01/06/2020 - 14:55

ម្ចាស់​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​

លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ គណៈ​ជន​ជាតិ​ បាន​ចង្អុល​ការ​ដល់​ការិ​យាល័យ​ជន​ជាតិ​ក្រោម​ឱវាទ​ និង​កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​មូល​ដ្ឋាន​ បង្កើន​កិច្ច​សហកា​រជាមួយ​នឹង​កង​ជួរ​សហកា​រី​សុខា​ភិបាល​ បុគ្គ​លិក​ពេទ្យ​នៅ​ភូមិ​ភាគ​ធ្វើ​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​ ម្ចាស់​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ ខណៈ​ពេល​កំ​ពុង​ឈាន​ចូល​រដូវ​ភ្លៀង​។​

កូន​ស្រី​របស់​បង​ស្រី​ត្វៀក ពិនិត្យ​មើល​ពាង​ទឹក​ជាប្រ​ចាំ​។​

បងគៀង​ថា​ញ់ដាក កម្មា​ភិបាល​នៃ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថា​ញ់ ស្រុក​វុងលីម ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖  “លើ​ភូមិ​សាស្រ្ត​ទើប​មាន​ភ្លៀង​ធ្លាក់​ដើម​រដូវ​ពីរបីមេ ម្ល៉ោះ​ហើយ​ថ្នាក់​ដឹក​នាំដំ​ណាក់​សុខា​ភិបាល​ បាន​កសាង​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ ម្ចាស់​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​”។​ តាម​ផែន​ការ​កម្មា​ភិបាល​ដំ​ណាក់​មួយ​រូប​ ទទួល​បន្ទុក​ពី​១​ដល់​២​ភូមិ​ ម្ល៉ោះ​ហើយ​ក្រៅ​ពី​ពេល​ប្រ​ចាំ​ការ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ បុគ្គ​លិក​ពេទ្យ​នៅ​ទាំង​កសាង​ផែន​ការ​ ដើម្បី​ចុះ​ទៅ​មូល​ដ្ឋាន​កន្លែង​ដែល​ខ្លួន​ទទួល​បន្ទុក​ រួម​ជាមួយ​នឹង​កង​ជួរសហកា​រី​សុខា​ភិបាល​ អង្គ​ការ​មហា​ជន​របស់​ភូមិ​ដើរ​ពិនិត្យ​អង្កេត​ និង​ចលនា​ប្រ​ជា​ជន​ហូប​ឆ្អិន ផឹកឆ្អិន​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុប​ ពិនិត្យ​មើល​ពាង​ទឹក​ជាដើម​។​ បង​ដាក ឱ្យ​ដឹង​បន្ថែម​៖ “ខ្ញុំ​ជាជនជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​បាន​ចាត់​មក​ទទួល​បន្ទុក​នៅ​ភូមិ​ដែល​មានជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ចំ​នួន​២​ គឺភូមិ​ទ្រុង​ត្រា​ច់ និង​ស្វឹង​មិញ​ ២​។​ ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​អង្កេត​ ជំ​ហាន​ដំ​បូង​ ខ្ញុំ​សង្កេត​ឃើញ​ ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ តែង​មាន​ស្មារ​តី​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​”។​ បង​ស្រី​លីធីបាច់​ត្វៀក នៅ​ភូមិ​ទ្រុង​ត្រាច់ ក៏​មាន​គំ​និតដូច​បង​ដាក​ដែរ​  គាត់​បាន​ឱ្យ​ដឹង​៖ “យើង​ត្រូវ​តែគិត​ពី​សុវត្ថិ​ភាព​ សមាជិក​ក្នុង​គ្រួ​សារ​ខ្លួន​ ម្ល៉ោះ​ហើយ​ខ្ញុំ​ប្រើ​ឱ្យ​កូន​ស្រី​ពិនិត្យ​មើល​ ដង្កូវ​ទឹក​នៅ​ក្នុង​ពាង​ទឹក​ជាប្រ​ចាំ​។​ ពាង​ធំ​ៗ​ ខ្ញុំ​បម្រុង​នឹង​លាង​ឱ្យ​ស្អាត​ដើម្បី​តម្កល់​ទឹក​ភ្លៀង​ផឹក។​ ចំ​ណែក​ពាង​តូចៗ​ដែល​កំ​ពុងតម្កល់​ទឹក​ប្រើ​ប្រាស់​ គឺមាន​គម្រប​សម្រាប់​គ្រប​និង​ពិនិត្យ​មើលដង្កូវ​ទឹក​ជាប្រ​ចាំ​។​ ចំ​ណែ​ក​ដើម​ឈើ​ស៊ុម​ទ្រុម​ ខ្ញុំ​ឱ្យ​ប្តី​កាប់​ឆ្ការ​ឱ្យ​វាស្រឡះ​”។​

ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ បាន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ផង​ដែរ​។​ បង​ឡេថា​ញ់ឡុង​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “ខ្ញុំ​ទើប​រួម​ជាមួយ​នឹង​សម្ព័ន្ធ​យុវជន​ភូមិ​នា​នា​ ផ្សព្វ​ផ្សាយ​ផែន​ការ​សហកា​រ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​និយាយ​ដោយ​ឡែក​ និង​រោគ​រាល​ដាល​ផ្សេង​ៗ​និយាយ​រួម​។​ យើង​ខ្ញុំ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ដើម្បី​ប្រ​ជា​ជន​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​។​

ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​នៅ​រដូវ​ភ្លៀង​ ក៏​បាន​ពូថាច់​វៀត​ ប្រ​ធានភូមិ​ង៉ាយឡូ​ A ឃុំ​ត្រា​កូង ស្រុក​ត្រា​អូង​ ម្ចាស់​ការ​អនុវត្ត​។​ ពូថាច់​វៀត​ ឱ្យ​ដឹង​ ៖ “ខ្ញុំ​ឆ្លៀត​ផ្សព្វ​ផ្សាយ​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​ជាប្រ​ចាំ​ ដោយ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹមជ្រាប​ទឹក​ ដើម្បី​មាមីង​ម្ចាស់​ការ​ប្រុង​ប្រ​យ័ត្ន​។​ ពេល​ជំ​ងឺ​កើត​ឡើង​យើង​មិន​អា​ច​ដឹង​មុន​នោះ​ទេ​ ម្ល៉ោះ​ហើយ​ការ​ប្រុង​ប្រ​យ័ត្ន​គឺល្អ​បំ​ផុត​”៕​

ហា​ថា​ញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងគៀង​ថា​ញ់ដាក