(សុកត្រាំង) -មជ្ឈមណ្ឌលបំប៉នវប្បធម៌ និងបង្ហាត់ប្រឡងភាសាខ្មែរ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានប្រារព្ធពិធីជូនវិញ្ញាបនបត្រភាសាខ្មែរថ្នាក់ជាតិដល់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិកចំនួន៧២៧នាក់ ដែលកំពុងបម្រើការលើភូមិសាស្រ្តខេត្ត និងខេត្តនានាជិតខាង។ ដូច្នេះ សិក្ខាកាមបានប្រឡងជាប់១០០% ក្នុងនោះ សិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើនិងពូកែ៩២% ដទៃពីនោះគឺមធ្យម។
គណៈកម្មការផ្តល់ជូនវិញ្ញាបនបត្រភាសាខ្មែរថ្នាក់ជាតិដល់សិក្ខាកាម។
ឆ្នាំកន្លង មជ្ឈមណ្ឌលក៏បានរៀបចំបើកវគ្គសិក្សា បំប៉នភាសាខ្មែរបាន៦ថ្នាក់ ជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកប្រមាណ៤០០នាក់ ដែលកំពុងបម្រើការលើភូមិសាស្រ្តខេត្ត និងខេត្តនានាដូច៖ បាកលីវ ហូវយ៉ាង អាងយ៉ាង និងខេត្តដុងថាប។ល។ រាល់ឯកសារដែលបង្ហាត់បង្រៀនអនុវត្តតាមក្របខ័ណ្ណកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ឯកសារត្រូវបានមន្ទីរមហាផ្ទៃខេត្តសុកត្រាំងចងក្រងនិងដាក់ឱ្យប្រើប្រាស់ រួមមាន៖ កម្រងសៀវភៅភាសាខ្មែរ សៀវភៅវាក្យស័ព្ទភាសាខ្មែរ សៀវភៅសន្ទនាភាសាខ្មែរ សៀវភៅគម្រោងកម្មវិធីបង្ហាត់បង្រៀនភាសាខ្មែរ សម្រាប់សាលាមធ្យមសិក្សាគរុកោសល្យសុកត្រាំង និងឯកសារឧត្តានកម្មភាសាខ្មែរ។ល។
រយៈពេលសិក្សា៦ខែ ដោយមានពេលរៀន៤៥០ម៉ោង (រៀននៅថ្ងៃសៅរ៍និងអាទិត្យ) មជ្ឈមណ្ឌលក៏បានសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង រៀបចំប្រឡងនិងជូនវិញ្ញាបនបត្រភាសាខ្មែរថ្នាក់ជាតិ៕
លីធាន-លីសៀ