03/02/2020 - 16:42

ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​ល្អ​សម្រាប់​សុខ​ភាព​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ មនុស្ស​ពេញ​វ័យ​ប្រ​មាណ​៩​០​%លើ​ពិភព​លោក​ ដែល​រាង​កាយ​មាន​បញ្ហា​ប្រតិ​កម្ម​នឹង​ជាតិ​ស្ករ​ lactose ក្នុង​ទឹក​ដោះ​សត្វ​កម្រិត​ស្រាល​។​ ក្នុង​ពេល​នោះ​ ទឹក​ដោះ​រុក្ខ​ជាតិ​បាន​វាយ​តម្លៃ​ជា​ការ​ជ្រើស​រើស​ដ៏​ល្អ​ជំនួស​ឱ្យ​ទឹក​ដោះ​ គោ​ឬ​ពពែ​ ដោយ​គុណ​សម្បត្តិ​របស់​វាគឺ​មិន​សូវ​មាន​សារ​ធាតុ​ខ្លាញ់​និង​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អ៊ីន​ ល្អ​សម្រាប់​សុខ​ភាព​។​ ខាង​ក្រោម​នេះ​ គឺ​ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​មួយ​ចំ​នួន​ដែល​និយម​ប្រើ​ប្រាស់​ មាន​ប្រ​យោជន៍​សម្រាប់​សុខ​ភាព​។​

ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​ជា​ច្រើន​ដែល​ល្អ​សម្រាប់​សុខ​ភាព​។​រូប​ Raise Vegan

ទឹក​ដោះ​ពីសណ្តែ​កសៀង​

នេះ​ជា​ប្រ​ភេទ​ទឹក​ដោះ​ដែល​គេ​និយម​ប្រើ​បំ​ផុត​ជំនួស​ឱ្យ​ទឹក​ដោះ​គោ​ អាស្រ័យ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រូ​តេ​អ៊ីន​។​ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ ទឹក​ដោះ​សណ្តែកសៀង​ គឺ​ជា​ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​មាន​តុល្យ​ភាព​សារ​ធាតុ​បំ​ប៉ន​បំ​ផុត​ ក្នុង​ចំ​ណោម​ផលិត​ផល​ជំនួស​ឱ្យ​ទឹក​ដោះ​គោ​។​ អា​ស្រ័យ​ធ្វើ​ពីគ្រាប់​សណ្តែក​សៀង​ ប្រ​ភេទ​ទឹក​ដោះ​នេះ​ សម​ស្រប​ចំ​ពោះ​អ្នក​មាន​រាងកាយ​ប្រតិ​កម្ម​នឹង​ជាតិ​ស្ករ​ lactose។​

បរិមាណ​សារ​ធាតុ​ estrogen និង​ progesterone ខ្ពស់​នៅ​ក្នុង​ប្រ​ភេទ​ទឹក​ដោះ​សណ្តែក​សៀង​ ជួយ​រក្សា​តុល្យ​ភាព​អ័កម៉ូនស្ត្រី​ស្ថិត​ក្នុង​ដំណាក់​កាល​អស់​រដូវ​។​ ក្រៅ​ពីនោះ​ ទឹក​ដោះ​ សណ្តែក​សៀង​ មិន​មាន​ផ្ទុក​សារ​ធាតុ​កូលេស​្តេរ៉ុល ប៉ុន្តែ​បែរ​ជា​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សរីរាង្គ​ monounsaturated និង​អា​ស៊ី​តខ្លាញ់​ Polyunsaturated អា​ស្រ័យ​ហេតុ​នោះ​, ជួយ​កាត់​បន្ថយ​សារ​ធាតុ​កូលេស​្តេរ៉ុល និង​បង្កើន​សុខ​ភាព​បេះ​ដូង​។​

កំ​ណត់​សម្គាល់​៖ អា​ស្រ័យ​ផ្ទុក​បរិមាណ​កាឡូ​រីខ្ពស់​ ម្ល៉ោះ​ហើយ​ការ​ទទួល​ទាន​ទឹក​ដោះ​សណ្ដែក​សៀង​ ងាយ​ប្រ​ឈម​នឹង​ការ​លើស​ទម្ងន់​។​ ពី​ព្រោះ​សណ្ដែក​សៀង​  មាន​សារ​ធាតុ​បង្ក​ឱ្យ​ប្រតិ​កម្ម​ទូទៅ​ ហេតុ​នោះ​ផឹក​ទឹក​ដោះ​សណ្ដែក​សៀង​ ក៏​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំ​នួន​ហើម​ ឡើង​កន្ទួល​ក្រហម​ រាក​រូស ហើម​ពោះ​ ឈឺ​ក្បាល​និង​ក្អួត​ចង្អោរ។​

