ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/05/2020 - 15:40

ការ​ពិនិត្យ​វាយ​តម្លៃ​របស់​រដ្ឋ​លើក​ម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ដំណាក់​កាល​២​០២​១​-២​០៣​០

នៅ​ហាណូយ​ នាពាក់​កណ្តាល​ខែមេសា​ ឆ្នាំ​ ២​០២​០ បាន​បើ​ក​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ពិនិត្យ​វាយ​តម្លៃ​របស់​រដ្ឋ​លើរបាយ​ការ​ណ៍​ដាក់​សំ​ណើ​គោល​ការ​ណ៍​វិនិ​យោ​គកម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០២​១​-២​០៣​០។​ រដ្ឋ​មន្រ្តី​ក្រសួង​ផែន​ការ​និង​វិនិ​យោ​គ ង្វៀន​ជីយុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ​។​

​ ទិដ្ឋ​ភាព​អង្គ​ប្រ​ជុំ​។​

ថ្លែង​ការ​ណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្រ្តី​ក្រសួង​ផែន​ការ​និង​វិនិ​យោ​គ ង្វៀន​ជីយុង សំ​ណូម​ពរដល់​សមាជិក​ក្រុម​ប្រឹក្សា​គប្បី​មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ផ្តុំ​កម្លាំង​សិក្សា​ស្រាវ​ជ្រាវ​លើខ្លឹម​សារ​ ដែល​ស្ថាប័ន​បាន​ចង​ក្រង​ដាក់​ចេញ​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត ដាក់​ជូន​ស្ថាប័ន​សម​ត្ថ​កិច្ច​ត្រូវ​តាម​កាល​កំ​ណត់​ ធានា​ប្រ​សិ​ទ្ធភាព​ គុណ​ភាព​ខ្ពស់​។​  ទន្ទឹម​នឹង​នោះ​ ធ្វើ​យ៉ាង​ណាដើម្បី​កុំ​ឱ្យ​ផ្ទួនខ្លឹម​សារ​រវាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​នេះ​ ជាមួយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ពីរទៀត​ដែល​កំ​ពុង​អនុ​វត្ត​; ចំ​ពោះ​បញ្ហា​អា​ទិភាព​ គប្បី​ផ្តុំ​កម្លាំង​វិនិ​យោ​គទៅ​លើតំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ទៅ​តាម​ដំណាក់​កាល​នីមួយ​ៗ​ មិន​ឱ្យ​មាន​ខ្ជះ​ខ្ជាយ​ប្រ​ភព​ធនធាន​។ល។​

ក្នុង​កិច្ច​ប្រ​ជុំ​ សមាជិក​ក្រុម​ប្រឹក្សា​បាន​ឯក​ភាព​ខ្ពស់​ ជាមួយ​នឹង​សំ​ណើ​ក្នុង​របាយ​ការ​ណ៍​និង​សំ​ណុំ​លិខិត​ពិនិត្យ​វាយ​តម្លៃ​; ការ​វាយ​តម្លៃ​ខ្ពស់​លើទិស​ដៅ​ និង​ភាព​ចាំ​បាច់​នៃ​កម្ម​វិធី​។​ អ្នក​តំ​ណាង​ចូល​រួម​បាន​បញ្ជា​ក់​៖ កម្ម​វិធី​នេះ​ នឹង​ជម្នះ​បាន​ការ​លំ​បាក​ និង​ភាព​ឱន​ថយ​នាបច្ចុ​ប្បន្ន​; បង្ក​បាន​ការ​ឯក​ភាព​ ធានា​ប្រ​សិ​ទ្ធភាព​ក្នុង​ការ​រៀប​ចំ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​; រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​ស្ទួយ​ជីវភាព​ប្រ​ជា​ជន​ បង្ក​ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច  ​  និង​តំ​បន់​ភ្នំ។ល។

សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្រ្តី​ក្រសួង​ផែន​ការ​និង​វិនិ​យោ​គ ង្វៀន​ជីយុង បាន​វាយ​តម្លៃ​លើមតិ​របស់​សមាជិក​ដែល​ចូល​រួម​ និង​ការ​ងារ​ត្រៀម​បម្រុង​របស់​គណៈ​កម្ម​ការ​រៀប​រៀង​ ព្រម​ទាំង​ក្រុម​ឯក​ទេស​អន្តរផ្នែក​ផង​។​ ទន្ទឹម​នឹង​នោះ​ ក៏​គូសបញ្ជា​ក់​ពីគោល​ការ​ណ៍​ លក្ខណៈ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២​០២​១​-២០៣០; គប្បី​ផ្តោត​ទៅ​លើបញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ការ​កំ​ណត់​ដែល​តម្រូវ​ការ​ ដើម្បី​ដាក់​ចេញ​ការ​គិត​គូរ​ប្រ​ភព​ធនធាន​ជាក់​ស្តែង​; ការ​ឯក​ភាព​ក្នុង​ការ​កំ​ណត់​ច្បាស់​ទិស​ដៅ​ មុខ​សញ្ញា​ភូមិ​សាស្រ្ត​ ប្រ​ភព​ធនធាន​ដើម្បី​អនុ​វត្ត​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​។​ រដ្ឋ​មន្រ្តី​ង្វៀន​ជីយុង បាន​ស្នើ​៖ ផ្អែក​លើមូល​ដ្ឋាន​មតិ​ចូល​រួម​របស់​សមាជិក​ក្រុម​ប្រឹក្សា​ស្ថាប័ន​រៀប​រៀង​ នឹង​បន្ត​ការ​ច្បាម​លើខ្លឹម​សារ​ដែល​បាន​ចែង​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​ សិក្សា​ស្រាវ​ជ្រាវ​ សម្រង់​សេច​ក្តី​ឱ្យ​សុក្រឹតលើរបាយ​ការ​ណ៍​ដើម្បី​ដាក់​ជូន​ស្ថាប័ន​សម​ត្ថ​កិច្ច​តាម​ការ​កំ​ណត់​៕​

      យោង​៖ http://ubdt.gov.vn -ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