09/03/2020 - 16:07

គិត​គូរ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​មាន​លំ​នៅ​ឋាន​ដោយ​សុខ​សាន្ដ

វិញ​ឡុង​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ទាំង​ឡាយ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៣​៣​/២​០​១​៥​/QĐ-TTg របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រតាម​បទ​ដ្ឋាន​ក្រ  ដំ​ណាក់​កាល​២​០​១​១​-២​០​១​៥​។​ 

 ក្មួយ​ហ្វៀង​ ជួយ​ម្ដាយ​ជូត​សម្អាត​ផ្ទះ​ដែល​ទើប​សង់​ថ្មី​។​ 

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​៖ ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៦​-២០១៨​ ខេត្ត​បាន​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​ប្រ​ជា​ជន​១​.៥​៣​៣​គ្រួ​សារ​។​ តាម​ផែន​ការ ដំ​ណាក់​កាល​២​០​១​៩​-២​០​២​០ ខេត្ត​បន្ត​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​ប្រ​ជា​ជន​១​.១​០​៦​គ្រួ​សារ​ទៀ​ត​។​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត ក្រៅ​ពី​គោល​នយោ​បាយ​អា​ទិភាព​ដោយ​ឡែក​ស្ដី​ពី​ឧបត្ថម្ភ​លំ​នៅ​ឋាន ខេត្ត​នៅ​ទាំង​ចលនា​ស្ថានី​យទូរ​ទស្សន៍​វិញឡុង ធ្វើ​ហិរញ្ញប្ប​ទាន​ថវិកា​ទាំង​១០០%សម្រាប់​សាង​សង់​ផ្ទះ​ចំ​នួន​១​.៥​៨​៧​ខ្នង​ និង​ធនា​គារ​ViettinBank បាន​សាង​សង់​ផ្ទះ​ចំ​នួន​២​០​ខ្នង​ជូន​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ អា​ស្រ័យ​ហេតុ​នោះ​ ជន​រួម​ជាតិ​ភាគ​តិច​មាន​ផ្ទះ​សម្បែង​សម​រម្យ និង​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ។​ 

បង​ស្រី​ថាច់​ធីច័ន្ទ​ នៅ​ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ មាន​ក្តី​រីក​រាយ ដ្បិត​អី​ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។​ បង​ស្រី​ឱ្យដឹង​៖ "ផ្ដើម​ពីចំ​នួន​ទឹក​ប្រាក់​ដែល​ស្ថានី​យទូរ​ទស្សន៍​ខេត្ត​វិញ​ឡុង​ឧបត្ថម្ភ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​បាន​សន្សំ​សំ​ចៃ រួម​ផ្សំ​នឹង​សាច់​ញាតិ​ជួយ​បន្ថែម ទើប​ខ្ញុំ​សង់​បាន​ផ្ទះ​សម​រម្យ​ដូច្នោះ​។​ និយាយ​តាម​ពិត ប្រ​សិន​បើ​គ្មាន​ចំ​នួន​ទឹក​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ ប្រ​ហែល​ជា​យើង​ខ្ញុំ​មិន​ទាន់​ហ៊ាន​សង់​ផ្ទះ​ឡើយ​"។​ មាន​ផ្ទះ​សម្បែង​សម​រម្យ​ ម្ល៉ោះ​ហើយ​ប្ដី​ប្រ​ពន្ធ​បង​ច័ន្ទកាន់​តែ​មាន​ភាព​ជឿ​ជាក់​ ប្រឹង​ប្រែង​ឈាន​ឡើង​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ 

ចំ​ពោះ​គ្រួ​សារ​លោក​វ៉វ៉ាន់​ដើយ នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង មាន​ភាព​រីក​រាយ​មិន​ខុស​អំ​ពី​គ្រួ​សារ​បង​ថាច់​ធីច័ន្ទ​នោះ​ដែរ ខណៈ​ពេល​ផ្ទះ​ថ្មី​បាន​សង់​សម្រេច​។​ លោក​វ៉វ៉ាន​ដើយ ឱ្យដឹង​៖ "ខ្ញុំ​ធ្វើ​ជាង​សង់​ផ្ទះ​រាប់​សិប​ឆ្នាំ​កន្លង ប៉ងនឹង​សង់​ផ្ទះ​របស់ខ្លួនឪ្យ​សម​រម្យ​សម្រាប់​រស់​នៅដែរ ប៉ុន្តែ​មិន​ទាន់គ្រប់​ប្រាក់​សាង​សង់​។​ ពេល​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ព្រម​ទាំង​កូន​ៗ​ស្រុះ​ស្រួល​គ្នា​សន្សំ​សំ​ចៃ រួម​ជា​មួយ​នឹង​កម្លាំង​ពល​កម្ម​របស់​គ្រួ​សារ​ទាំង​មូល ទើប​អាច​សង់​សម្រេច​ផ្ទះ​នេះ​។​ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​គ្រួ​សារ​ខ្ញុំ​ឈាន​ឡើង​។​ លោក​ង៉ោ​វិញត្វឹង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ឱ្យដឹង​៖ ផ្ដើម​ពីប្រ​ភព​ទុន​នានា​ រយៈ​ពេល​កន្លង ឃុំ​បាន​សាង​សង់​ផ្ទះ​ជិត​៥​០​០​ខ្នង​ជូន​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​។​ អា​ស្រ័យ​ហេតុ​នោះ មាមីង​មាន​ជីវ​ភាព​លំ​នឹង​ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​។​ 

លោក​ថាច់​យឿង ចែក​រំលែក​បន្ថែម​៖ រយៈ​ពេល​កន្លង ខេត្ត​វិញឡុង មិន​គ្រាន់​តែ​ផ្ដុំ​កម្លាំង​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ នៅ​ទាំង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​គោល​នយោ​បាយ​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច និង​ការ​គួប​ផ្សំ​កម្ម​វិធី​ គម្រោង​រួម​របស់​ខេត្ត​ទៀ​ត​ផង​ ម្ល៉ោះ​ហើយ​អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ថយ​ចុះ​ជា​មធ្យមភាគ​រៀង​រាល់​ឆ្នាំ​ជាង​៣​%៕

ហាថា​ញ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​យឿង