ព្រះឧបជ្ឈាយ៍ តាំងណូ ជូនវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាដល់សមណសិស្ស។
សុកត្រាំង៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង បានសហការជាមួយការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ ខេត្តសុកត្រាំង រៀបចំប្រឡងពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំសិក្សា ២០១៩-២០២០ នាមណ្ឌលវត្តចំប៉ាវន្នារាម ឃុំភូតឹង។ មានបេក្ខសមណសិស្សចំនួន ៥២ អង្គ ដែលនិមន្តមកពីវត្តនានាក្នុងខេត្តចូលរួម។ វិញ្ញាសាប្រឡងរួមមាន៖ ប្រែធម្មបទដ្ឋកថា វេយ្យាករណ៍បាលី សរសេរតាមអាន វេយ្យាករណ៍ខ្មែរ ពុទ្ធប្បវត្តិ ព្រះវិន័យ គណិត និងភាសាវៀត។ លទ្ធផលសមណសិស្សបានប្រឡងជាប់ចំនួន៤៨អង្គ ស្រូបអត្រា ៩២,៣% និងសមណសិស្សបានទទួលស្គាល់បញ្ចប់កម្មវិធីបឋមសិក្សា ១០០% ។
តាមថេរដីកាព្រះឧបជ្ឈាយ៍ ថាច់ហូន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ឱ្យដឹង៖ ពិធីប្រឡងដើម្បីវាយតម្លៃការបង្ហាត់បង្រៀននិងរៀនសូត្ររបស់ព្រះសង្ឃគ្រប់ព្រះអង្គ ក្រោយរយៈកាល៣ឆ្នាំសិក្សាថ្នាក់ពុទ្ធិកបឋមសិក្សាតាមវត្តខ្មែរនានាក្នុងខេត្ត។ ក្នុងពិធីបិទវគ្គសិក្សា គណៈកម្មការចាត់តាំងពិធីប្រឡង បានប្រគេនរង្វាន់ ៦ ចំណែកដល់សមណសិស្សដែលមានពិន្ទុខ្ពស់បំផុត៕
លីធាន-លីសៀ