02/03/2020 - 15:04

សកម្ម​ភាព​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​កាន់​តែ​ល្អ​ប្រ​សើរ​

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញឡុង​ សកម្ម​ភាព​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​យ៉ាង​សកម្ម​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​វ៉ុងឡីម ខេត្ត​វិញ​ឡុង​ តែ​ងមាន​ស្មារតី​រក្សា​អនា​ម័យ​

ដើម្បី​ធានា​សុខ​ភាព​គ្រួ​សារ​។​ 

លោក​គឹម​កាន់​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​តាម​ប៊ិញ ឱ្យ​ដឹង​៖ នៅ​តាម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ស្រុក​ សុទ្ធ​សឹង​មាន​ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទដ្ឋាន​ជាតិ​ ហើយ​មាន​វេជ្ជ​បណ្ឌិត​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​ តួយ៉ាង​ដូច​ឃុំ​ឡងមី ក្នុង​ដំណាក់​ការ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដំណាក់​សុខា​ភិបាល​គឺ​ជា​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​នានា​ ដែល​បាន​កសាង​ដំបូង​បង្អស់​។​ នៅ​ពេល​មូលដ្ឋាន​សម្ភារៈ​សុខា​ភិបាល​បាន​ធានា​ គ្រឿង​បរិក្ខារ​ពេទ្យ​បាន​បំ​ពាក់​គ្រប់​សព្វ​ រួម​ចំណែក​បង្ក​ទំនុក​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​ពេល​មក​ពិនិត្យ​ ព្យា​បាល​ជំងឺ​។​ បង​ថាច់​ថាញ់ដុង​ នៅ​ភូមិ​កន្ធា​យ​ ឃុំ​ឡង​មី ឱ្យដឹង​៖ "ដំណាក់​សុខា​ភិបាល​កសាង​សម​រម្យ​ ស្អាត​បាត​ ម៉្លោះ​ហើយ​ខ្ញុំ​ស្ងប់​ចិត្ត​ពេល​នាំ​កូន​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ ពីមុន​ ពេល​កូន​ឈឺ​ម្តង​ៗ​ខ្ញុំ​តែង​នាំ​ទៅ​ពិនិត្យ​ជំងឺ​នៅ​បន្ទប់​ពិនិត្យ​ឯក​ជន​"។​

លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ឱ្យដឹង​៖ ស្មារតី​យល់​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​កាន់​តែ​លើក​កម្ពស់​។​ លទ្ធ​ផល​ទាំង​នេះ​ អា​ស្រ័យ​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​លេខ​១​៧​៣​៤​/QĐ-UBND ស្តីពី​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាំង​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ដំណាក់​កាល​២​០​១​៦​-២​០​២​០​។​ ផ្តើម​ពីការ​អនុវត្ត​សេចក្តី​សម្រេច​ដូច​ពោល​ខាង​លើ​ មក​ទល់​បច្ចុប្បន្ន​ ខេត្ត​វិញឡុង​មាន​១​៣​/១​៣​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ដំណាក់​សុខា​ភិបាល​សម្រេច​បទដ្ឋាន​ជាតិ​ មាន​វេជ្ជ​បណ្ឌិត​។​ ពិសេស​ កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ពេទ្យ​ជា​ជន​ជាតិ​ខ្មែរ​ សុទ្ធ​តែ​បាន​បណ្តុះ​បណ្តាល​និង​រៀប​ចំ​ឱ្យ​មាន​ការ​ងារ​ធ្វើ​កាន់​តែ​កើន​ឡើង​។​ រួម​ជា​មួយ​នឹង​កង​ជួរ​សហកា​រីសុខា​ភិបាល​ជន​ជាតិ​ភាគ​តិច​ កង​ជួរ​ទាំង​នោះ​បាន​រួម​ចំ​ណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ណែនាំ​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​លើ​មនុស្ស​និង​សត្វ​ចិញ្ចឹម​ ម្ល៉ោះ​ហើយ​ ស្មារតី​យល់​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​។​ អា​ស្រ័យ​ហេតុ​នោះ​ ពេល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ​ ខែ​សកម្ម​ភាព​ដើម្បី​កុមារ​។​ល។​ សុទ្ធ​សឹង​សម្រេច​តាម​តម្រូវ​ការ​ដាក់​ចេញ​។​ លោក​ថាច់​យឿង  បញ្ជាក់​៖ "អនុវត្ត​សេចក្តី​សម្រេច​លេខ​១​៧​៣​៤​/QĐ-UBND មក​ទល់​បច្ចុប្បន្ន​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្របាន​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​១​០​០​%"។​

ផ្តើម​ពីលទ្ធ​ផល​ដែល​សម្រេច​បាន​ ខេត្ត​វិញ​ឡុង​កំ​ពុង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ដែល​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ព្រម​ទាំង​បង្កើន​ការ​បំ​ពាក់​បរិក្ខារ​ពេទ្យ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ដំណាក់​សុខា​ភិបាល​ឃុំ​ ផ្សារ​ភ្ជាប់​នឹង​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​។​ រួម​នឹង​ការ​បណ្តុះ​បណ្តាល និង​បន្ត​បណ្ដុះ​បណ្ដាល​ឡើង​វិញប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​៕

                                                      ហា​ថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​យឿង