30/03/2020 - 15:04

បង្កើន​ប្រាក់​ចំ​ណូល​ពីទម្រង់​រកស៊ី​សម​ស្រប​

តាម​ប្រ​សាសន៍​លោក​ត្រឿង​សូហ្វី ប្រ​ធាន​ការិ​យាល៍យជន​ជាតិ​ខណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ ជីវភាព​របស់​ជន​ជាតិ​ភាគ​តិ​ច​នៅ​សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរម៉ូង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ អា​ស្រ័យ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ ជំនួយ​របស់​រដ្ឋ​មាន​ប្រ​សិ​ទ្ធភាព​។​

នេះ​ជាស្ពាន​មួយ​ក្នុង​ចំ​ណោម​ស្ពាន​ទាំង​បួន​ តភ្ជាប់​ទៅ​តំ​បន់​ដែល

​មាន​ជន​រួម​ខ្មែរ​រស់​នៅ​កុះ​ករ។​

បងស្រី​លីធីហ្វៀង​ ចូល​រួម​ទម្រង់​ “លក់​នំប្រ​ជា​ប្រិយ​ចល័ត​” បង្កើត​ដោយ​សហព័ន្ធ​ នារី​សង្កាត់​ ចែក​រំលែក​៖ “ពីមុន​ ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ អ្នក​ណាជួល​ធ្វើ​អ្វី​ក៏​ធ្វើ​នោះ​ ប្រាក់​ចំ​ណូល​រកបាន​មិន​ទៀង​ទាត់​។​ ចាប់​តាំង​ពីបង​ប្អូន​នារី​ ហៅ​ខ្ញុំ​ចូល​រួម​ទម្រង់​លក់​នំប្រ​ជា​ប្រិយ​ចល័ត​ ជីវភាព​គ្រួ​សារ​មាន​ភាព​លំ​នឹង​ជាង​។​ រាល់​ព្រឹក​ ខ្ញុំ​ទៅ​ផ្សា​របាសែ រាប់​នំពីបង​ប្អូន​នារី​ រួច​យក​ទៅ​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​ទំ​នប់​លេខ​KH៨​ ឆ្លង​កាត់​ មណ្ឌល​ប៊ិ​ញអៀង​ និង​ប៊ិ​ញឡើយ​ ។​ មុន​ពេល​ចូល​រួម​ទម្រង់​នេះ​ បង​ប្អូន​នារី​នៅ​ក្នុង​សមាគម​ក៏​បាន​ណែនាំ​ឱ្យ​ខ្ញុំ​ទៅ​ធនាគារ​គោល​នយោ​បាយ​ បុល​ប្រាក់​ដើម្បី​ធ្វើ​ដើម​ទុន​។​ រាល់​ព្រឹក​លក់​អស់​នំ ខ្ញុំ​មក​ផ្ទះ​ត្បាញ​កន្រ្តកជ័រ​ ប្រាក់​ចំ​ណូល​រកបាន​ ក៏​បាន​លំ​នឹង​ជាង​”។​ តាម​បង​ស្រី​ លីធីទូទ្រិញ ប្រ​ធាន​សមាគម​នារី​សង្កាត់​ទ្រឿង​ឡាក៖ បង​ប្អូន​នារី​ មួយ​ចំ​នួន​ចូល​រួម​ទម្រង់​“លក់​នំប្រ​ជា​ប្រិយ​ចល័ត​” ត្រូវ​បាន​បែង​ចែក​ជាពីរក្រុម​ គឺ​ក្រុម​ធ្វើ​នំ និង​លក់​នំ ។​ ក្រុម​ធ្វើ​នំម្នាក់​ៗ​នឹង​ជ្រើស​ធ្វើ​នំមួយ​ឬ​ពីរប្រ​ភេទ​ដែល​ខ្លួន​ធ្វើ​ឆ្ងាញ់​បំ​ផុត​។​ ព្រឹក​ព្រលឹម អ្នក​ធ្វើ​នំនឹង​មក​ជុំ​គ្នា​នៅ​ផ្សា​របាសែ ដើម្បី​រាប់​ឱ្យ​អ្នក​លក់​។​ ចំ​ណែក​នំនីមួយ​ៗ​ល្មម​សម្រាប់​អា​ហា​រពេល​ព្រឹក​ ហើយ​មាន​តម្លៃ​ត្រឹម​៥​.០០០ដុង​។​ អ្នក​លក់​នឹង​ចែក​ផ្លូវ​គ្នា​ដើម្បី​លក់​ ។​

បង​ប្អូន​នារី​នៅ​មណ្ឌល​ប៊ិ​ញអៀង​ត្បាញ​កន្រ្តកជ័រ​ ដើម្បី​រកប្រាក់​ចំ​ណូល​បន្ថែម​។​

លោក​ ហ្វិញ​វ៉ាន់​ភូ អនុ​ប្រ​ធាន​សង្កាត់​ទ្រឿង​ឡាក មាន​ប្រ​សាសន៍​៖ ការ​កសាង​សម្រេច​សំ​ណង់ហេដ្ឋា​រចនា​គមនាគ​មន៍​លើភូមិ​សាស្រ្ត​ បាន​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍជីវភាព​របស់​ប្រ​ជា​ជន​កាន់​តែងាយ​ស្រួល​ជាង​ ។​ ថ្មី​ៗ​នេះ​ សង្កាត់​បាន​បង្កើន​កំ​រិតផ្លូវ​នៅ​មណ្ឌល​ប៊ិ​ញអា​ន មាន​ចម្ងាយ​ជាង​២​គីឡូ​ម៉ែ​ត្រ ទទឹង៤​ម៉ែ​ត្រ រថយ​ន្តកង់​៤​ អា​ចរត់ទៅ​មក​បាន​ ។​ ដោយ​ឡែក​ពីរមណ្ឌល​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករគឺ​ ប៊ិ​ញអៀង​ និង​ប៊ិ​ញឡើយ​ ត្រូវ​បាន​តភ្ជាប់​នឹង​ដងផ្លូវ​វ៉ុងគុង ដោយ​ស្ពាន​បេតុង​ ស្ពាន​ដែក​យ៉ាង​រឹង​មាំចំ​នួន​៤​ខ្សែ​ ។​ លោក​លីចៀង​ថាំង នៅ​មណ្ឌល​ប៊ិ​ញអៀង​ ឱ្យ​ដឹង​ៈ “កាល​ពី​មុន​ មាមីង​នៅ​ក្នុង​មណ្ឌល​នេះ​ ចង់​ទៅ​ដំណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​ ត្រូវ​រត់ត្រឡប់​មក​ជិត​ដល់​ផ្សា​រ ឆ្លង​ស្ពាន​ដានតូច រួច​រត់ត្រឡប់​ទៅ​វិញ​ទើប​ដល់​ដំណាក់​សុខា​ភិបាល​។​ ប៉ុន្តែ​ ឥឡូ​វនៅ​ជិត​ដំណាក់​មាន​ស្ពាន​បេតុង​ រថយ​ន្តកង់​៤​ អា​ចធ្វើ​ដំណើរ​ទៅ​មក​បាន​ ម៉្លោះ​ហើយ​អ្នក​ណាក៏​ឃើញ​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រកស៊ី​ជួញ​ដូរ​។​ នៅ​ពេល​ដែល​មាន​ទំ​និញ​កសិផល​ យើង​ដឹក​ជញ្ជូន​ដោយ​រថយ​ន្តក៏​ងាយ​ស្រួល​ដែរ​” ៕​

                                           ហាថា​ញ

ចែករំលែកអត្ថបទ