ដើម្បីជួយឱ្យប្រជាជនយល់ច្បាស់អំពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ការឆ្លងរាលដាលរោគសញ្ញាអាការៈប្រែប្រួល របៀបបង្ការ លេខទូរសព័្ទទាន់ហេតុការណ៍សម្រាប់ផ្តល់ព័ត៌មាន ស្ដីពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ។ល។ ក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការនូវកម្រងសៀវភៅណែនាំសួរ-ឆ្លើយផ្តល់ព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី(nCoV)។
កាសែតកឹងធើ-ភាសាខ្មែរ សូមលើកយកនូវខ្លឹមសារសួរ-ឆ្លើយមួយចំនួនពីកម្រងសៀវភៅណែនាំដែលពេាលខាងលើ។
១. តើវីរុសកូរ៉ូណា (nCoV) ជាអ្វី?
- វីរុសកូរ៉ូណា (nCoV) គឺជាប្រភេទវីរុសថ្មី បណ្តាលឱ្យរលាកផ្លូវដង្ហើមធ្ងន់ធ្ងរលើមនុស្ស និងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងរហ័ស។ នេះជាវីរុសប្រភេទថ្មីដែលមិនទាន់បានកំណត់ច្បាស់ពីមុនមក។
២. តើប្រភពរបស់វីរុសកូរ៉ូណា (nCoV) មកពីណា?
-ស្ថាប័នសុខាភិបាលនានា និងដៃគូសុខាភិបាលកំពុងខិតខំដើម្បីកំណត់ច្បាស់ប្រភពនៃវីរុសកូរ៉ូណា nCoV ។ មានមតិជាច្រើនឱ្យដឹងថាវីរុសកូរ៉ូណាគឺជាវីរុស betacoronavirus ជាអម្បូរនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ MERS-CoV និង SARS ទាំងអស់សុទ្ធតែមានប្រភពពីសត្វប្រចៀវ។ ការវិភាគវែកញែកមែកធាង ហ្សែននៃវីរុសនេះកំពុងបន្តធ្វើដើម្បីដឹងច្បាស់លាស់ពីប្រភពវីរុសនេះ។
៣. តើវីរុសកូរ៉ូណា nCoV ឆ្លងរាលដាលតាមរយៈណាខ្លះ?
-វីរុសនេះ ដំបូងបានប្រទេះឃើញលើប្រភពសត្វធាតុ ប៉ុន្តែអាចនឹងមានលទ្ធភាពឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ប្រការចាំបាច់ គប្បីយកចិត្តទុកដាក់ គឺការឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អាចកើតឡើងជាបន្តបន្ទាប់។ ចំពោះមនុស្ស វីរុសឆ្លងពីមនុស្សនេះទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះជាមួយនឹងទឹកសម្បោរពីរាងកាយរបស់អ្នកជំងឺ។ អាស្រ័យទៅលើកម្រិតនៃការឆ្លងរាលដាលរបស់ប្រភេទវីរុស ការក្អក កណ្តាស់ ឬចាប់ដៃក៏អាចធ្វើឱ្យមនុស្សនៅជុំវិញឆ្លងមេរោគដែរ។
វីរុសក៏អាចឆ្លងដល់អ្នកណាដែលប៉ះលើវត្ថុអ្វីមួយដែលអ្នកជំងឺប៉ះរួច បន្ទាប់យកដៃប៉ះមាត់ ច្រមុះ និងភ្នែករបស់ខ្លួន។ មនុស្សថែទាំអ្នកជំងឺក៏អាចឆ្លងវីរុសពេលវិនិច្ឆ័យសំណល់របស់អ្នកជំងឺដែរ។
៤. រោគសញ្ញានិងអាការៈប្រែប្រួលដែលវីរុសកូរ៉ូណា (nCoV) បង្កឡើង?
- រោគសញ្ញានៃអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា (nCoV) ចាប់ពីស្រាលដល់ធ្ងន់ មានដូច៖ គ្រុនក្តៅ ក្អកនិងពិបាកដកដង្ហើម។ រោគសញ្ញាទាំងនេះ អាចប្រទះឃើញចាប់ពី២ដល់១៤ថ្ងៃ ក្រោយ ពីប៉ះនឹងប្រភពជំងឺ។ ដល់ពេលចាប់ផ្តើមកើតជំងឺ វីរុសកូរ៉ូណា (nCoV) បណ្តាលឱ្យគ្រុនក្តៅនិងអាចរងផលប៉ះពាល់ដល់ផ្លូវដង្ហើម។ ក្នុងករណីជំងឺធ្ងន់បណ្តាលឱ្យរលាកសួតនិងអាចប៉ះពាល់ដល់សរីរៈផ្សេងៗទៀតក្នុងរាងកាយ បណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិត ពិសេសគឺករណីដែលមានជំងឺរុាំរ៉ៃ។
៥.តើមានប្រភេទឱសថណាសម្រាប់បង្ការនិងព្យាបាលជំងឺ រលាកផ្លូវដង្ហើមដែលបណ្តាលឡើងដោយវីរុសថ្មីកូរ៉ូណា (nCoV) ហើយឬនៅ?
-ក្នុងដំណាក់កាលនេះ មិនទាន់មានប្រភេទឱសថណាសម្រាប់បង្ការនិងព្យាបាលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នៅឡើយ។
៦. តើវ័យណាខ្លះងាយនឹងឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)?
