08/04/2020 - 14:37

យុវតីសិស្ស​លុះ​ក្នុង​ដំបូន្មាន​ រៀន​ពូកែ​

ពេល​រំលឹក​ដល់​ត្រឹង​ធីរ៉ាវ​ី សិស្ស​ថ្នាក់​ទី៩​A២​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ លោក​គ្រូ​ អ្នក​គ្រូ​ និង​មិត្ត​ភ័ក្តិ​ តែង​ស្ងើច​សរ​សើរ​មិន​ដាច់​ពីមាត់​។​ ឆ្នាំ​សិក្សា​២០១៨​-២​០១​៩​ រ៉ាវ​ី គឺ​ជាសិស្ស​ដំបូង​របស់​សាលា​ ឈ្នះ​រង្វាន់​ពិសេស​ពីការ​បង្កើត​កម្ម​វិធី​ហ្គេម​ game (តម្លើងរថយ​ន្តដំណើរ​ការ​ដោយ​ខ្សែ​ចរន្ត​) និង​ឈ្នះ​រង្វាន់​លេខ​៣​ថ្នាក់​ខេត្ត​ អំ​ពី​ការ​បង្កើត​កម្ម​វិធី​ហ្គេម​ (ហាត់​វាយ​ក្តារ​ចុច​លឿន​) លើម៉ាស៊ី​ន​កំ​ព្យុទ័រ​។​

​ ត្រឹង​ធីរ៉ាវ​ី តែង​សិក្សា​ស្រាវ​ជ្រាវ​ ស្វែង​យល់​ពីការ​បង្កើត​កម្ម​វិធី​ផ្សេង​ៗ​លើប្រ​ព័ន្ធ​អ៊ីធឺ​ណែត​។​  

“រ៉ាវ​ីគឺ​ជាសិស្ស​លុះ​ក្នុង​ដំបូន្មាន​ ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​និង​សិក្សា​ស្រាវ​ជ្រាវ​ ខណៈ​ពេល​មិត្ត​ភ័ក្ដិលេង​កម្សាន្ត​ គឺ​ប្អូន​ចូល​ទៅ​បន្ទប់​ម៉ាស៊ី​ន​កំ​ព្យុទ័រ​បស់សាលា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​បង្កើត​កម្ម​វិធី​។​  នៅ​ពេល​បរាជ័យ​ក្នុង​ការ​តម្លើងកម្ម​វិធី​ម្ដង​ៗ​ ប្អូន​តែង​កត់​ត្រា​យ​៉ាងច្បាស់​នូវ​ចំ​ណុច​នីមួយ​ៗ​ រួច​យក​ទៅ​សួរ​គ្រូ​។​ ជាមួយ​លទ្ធ​ផល​ដែល​សម្រេច​បាន​ សបញ្ជា​ក់​ថា​ ប្អូន​ពិត​ជាសិស្ស​ឆ្លាត​មែន​ ហើយ​វាង​វៃក្នុង​ការ​ក្រេប​ជញ្ជក់បច្ចេក​វិទ្យា​ពត៌មាន​” -លោក​គ្រូ​លីវ​តឹង​សើុង គ្រូ​បង្រៀន​ពត៌មាន​វិទ្យា​របស់​សាលា​ឱ្យ​ដឹង​ដូច្នេះ​។​

