08/04/2020 - 14:38

គ្រូ​បង្រៀន​អស់​ពីចិត្ត​នឹង​ការ​ងារ​

លោក​គ្រូ​ថា​ច់​ហ្វាង​ថា​ នាយ​ក​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ។

“កើត​និង​ធំ​ឡើង​ក្នុង​សម័យ​សន្ដិភាព​  ពិ សេស​គឺ ​ខ្លួន​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​ ខ្ញុំ​រឹតតែ​មាន​មោទនភាព​ បូជា​អស់​ពីកម្លាំង​កាយ​ចិត្ត​ ចំ​ពោះ​បុព្វ​ហេតុ​អប់​រំ។​ ទន្ទឹម​នឹង​នោះ​ កសាង​ខ្លួន​ឱ្យ​មាន​គោល​ជំហរ​នយោ​បាយ​រឹង​មាំ ឫក ពាស​មសួន​ សីល​ធម៌​ ផ្នត់​រស់​នៅ​ស្អាត​ស្អំ​; កសាង​សមូហ​ភាព​សាម​គ្គី​ រួម​គ្នា​អនុ​វត្ត​ល្អ​ភារ កិច្ច​ ដើម្បី​មិន​ធ្វើ​ឱ្យ​ខក​ការ​ទុក​ចិត្ត​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ដែល​បាន​ប្រ​គល់​ជូន​” នោះ​ គឺ​សម្ដី​របស់​លោក​គ្រូ​ថា​ច់​ហ្វាង​ថា​ នាយ​ក​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ ឡុង​ភូ ខេត្ត​សុក​ត្រាំង​។​

ឆ្នាំ​២​០០០ ក្រោយ​ពីបញ្ចប់​បរិញ្ញា​បត្រ​គរុ​កោស​ល្យ​ផ្នែក​ភាសា​អង់​គ្លេស​ លោក​គ្រូ​ថា​ច់​ហ្វាង​ថា​ បាន​ដាក់​ពាក្យ​សុំ​ចូល​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​ដាយអឹង២​ សាលា​ដែល​លោក​គ្រូ​ធ្លាប់​សិក្សា​កាល​ពី​មុន​។​ លោក​គ្រូ​បាន​រំលឹក​៖ “សាលា​រៀន​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជាង​៩​០% សម​ត្ថ​ភាព​យល់​ភាសា​វៀត​ ភាសា​អង់​គ្លេស​នៅ​មាន​កម្រិត​។​ ហេតុ​ដូច្នោះ​ ក្នុង​ពេល​បង្ហាត់​បង្រៀន​ ខ្ញុំ​ច្រើន​លើក​យក​ទាំង​៣​ភាសា​ គឺ​អង់​គ្លេស​ វៀត​និង​ខ្មែរ​មក​ពន្យល់​ ព្រម​ទាំង​ធ្វើ​ឧប​ករណ៍​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ដើម្បី​ប្អូន​ៗ​ អា​ចយល់​ អា​ន ស្ដាប់​ និង​សន្ទនា​បាន​។​ ឆ្នាំ​ ២​០០៨​ លោក​គ្រូ​បាន​ចាត់​ឱ្យ​មក​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ។​ មក​ទីនេះ​ លោក​គ្រូ​តែង​ធ្វើ​ជាគំ​រូ​  យក​ចិត្ត​ទុក​ដាក់​ជួយ​មិត្ត​រួម​អា​ជីព​និង​ខ្នះ​ខ្នែង​ចូល​រួម​ រាល់​ចលនា​របស់​សាលា​ ម្ល៉ោះ​ហើយ​សមូហ​ភាព​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​ធ្វើ​ជាអនុ​លេខា​សាខា​បក្ស​។​ ក្រោយ​មក​ លោក​គ្រូ​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​មធ្យម​សិក្សា​ទ្រឹស្ដី​នយោ​បាយ​ គ្រប់​គ្រង​ផ្នែក​អប់​រំ។​ ឆ្នាំ​២​០១​០ លោក​គ្រូ​បាន​តែង​តាំង​ជានាយ​ក​សាលា​ និង​ជាលេខា​សាខា​បក្ស​រហូត​ដល់​សព្វ​ថ្ងៃ​។​

