មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/05/2020 - 14:28

ព្រះ​តេជព្រះ​គុណ​យ៉ាង​សុធន​ ឧបត្ថម្ភប្រា​ក់​១​៦​០លាន​ដុង​ ដើម្បី​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ Covid- ១​៩​

ព្រះ​តេជព្រះ​គុណ​យ៉ាង​សុធន ​ជូន​អង្ករ​១​០តោន​ដល់​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។​

ដើម្បី​ព្រួត​ដៃ​រួម​ចំ​ណែ​ក​ជា​មួយ​នឹង​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ឧបត្ថម្ភគ្រួ​សារ​ក្រី​ក្រ  ឆ្លង​កាត់​ការ​លំ​បា​កក្នុង​គ្រា​បង្ការ​ទប់ស្កាត់​ជំ​ងឺ​ Covid-១​៩​ ព្រះ​តេជព្រះ​គុណ​ យ៉ាង​សុធន​ ព្រះ​ចៅ​អធិ​ការ​វត្ត​ជ្រោយ​ទន្សា ឃុំ​កីមសើុង ស្រុក​ថ្កូវ​ ប្រ​ធាន​ការិ​យា​ល័យ​សមា​គមព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជា​តិស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បា​នចំ​ណា​យ​ថវិកា​ឯក​ជន​ និង​ចលនា​ពុទ្ធ​បរិស័ទ​ សប្បុ​រស​ជន​ឧបត្ថម្ភអង្ករ​ ១​០ តោន​ ម៉ាស់ចំ​នួន​ ២​.០០០ និង​ទឹក​អា​ល់​កុល​លាង​ដៃ​កម្ចាត់​មេរោគ​ ៤​៨​ ដប​។​ល។​ គិត​ជា​ទឹក​ប្រាក់ ១​៦​០ លាន​ដុង​។​

ព្រះ​តេជព្រះ​គុណ​ យ៉ាង​សុធន​ មាន​ថេរដី​កា​៖ “អា​ត្មា​ភាព​រ​ួមជា​មួយ​នឹង​សប្បុ​រស​ជន​ ចង់​ចែក​រំលែកការ​លំ​បា​កមួយ​ចំ​ណែ​ក​ជា​មួយ​នឹង​គ្រួ​សារ​ក្រី​ក្រ ដែល​កំ​ពុង​ជួប​ការ​លំ​បា​កខ្វះ​ខាត​ក្នុង​គ្រា​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​។​ ពិ​សេស​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រជា​ជន​រួម​ជា​តិខ្មែរ​បា​នស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​មាន​ជីវ​ភាព​លំ​នឹង​។​ ព្រោះ​ហេតុ​នោះ​ អា​ត្មា​ភាព​និង​សប្បុ​រស​ជន​ ប្តេជ្ញា​ជ្រើស​ឧបត្ថម្ភអង្ករ​ រួច​បែង​ចែក​ទៅ​តាម​វត្ត​ខ្មែរ​ចំ​នួន​ ៣​៧​ វត្ត​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ សម្រាប់​ចែក​ចាយ​ដល់​គ្រួ​សារ​ក្រី​ក្រ ដើម្បី​ជួយ​ពួក​គាត់​បា​នស្ងប់​ចិត្ត​អនុវត្ត​បា​នល្អ​នូវ​បទ​បញ្ជា​របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបា​ល​”៕​            

                                   សើុងម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