09/04/2020 - 16:33

រឹតប​ន្តឹង​បន្ទាត់​ព្រំ​ដែន​គោក​ទប់ស្កាត់​ជំងឺ​ COVID - ១​៩​

អនុ​វត្ត​កិច្ច​ចង្អុល​ការ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ស្តីពី​បង្កើន​ប៉មទប់ស្កាត់​នៅ​តំ​បន់​ព្រំ​ដែន​និរតី​ទិស​។​ ដូច្នេះ​ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរជាតិ​ហាតៀង​ ខេត្ត​គៀង​យ៉ាង​ បាន​ផ្សព្វ​ផ្សា​យព្រម​ៗ​គ្នា​រា​ល់ផ្នែក​ការ​ងារ​  ក្នុង​នោះ​ មាន​ការ​បង្កើត​ប៉មអន្តរផ្នែក​ចំ​នួន​១​៨​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ដី​គោក​ និង​ចាត់​កប៉ាល់​២​គ្រឿង​​ ​ល្បាត​នៅ​តំ​បន់​សមុទ្រ​ ដើម្បី​ទប់ស្កាត់​ស្ថាន​ភាព​មាមីង​នៅ​ភូមិ​ស្រុក​ និង​ភ្ញៀវ​ទេស​ចរ​ឆ្លង​ដែន​ទៅ​មក​ មិន​របាយ​ការ​ណ៍​សុខា​ភិបាល​តាម​សេច​ក្តី​បញ្ញត្តិ​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ធ្វើ​ប៉មនៅ​តំ​បន់​ជាប់​ព្រំ​ដែន​នឹង​កម្ពុជា​ ដើម្បី​ធ្វើ​ការ​យាម​ល្បាត​ត្រួត​ពិនិត្យ​ផង​ និង​ផ្សព្វ​ផ្សា​យបង្ការ​ ប្រ​ឆាំង​ជំងឺ​ផង​។​

 

   កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សង់​ប៉ម នៅ​តំ​បន់​ជាប់​ព្រំ​ដែន​នឹង​កម្ពុជា​។​

តាមការ​កត់​សម្គាល់​របស់​យើង​ខ្ញុំ​ នៅ​តាម​ប៉មនីមួយ​ៗ​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ពី៧​- ១​២​នាក់​ ក្នុង​នោះ​ កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ធ្វើ​ជាកម្លាំង​ស្នូល​ប្រ​ចាំ​ការ​ពី២​-៤​នាក់​ នគរ​បាល​ម្នាក់​ សមាជិក​នគរ​បាល​២​នាក់​ រួម​នឹង​កង​កម្លាំង​ប្រ​ជា​ការ​ពារ​ និង​យោធា​ឃុំ​។​ ប៉មនីមួយ​ៗ​ប្រ​ចាំ​ការ​២​៤​/២​៤​ម៉ោង​ នៅ​តាម​ភូមិ​សាស្រ្ត​សំ​ខាន់​ៗ​ទៅ​តាម​កាល​បរិច្ឆេទ​ មាន​ភារកិច្ច​ ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក​ផ្លូវ​កាត់​ ដែល​ភ្ញៀវ​ទេស​ចរ​ឬ​អា​ណិក​ជន​កម្ពុជា​គេច​វេះ​ មិន​ព្រម​របាយ​ការ​ណ៍​សុខា​ភិបាល​ និង​មិន​ធ្វើ​សំ​ណុំ​បែប​បទ​នៅ​ច្រក​ព្រំ​ដែន​  ព្រម​ទាំង​ចូល​រួម​ប្រ​ឆាំង​ការ​រត់គយឆ្លង​ដែន​។​