ទទួល​ភារកិច្ច​គ្រប់​គ្រង​ពេល​អា​យុ​៣​៥​ឆ្នាំ​ ប៉ុន្តែ​លោក​គ្រូ​ត្រូវ​បាន​ឱ្យ​តម្លៃ​ជាថ្នាក់​ដឹក​នាំ​ឈ្លាសវៃម្នាក់​ ពោរ​ពេញដោយ​សម​ត្ថ​ភាព​ និង​ខ្នះ​ខ្នែង​អស់​ពីចិត្ត​ជាមួយ​មុខ​របរ។​ លោក​គ្រូ​ថា​ច់ថា​ញ់ញ៉ាង គ្រូ​បង្រៀន​របស់​សាលា​ ឱ្យ​ដឹង​៖ “បំ​ពេញ​ការ​ងារ​ជាមួយ​លោក​គ្រូ​ថា​ច់​ហ្វាង​ថា​ យើង​ខ្ញុំ​គ្មាន​ការ​រង​សម្ពាធ​ខាង​មុខ​ជំនាញ​ទេ ពីព្រោះ​លោក​គ្រូ​ តែង​យល់​និង​អនុ​គ្រោះ​ដល់​គ្រូ​បង្រៀន​ដែល​បំ​ពេញ​ការ​ងារ​នៅ​សាលា​ដោយ​លក្ខណៈ​ពិសេស​ដោយ​ឡែក​។​ លោក​គ្រូ​តែង​គិត​ដល់​ផលប្រ​យោជន៍​របស់​សមូហ​ភាព​ គិត​គូរ​គ្រប់​សព្វ​រាល់​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​។​ ជាពិសេស​ លោក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន​ដល់​ការ​ងារ​អប់​រំនិង​បណ្តុះ​បណ្តា​ល​កង​ជួរ​គ្រូ​បង្រៀន​ ម្ល៉ោះ​ហើយ​គ្រូ​បង្រៀន​របស់​សាលាទាំង​១​០០%សុទ្ធ​តែ​មាន​កម្រិត​វិជ្ជា​ជីវៈ​សម្រេច​បទ​ដ្ឋាន​ និង​លើស​បទ​ដ្ឋាន​”។​

សិស្សា​នុ​សិស្ស​របស់​សាលា​សុទ្ធ​សឹង​ជាសិស្ស​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ ម្ល៉ោះ​ហើយ​ក្រៅ​ពីការ​រៀន​អក្សរ​សាស្រ្ត​ លោក​គ្រូ​នៅ​ទាំង​បង្រៀន​ប្អូន​ៗ​ពីរបៀប​រស់​នៅ​ទៀត​ផង​ ព្រោះ​ហេតុ​ដូច្នោះ​ នៅ​រាល់​លើក​ប្រ​ជុំ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​ លោក​គ្រូ​តែង​ស្ដាប់​យោបល់​និង​វិភាគ​វែក​ញែក​ចំ​ពោះ​មុខ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​អំ​ពី​មូល​ហេតុ​អត្ត​នោមតិ​ និង​សច្ចា​នុមតិ​ដែល​ញុាំងឱ្យ​មាន​ស្ថាន​ភាព​សម​ត្ថ​ភាព​សិស្ស​រៀន​មិន​ស្មើ​គ្នា​។​ ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​រកវិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ​ សម​ស្រប​នឹង​សិស្ស​; បង្ហាត់​បង្រៀន​ឱ្យ​ប្អូន​ៗ​មាន​សណ្ដាប់​ធ្នាប់​ ឫ​កពាស​មសួន​ សុភា​ព​រាប​សា រក្សា​អនា​ម័យ​ បង្ហាត់​ឱ្យ​ប្អូន​ៗ​មាន​បំ​ណិន​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​។​ល។​ ដើម្បី​ស័ក្តិ​សម​នឹង​ទិស​ស្លោ​ក “ដំបូង​រៀន​សីល​ធម៌​ ក្រោយ​រៀន​អក្សរ​សាស្រ្ត​”។​ ទន្ទឹម​នឹង​នោះ​ លោក​គ្រូ​ក៏​សហកា​រជាមួយ​នឹង​អា​ណាព្យ​ាបាល​សិស្ស​រួម​កម្លាំង​ជាមួយ​សាលា​រួម​គ្នា​អប់​រំប្អូន​ៗ​ដើម្បី​ក្លាយ​ជាកូន​ឆ្លាត​ សិស្ស​ពូកែ​។​ អា​ស្រ័យ​ហេតុ​នោះ​ គុណ​ភាព​អប់​រំរបស់​សាលាកាន់​តែបាន​លើក​កម្ពស់​ជារៀង​រាល់​ឆ្នាំ​។​ ឆ្នាំ​សិក្សា​ ២​០១​៨​-២​០១​៩​ អត្រា​សិស្ស​រៀន​គ្រាន់​បើ​ ពូកែ​ស​ម្រេច​ជាង​៦​០% ក្រៅ​ពីនោះ​គឺ​សិស្ស​រៀន​មធ្យម​ និង​អត្រា​សិស្ស​បាន​ពិនិត្យ​ជាប់​ថ្នាក់​ទី៩​សម្រេច​ ១​០០%។​

ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ​ថា​ច់​ហ្វាង​ថា​ ចាប់​ពីឆ្នាំ​២​០១​០ រហូត​មក​  សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ឡុង​ភូ តែង​សម្រេច​កិត្តិ​ នាម​ជា​សមូហ​ភាព​ពលកម្ម​ឆ្នើម​៕​

 ​ ​ លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