រ៉ាវ​ី បាន​សាលា​ជម្រើស​ចូល​រួម​គម្រោង​ជំរំ​វិស្សមកាល​ បង្កើត​កម្ម​វិធី​ឆ្នាំ​២​០១​៩​ អា​ស្រ័យ​អង្គ​ការ​ The Dariu Foundation (មូល​និធិ Dariu) សហកា​រជាមួយ​ក្រុម​ហ៊ុន​ Microsoft វៀត​ណាម​ចាត់​តាំង​។​ នេះ​គឺ​ជាគម្រោង​បង្កើត​កម្ម​វិធី​ តាម​រយៈ​នៃ​ទម្រង់​សាលា​រៀន​ចល័ត​ សម្រាប់​សិស្សា​នុ​សិស្ស​តាម​ខេត្ត​ ក្រុង​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ នៅ​ពេល​អនុ​វត្ត​គម្រោង​ សាលា​តែង​ជ្រើស​រើស​សិស្ស​ដែល​មាន​ទេព​កោ​សល្យ​ខាង​កំ​ព្យុទ័រ​ ហើយ​រ៉ាវ​ី គឺ​ជាសិស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិស្ស​ដែល​លេច​ធ្លោ​ និង​សកម្ម​បំ​ផុត​។​ “តាំង​ពីកុមារ​ ប្អូន​មាន​ចំ​ណូល​ចិត្ត​ខាង​ព័ត៌​មាន​វិទ្យា​ណាស់​ រាល់​ពេល​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត​ គឺ​ប្អូន​តែង​ស្វែង​រកវិធី​ធ្វើ​លំ​ហាត់​ ប្អូន​គិត​ថា​វាល្អ​ណាស់​។​ ផ្តើម​ពីនោះ​ ពេល​លោក​គ្រូ​ជម្រើស​ប្អូន​ឱ្យ​ចូល​រួម​ស្រាវ​ជ្រាវ​ បង្កើត​កម្ម​វិធី​នៃ​គម្រោង​ ប្អូន​ក៏​យល់​ព្រម​ភ្លាម​ ដើម្បី​បាន​រៀន​សូត្រ​និង​សាក​ល្ប​ងបទ​ពិសោ​ធ​ន៍ផង​”- ប្អូន​រ៉ាវ​ី ឱ្យ​ដឹង​ដូច្នេះ​។​