-វីរុសកូរ៉ូណាប្រភេទថ្មី (nCoV) អាចឆ្លងលើមនុស្សគ្រប់វ័យ។ ថ្វីដ្បិតដូច្នោះក្តី អ្នកមានវ័យចំណាស់ អ្នកមានជំងឺរុាំរ៉ៃ (ដូចជាជំងឺហឺត ទឹកនោមផ្អែមជំងឺបេះដូង...) ងាយនឹងឆ្លងជំងឺ ហើយជំងឺកាន់តែធ្ងន់ធ្ងរជាងទៀត។
៧. តើធ្វើយ៉ាងណា អាចជួយខ្ញុំការពារបានខ្លួនឯង?
* ប្រជាជនម្ចាស់ការអនុវត្តនូវវិធានការបង្ការជំងឺដូចខាងក្រោម៖
+ កាត់បន្ថយការទំនាក់ទំនងផ្ទាល់ជាមួយនឹងអ្នកមានជំងឺផ្លូវដង្ហើម (គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម) ពេលចាំបាច់គប្បីពាក់ម៉ាស់សុខាភិបាលត្រូវរបៀបនិងរក្សាគម្លាតជាង២ម៉ែត្រពេលទាក់ទងនឹងអ្នកជំងឺ។
+ អ្នកដែលមានរោគសញ្ញាគ្រុនក្តៅ ក្អកពិបាកដកដង្ហើមមិនគប្បីទៅទេសចរណ៍ឬទៅកន្លែងមានមនុស្សច្រើនកុះករឡើយ។ ជូនដំណឹងដល់ស្ថាប័នសុខាភិបាលជាបន្ទាន់ ពេលមានរោគសញ្ញាដូចពោលខាងលើ។
+ លាងដៃដោយសាប៊ូ និងទឹកស្អាតជាប្រចាំក្នុងកំឡុងពេលតិចបំផុត៣០វិនាទី។ ក្នុងករណីគ្មានសាប៊ូ និងទឹកស្អាតគប្បីប្រើប្រាស់ផលិតផលអនាម័យដៃដែលមានជាតិអាល់កុល (អាល់កុលយ៉ាងតិចបំផុត៦០អង្សា) ខ្ពុរមាត់ បំពង់ក ដោយទឹកអំបិល ឬទឹកខ្ពុរមាត់ចៀសវាងយកដៃដាក់លើភ្នែក ច្រមុះ មាត់ដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល។
+ គប្បីបិទបាំងមាត់និងច្រមុះពេលក្អកឬកណ្តាស់ ល្អបំផុត យកកន្សែងសំពត់ កន្សែងដៃឬដៃអាវបិទដើម្បីកាត់បន្ថយការឆ្លងរាលដាលមេរោគតាមផ្លូវដង្ហើម។ មិនខាកស្តោះទឹកមាត់ផ្តេសផ្តាសនៅទីសាធារណៈ។
+ ហូបចុកតែម្ហូបអាហារណាដែលចម្អិនឆ្អិនល្អ។
+មិនទៅទេសចរណ៍នៅតំបន់មានរោគរាលដាល កាត់បន្ថយទៅកន្លែងមានមនុស្សម្នាកុះករ។ ក្នុងករណីទៅកន្លែងមានមនុស្សច្រើនកុះករ គប្បីអនុវត្តនូវវិធានការការពារខ្លួន ដូចពាក់ម៉ាស់ លាងដៃដោយសាប៊ូជាដើម។
+ ចៀសវាងជួញដូរ ប៉ះពាល់សត្វចិញ្ចឹមក៏ដូចជាសត្វព្រៃ។
+ រក្សាកម្តៅរាងកាយ បង្កើនសុខភាពដោយការហូបចុក សម្រាក ប្រជុំជីវកិច្ចសមស្រប និងហាត់កីឡា។
+ បង្កើនខ្យល់អាកាសក្នុងផ្ទះសម្បែងដោយវិធីបើកទ្វារបើកបង្អួច កាត់បន្ថយប្រើម៉ាស៊ីនត្រជាក់។ ជូតផ្ទះ បង្កាន់ដៃទ្វារនិងវត្ថុប្រើប្រាស់ក្នុងគ្រួសារជារឿយៗ ដោយសារធាតុលាងសម្អាត ធម្មតាដូចសាប៊ូ និងទឹកកម្ចាត់មេរោគដទៃទៀត។
+បើមានអាការៈគ្រុនក្តៅ ក្អក ពិបាកដកដង្ហើមត្រូវពាក់ម៉ាស់ការពារ ជូនដំណឹងដល់មូលដ្ឋានសុខាភិបាលដែលជិតបំផុតដើម្បីពិគ្រោះពិនិត្យព្យាបាលបានទាន់ពេល។ ទូរស័ព្ទដល់មូលដ្ឋានសុខាភិបាលមុនពេលទៅដើម្បីជូនដំណឹងអំពីអាការរោគនិងការធ្វើដំណើរក្នុងពេលជិតៗ នេះ ដើម្បីមានវិធានការឧបត្ថម្ភបានត្រឹមត្រូវ។
៨. តើខ្ញុំអាចទាក់ទងផ្តល់ព័ត៌មានដោយវិធីណា?
- ក្រសួងសុខាភិបាល ប្រកាសជាសាធារណៈលេខទូរស័ព្ទទាន់ហេតុការណ៍២ខ្សែសម្រាប់ផ្តល់ព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កដោយវីរុសកូរ៉ូណា (nCoV) គឺលេខ៖ ១៩០០៣២២៨ និង១៩០០៩០៩៥។ ឬក៏អាចទាក់ទងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់មូលដ្ឋានសុខាភិបាលនៅភូមិភាគ៕
យោងៈ TTXVN - វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។