  វរសេនី​យ៍ត្រី​ លឺវដាក់​ញ៉ាញ់ ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​ច្រក​អន្តរជាតិ​ហាតៀង​ ឱ្យ​ដឹង ​៖ អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​ខេត្ត​គៀង​យ៉ាង​  ស្តីពី​ការ​ប្តេជ្ញា​ចិត្ត​ ទប់ស្កាត់​ស្ថាន​ភាព​អា​ណិក​ជន​និង​ភ្ញៀវ​ទេស​ចរ​គេច​វេះ​ មិន​ព្រម​របាយ​ការ​ណ៍​សុខា​ភិបាល​ ចូល​មក​ក្នុង​ទឹក​ដី​វៀត​ណាម​តាម​ផ្លូវ​កាត់​ ឬ​ក៏​ច្រក​ល្ហក តាម​បន្ទាត់​ព្រំ​ដែន​ផ្លូវ​គោក​រវាង​ខេត្ត​គៀង​យ៉ាង​និង​ប្រ​ទេស​មិត្ត​កម្ពុជា​ អង្គ​ភាព​បាន​ចាត់​កម្លាំង​សម​ត្ថ​កិច្ច​ជាបន្ទាន់​ចុះ​ទៅ​ភូមិ​សាស្រ្ត​ដាក់​ប៉មប្រ​ចាំ​ការ​២​៤​/២​៤​ម៉ោង​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ដោយ​សារ​ដំណាក់​កាល​ផ្សព្វ​ផ្សាយប្រ​ថុចញ៉ុច ដូច្នេះ​ ការ​ងារ​ត្រៀម​បម្រុង​មិន​ទាន់​បាន​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ បច្ចុ​ប្បន្ន​ កម្មា​ភិបាល​ និង​ប៉មអន្តរផ្នែក​ បាន​សូម​ស្នាក់​អា​ស្រ័យ​ផ្ទះ​ប្រ​ជា​ជន​ ឬ​ក៏​សង់​បន្ទាយ​ដោយ​ឫ​ស្សី​ប្រក់កៅ​ស៊ូ​នៅ​បណ្តោះ​អា​សន្ន​សិន។​ ប៉ុន្តែ​ជា​មួយ​ស្មារ​តី​ “ប្រ​ឆាំង​ជំងឺ​ ដូច​ប្រ​ឆាំង​សត្រូវ​”  ហេតុ​នោះ​ គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរជាតិ​ហាតៀង​ រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុង​ហាតៀង​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជំរុញ​ទឹក​ចិត្ត​បង​ប្អូន​ ប្រឹង​ជម្នះ​លំ​បាក​ដើម្បី​សម្រេច​ល្អ​ភារកិច្ច​។​  ប៉ុន្មាន​ថ្ងៃ​ទៀត​ អង្គ​ភាព​និង​ភូមិ​ភាគ​នឹង​បន្ត​ជំនួយ​បរិក្ខារ​ ឬ​សម្ភារៈ​ចាំ​បាច់​ ដើម្បី​បង​ប្អូន​បំ​ពេញ​ភារកិច្ច​តាម​បន្ទាត់​ព្រំ​ដែន​ស្ងប់​អា​រម្ម​ណ៍ច្បាម​ភូមិ​សាស្រ្ត​។​

ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរជាតិ​ហាតៀង​ លឺវដាក់​ញ៉ាញ់ បញ្ជា​ក់​៖ បច្ចុ​ប្បន្ន​ គណៈ​បញ្ជា​ការ​អង្គ​ភាព​ បន្ត​ការ​សង់​តង់សំ​ពត់បន្ថែម​ នៅ​កន្លែង​ចំ​ណុច​ក្តៅ​តាម​ផ្លូវ​កាត់​ ឬ​ច្រក​ល្ហក។​ ទន្ទឹម​នឹង​នោះ​  អង្គ​ភាព​ក៏​បាន​សហកា​រជាមួយ​ភូមិ​ភាគ​ ជំរុញ​ខ្លាំង​ក្លានូវ​ការ​ត្រួត​ពិនិត្យ​តំ​បន់​កំ​ពង់​ផែ ច្រក​សមុទ្រ​ ធ្វើ​យ៉ាង​ណាដើម្បី​ទប់ស្កាត់​មនុស្ស​និង​មធ្យោ​បាយ​ឆ្លង​ដែន​ទៅ​មក​ ដែល​មិន​បាន​របាយ​ការ​ណ៍​សុខា​ភិបាល​តាម​សេច​ក្តី​បញ្ញត្តិ​៕

​ឡេស៊ាង- ​លីសៀ

ចែករំលែកអត្ថបទ