ត្រឹង​ធីរ៉ាវ​ី (ខាង​ឆ្វេង​) រួម​ជាមួយ​មិត្ត​ភ័ក្តិ​ពិភាក្សា​រៀន​សូត្រ​។​

ចង់​សាក​ល្ប​ងបទ​ពិសោ​ធ​ន៍ក្នុង​វិស័យ​ព័ត៌​មាន​វិទ្យា​ ម្ល៉ោះ​ហើយ​ ប្អូន​រ៉ាវ​ី សិក្សា​ស្វែង​យល់​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​បង្កើត​កម្ម​វិធី​ហ្គេម​។​ រៀង​រាល់​ថ្ងៃ​ ក្រោយ​ពីម៉ោង​រៀន​ក្នុង​ថ្នាក់​ ប្អូន​ចូល​ទៅ​បន្ទប់​ម៉ាស៊ី​ន​ កំ​ព្យុទ័រ​របស់​សាលា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ពីការ​បង្កើត​កម្ម​វិធី​ និង​កត់​ត្រា​យ​៉ាងច្បាស់​លាស់​។​ ប្អូន​រ៉ាវ​ី ឱ្យ​ដឹង​៖ “ក្នុង​ពេល​សិក្សា​ស្រាវ​ជ្រាវ​បង្កើត​កម្ម​វិធី​ហ្គេម​ (ហាត់​វាយ​ក្តារ​ចុច​លឿន​) លើម៉ាស៊ី​ន​កំ​ព្យុទ័រ​ ក្រៅ​ពីការ​ណែនាំ​របស់​លោក​គ្រូ​ ប្អូន​ស្រាវ​ជ្រាវ​រៀន​សូត្រ​ការ​បង្កើត​កម្ម​វិធី​ផ្សេង​ៗ​តាម​ប្រ​ព័ន្ធ​ទៀត​ផង​។​ ក្នុង​ដំណាក់​កាល​បង្កើត​កម្ម​វិធី​ ប្អូន​ក៏​បរាជ័យ​ច្រើន​លើក​ណាស់​ដែរ​ តែពេល​បាន​លោក​គ្រូ​ធ្វើ​ការ​ណែនាំ​ ប្អូន​ដកស្រង់​បាន​នូវ​បទ​ពិសោ​ធ​ន៍រួច​ ជម្នះ​បន្តិច​ម្តង​ៗ​។​ ប្អូន​គិត​ថា​៖ បើ​ចង់​ជោគ​ជ័យ​ត្រូវ​ទទួល​ស្គាល់​ភាព​បរាជ័យ​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្អូន​យក​អស់​ពីកម្លាំង​ប្រាជ្ញា​សិក្សា​ស្រាវ​ជ្រាវ​។​  ពិសេស​ គឺ​នៅ​ថ្ងៃ​ប្រ​ឡង​ចុង​បញ្ចប់​ គណៈ​ចាត់​តាំង​ប្តូរ​ឱ្យ​បង្កើត​កម្ម​វិធី​ហ្គេម​ (តម្លើងរថយ​ន្តដំណើរ​ការ​ដោយ​ខ្សែ​ចរន្ត​) ប៉ុន្តែ​ដោយ​ការ​ជឿជាក់​លើខ្លួន​ឯង​ និង​បទ​ពិសោ​ធន៍ដែល​មាន​មក​ ប្អូន​ក៏​ទទួល​បាន​ជោគ​ជ័យ​”។​  កាល​ពី​ឆ្នាំ​២​០១​៩​ ផលិត​ផលនៃ​ការ​បង្កើត​កម្ម​វិធី​ហ្គេម​របស់​ប្អូន​រ៉ាវ​ី បាន​ឈ្នះ​រង្វាន់​ពិសេស​ថ្នាក់​តំ​បន់​ ហើយ​ទទួល​បាន​សំ​បុត្រ​ទៅ​ទស្សនា​រៀន​សូត្រ​នៅ​ប្រ​ទេស​សិង្ហ​បុរី​។​ ទន្ទឹម​នឹង​នោះ​ ការ​បង្កើត​កម្ម​វិធី​ហ្គេម​  (ហាត់​វាយ​ក្តារ​ចុច​លឿន​) លើម៉ាស៊ី​ន​កំ​ព្យុទ័រ​ ថែម​ទាំង​ឈ្នះ​រង្វាន់​លេខ​មួយ​ថ្នាក់​ស្រុក​ និង​រង្វាន់​លេខ​បីថ្នាក់​ខេត្ត​ ក្នុង​ការ​ប្រ​ឡង​ផលិត​ផលច្នៃ​ប្រ​តិដ្ឋ​ ក្នុង​ចំ​ណោម​សិស្ស​ដែល​ប្រ​ឡង​ព័ត៌​មាន​វិទ្យា​វ័យ​ក្មេង​ខេត្ត​សុក​ត្រាំង​ឆ្នាំ​២​០១​៩​។​

មិន​ត្រឹម​តែពូកែ​បង្កើត​កម្ម​វិធី​ប៉ុណ្ណោះ​ទេ ប្អូន​រ៉ាវ​ី នៅ​ទាំង​រៀន​ពូកែ​រ​ាល់មុខ​វិជ្ជា​ ម្ល៉ោះ​ហើយ​ប្អូន​ជាសិស្ស​ពូកែ​រ​បស់សាលា​រយៈ​ពេល​៤​ឆ្នាំ​កន្លង​។​ ប្អូន​រ៉ាវ​ី ឱ្យ​ដឹង​៖  “ចំ​ពោះ​មុខ​ ប្អូន​ខិត​ខំ​រៀន​សូត្រ​ឱ្យ​ពូកែ​ ដើម្បី​ប្រ​ឡង​ចូល​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​។​ គោល​ដៅ​តស៊ូ​របស់​ប្អូន​ គឺ​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​ផ្នែក​ចិត្ត​វិទ្យា​ ហើយ​នោះ​ជាជំហាន​ដំបូង​ ដើម្បី​ប្អូន​អនុ​វត្ត​តទៅ​អនា​គ​ត​” ៕​                  

លីធាន​-លីសៀ

ចែករំលែកអត្ថបទ