ទឹក​ដោះ​ពីដូង​

អា​ស្រ័យ​បាន​ធ្វើ​ពី​សាច់​ដូង​ ទឹក​ដោះ​ដូង​មាន​ក្លិន​ក្រអូប​និង​មិន​សូវ​មាន​ប្រូតេអ៊ីន​។​ បើ​ប្រៀប​ជា​មួយ​ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​ផ្សេង​ៗ​ទៀត​ ឃើញ​ថា​ទឹក​ដោះ​ដូង​ផ្ទុក​បរិមាណ​តិច​នៃ​ជាតិ​ triglyceride សង្វាក់​មធ្យម​ (MCT) ដែល​ជា​ប្រ​ភេទ​ជាតិ​ខ្លាញ់​មាន​ប្រយោជន៍​ដល់​សុខ​ភាព​ទូទៅ​។​ តួយ៉ាង​ដូច​ MCT ជួយ​កែលម្អ​សុខ​ភាព​បេះ​ដូង​, ដោយ​វិធី​បង្កើន​សារ​ធាតុ​កូលេស​្តេរ៉ុល "ល្អ​" HDL។​ ក្នុង​ពេល​នោះ​ បរិមាណ​ជាតិ​ខ្លាញ់​ triglyceride នៅ​ក្នុង​ទឹក​ដោះ​ដូង​ ជួយ​កែលម្អ​ថាម​ពល​សកម្ម​ភាព​រាង​កាយ​។​ ផឹក​ទឹក​ដោះ​ដូង​ នៅ​ទាំង​ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ។​

កំ​ណត់​សម្គាល់​៖ អា​ស្រ័យ​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត ផឹក​ទឹក​ដោះ​ដូង​ច្រើន​ក៏​ងាយ​នឹង​លើស​ទម្ងន់​ និង​បង្កើន​បរិមាណ​កូលេស​្តេរ៉ុល "អា​ក្រក់​" LDL បង្កើន​ហានិ​ភ័យ​ជំងឺ​បេះ​ដូង​និង​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​។​ ទឹក​ដោះ​ដូង​ក៏​ផ្ទុក​ជា​តិ​ carb អាច​ឡើង​ដំបែរ​នៅ​ក្នុង​ពោះ​វៀន​ ម្ល៉ោះ​ហើយ​ងាយ​នឹង​បណ្តាល​ឱ្យ​កើត​បញ្ហា​ផ្លូវ​រំលាយ​អា​ហារ​ដែរ​ (ដូច​ជា​រាករូស ឬ​ ទល់​លាមក​) ចំ​ពោះ​អ្នក​មាន​រោគ​សញ្ញា​រំញោច​ពោះ​វៀន​ ឬ​រាង​កាយ​ងាយ​ប្រតិ​កម្ម​ ដូច​ជា​ឈឺ​ពោះ​ រអាក់​រអើ ពង​មាត់​ បំ​ពង់​ក ភ្នែក​ ឬ​ស្បែក​។​ 

ទឹក​ដោះ​ពីអង្ករ​

ពីព្រោះ​បាន​ធ្វើ​ពីធញ្ញ​ជាតិ​ ទឹក​ដោះ​អង្ករ​មាន​បរិមាណ​ជាតិ​ carb ខ្ពស់​ ប៉ុន្តែ​ជា​ប្រ​ភេទ​ទឹក​ដោះ​រុក្ខ​ជាតិ​មិន​សូវ​ប្រតិ​កម្ម​បំ​ផុត​ បើ​ប្រៀប​ទៅ​នឹង​ទឹក​ដោះ​ផ្សេង​ៗ​ទៀ​ត​ ទន្ទឹម​នឹង​នោះ​ មាន​បរិមាណ​ mangan និង​ selen ខ្ពស់​បំ​ផុត​។​ 

សារ​ធាតុ​ប្រ​ឆាំង​អូស៊ីត​កម្ម​ក្នុង​ទឹក​ដោះ​អង្ករ​ ជួយ​ឱ្យ​រាង​កាយ​ទប់​ស្កាត់​ហា​និភ័យ​នៃ​ការ​ឆ្លង​មេ​រោគ​ និង​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ។​ អា​ស្រ័យ​មាន​បរិមាណ​ជាតិ​ខ្លាញ់​តិច​ ទឹក​ដោះ​អង្ករ​សម​ស្រប​ជា​មួយ​អ្នក​ព្យា​យាម​របប​សម្រក​ទម្ងន់​ និង​កាត់​បន្ថយ​កូលេស​្តេរ៉ុល ដោយ​មាន​ការ​បញ្ជា​ក់​យ៉ាង​ច្បាស់​ គឺ​ល្អ​សម្រាប់​សុខ​ភាព​បេះ​ដូង​។​ ជា​ប្រ​ភព​ផ្តល់​ vitamin B ដ៏​ល្អ​ ប្រ​ភេទ​ទឹក​ដោះ​នេះ​, ជួយ​កែលម្អ​ការ​ដុត​រំលាយ​អា​ហារ​ក្នុង​រាង​កាយ​ របត់ឈាម​និង​មុខ​ងារ​សរ​សៃ​ប្រ​សាទ​ផង​ដែរ​។​ 

កំ​ណត់​សម្គាល់​៖ ដោយ​សារ​សម្បូរ​ជាតិ​ carb  ម្ល៉ោះ​ហើយ​ទឹក​ដោះ​អង្ករ​ មិន​សម​ស្រប​ចំ​ពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។​ ទារកនិង​កុមារ​ មិន​គប្បី​ប្រើ​ប្រាស់​ទឹក​ដោះ​អង្ករ​ឡើយ​ ពីព្រោះ​វាមាន​សមាស​ធាតុ​ arsen  អសរីរាង្គ​, មិន​ល្អ​សម្រាប់​សុខ​ភាព​៕ 

អា​ង​ញៀង (យោង​ Boldsky) -វិ​មាន

ចែករំលែកអត្ថបទ