01/06/2020 - 14:55

បង្កើន​ការ​ផ្សព្វ​ផ្សាយ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​

លោក​វ៉ជីកុង អនុប្រ​ធាន​គណៈ​កម្ម​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​អះ​អា​ង​៖ រយៈ​ពេល​កន្លង​ ស្រុក​បានអនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​ពង្រឹង​ការ​ពារ​ប្រ​ទេ​ស​ សន្តិ​សុខ​ រក្សា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​។​

ការ​ផ្សព្វ​ផ្សាយ​គោ​លនយោ​បាយ​ច្បាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​ចាត់​

តាំង​នៅ​វត្ត​មន្ទាមុនី​តាមុំ។​

ដើម្បីអនុវត្ត​ល្អ​ការ​ងារ​ពោល​ខាង​លើ​ ទន្ទឹម​នឹង​វិធាន​ការ​ជាច្រើន​ព្រម​ៗ​គ្នា​ គ្រប់​គណៈ​ ផ្នែក​ រណសិរ្ស​ អង្គ​ការ​មហា​ជន​លើ​ភូមិ​សាស្រ្ត​ស្រុក​ បាន​គួបផ្សំ​ជាមួយ​នឹង​ឃុំ​ ទីប្រ​ជុំ​ជន​ ផ្សព្វ​ផ្សាយ​ពង្រីក​នូវ​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ខាង​វិស័យ​សន្ដិសុខ​សណ្ដាប់​ធ្នាប់​។​ តួយ៉ាង​ដូច​ទម្រង់​៖ "ពង្រីក​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​" "គណៈ​កម្ម​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ ក្រុម​ប្រ​ជា​ការ​ពារ" នៅ​ឃុំ​ធ្វីឡេវ; “ក្រុម​ប្រ​ជា​ការ​ពារ​ចល័ត​"នៅ​ឃុំ​ដិញអាង​; “លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​”  នៅ​ឃុំ​ដិញហ្វា; “ទ្វារ​របង​សន្ដិសុខ​” នៅ​ឃុំ​វិញ​ហ្វាហឹង​ណាម; “ឧគ្ឃោសនា​ស័ព្ទ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​"នៅ​ឃុំ​វិញ​ភឿកB; “កំ​ពង់​ផែសន្តិ​សុខ​សណ្ដាប់​ធ្នា​ប់​" នៅ​ឃុំ​វិញ​ភឿកA។​ល។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​ក​លើ​ក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ បង្ការ​ប្រ​ឆាំង​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​នូវ​យុទ្ធ​សាស្រ្ត​ "បម្រែ​បម្រួល​សន្តិ​ភាព​"; ឆ្លៀត​យក​ប​ញ្ហា​ ប្រ​ជា​ធិប​តេយ្យ​ សិទ្ធិ​មនុស្ស​ ជន​ជាតិ​ សាសនា​ បំ​ណង​បំ​បែក​បំបាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​យើង​។​ ស្ថាន​ភាព​សន្ដិសុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​រក្សា​ខ្ជាប់​ និង​មាន​ភាព​លំ​នឹង​។​ ស្ថាន​ភាព​ក្ដី​ក្ដាំ​ប្តឹង​ផ្តល់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ថ្វី​បើ​នៅ​មាន​ ប៉ុន្តែ​មិន​ច្រើន​ មិន​មាន​ភាព​ស្មុគ​ស្មាញ​ ករណីក្ដី​ក្ដាំ​កើត​ឡើង​ភាគ​ច្រើន​គឺវិវាទ​ក្នុង​សាច់ញាតិ​។​ ផ្នែក​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ ទៅ​តាម​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់​។​ល។​

 លោក​លីមិញ​ថាំង នា​យក​រងខុទ្ទកា​ល័យ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ "ក្រៅ​ពី​ផែន​ការ​គួប​ផ្សំ​ពោល​ខាង​លើ​ ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​ភូមិ​ភាគ​ បាន​រួម​ចំ​ណែកលើក​កម្ពស់​ស្មារ​តី​របស់​ប្រ​ជា​ជន​ ស្ដី​ពី​គោ​លនយោ​បាយច្បាប់​របស់​រដ្ឋ​។​ ផ្ដើម​ពី​នោះ​ ប្រ​ជា​ជន​មាន​ស្មារតី​គោ​រពច្បាប់​សន្ដិសុខ​សណ្ដាប់​ធ្នាប់​កាន់​តែល្អ​ប្រ​សើរ​ឡើង​"។​ នៅ​ស្រុក​ហ្គក្វាវ ការ​ផ្សព្វ​ផ្សាយ​នូវ​គោ​លនយោ​បាយ​ច្បាប់​របស់​រដ្ឋ​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ ច្រើន​តែបាន​ចាត់​តាំង​ឡើង​នៅ​តាម​វត្ត​អា​រាម​ពុទ្ធ​សាសនា​ខ្មែរ​ និង​តែង​បាន​ព្រះ​សង្ឃ​ឧបត្ថម្ភ​គាំ​ទ្រ។​ ការ​រួម​កម្លាំង​របស់​ព្រះ​សង្ឃនឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​ទាក់​ទាញ​ពុទ្ធ​បរិស័ទ​ចូល​រួម​កុះ​ករ​។​ ពូយ័ញ​តឹង​ថៀង នៅ​ឃុំ​ដិញហ្វា ឱ្យ​ដឹង​៖ "រដ្ឋ​ចាត់​តាំង​ការ​ផ្សព្វផ្សាយ​ច្បាប់​នៅ​តាម​វត្ត​អា​រាម​ បាន​ជួយ​ឱ្យ​អ្នក​មាន​វ័យ​ចំ​ណាស់​ដូច​ជា​យើង​ខ្ញុំ​កាន់​តែងាយស្រួល​ទៅ​ចូល​រួម​។​ ម៉្យាង​ទៀត​ចាត់​តាំង​នៅ​វត្ត​ ឃើញ​ថា​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ ម្ល៉ោះ​ហើយ​នៅត្រង់​បញ្ហា​ណា​មិន​ទាន់​ច្បាស់​ គឺយើង​ខ្ញុំ​សួរ​ភ្លាម​។​ មិន​ចំ​ពោះ​តែខ្ញុំ​ទេ​ នៅ​ក្នុង​ឱកាស​នេះ​ក៏​មាន​មាមីង​ជាច្រើន​ទៀត​បាន​សួរ​ពី​បញ្ហា​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​គ្រួ​សារ​របស់​ខ្លួន​ដែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​រាល់​លើ​ក​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ច្បាប់​ មាន​មាមីង​ចូល​រួម​កុះ​ករ​ណា​ស់​។​ ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ដូច្នេះ​ ទើប​យើង​មាន​ការ​យល់​ដឹង​បន្ថែម​ ដើម្បី​រស់​នៅ​ត្រឹម​ត្រូវ​តាម​ច្បាប់​"៕​    

                         ហា​ថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីមិញ​ថាំង