14/01/2020 - 08:56

ភាព​ពុះ​ពោរ​នៃ​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ឆ្នាំ​២​០​២​០​

* កម្ម​វិ​ធី​សិល្បៈ​ "មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ ភាព​កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​" មាន​អត្ថ​ន័យ​ជា​ក់​ស្តែ​ង

សម​មិត្ត​ត្រឹង​ក្វឹ​កត្រុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ ជូន​ផ្លាក​និមិត្ត​រូប​នៃ​អំ​ណោយ​១០០ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រនៅ​សង្កាត់​ថើយ​អាន។​ រូប​ថត​៖ ចឹងហឹង​

កាល​ពី​ថ្ងៃ​៧​ ខែ​មក​រា​ បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ក្រុង​កឹង​ធើ​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កើ-ដ សហកា​របើក​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ឆ្នាំ​២​០​២​០​ នៅ​ឃុំ​ថើយ​ស្វឹង​ ក្រោម​បធាន​បទ​ "កង​ទ័ព​-ប្រ​ជា​ជន​កឹង​ធើ​ រីក​រាយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​បង្កើន​កម្រិត​"។​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​កង​ទ័ព​-ប្រ​ជា​ជន​ឆ្នាំ​២​០​២​០​ ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១​០​ ខែ​មក​រា​ ដោយ​មាន​សកម្ម​ភាព​សម្បូរ​បែប​ ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​និង​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ មាន​ដូច​៖ ផ្សព្វ​ផ្សា​យ​ពីគោល​មាគ៌ា​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ទំ​នាក់​ទំ​នង​វប្ប​ធម៌​ សិល្បៈ​ កីឡា​ និង​ល្បែង​ប្រ​ជា​ប្រិយ​ មាន​ប្រ​ណាំង​ទូក​នាគ ប្រ​ឡង​វេច​នំអន្សម​ជ្រូក​ ធ្វើ​តំ​ណាប់​ដូង​។​ល។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្ម​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ នៅ​ទាំង​រៀប​ចំ​ពិនិត្យ​ជំងឺ​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ ព្រម​ទាំង​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ សង់​ផ្ទះ​ជូន​គ្រួ​សារ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ល។​ ចំ​ណុច​លេច​ធ្លោ​នៃ​ព្រឹត្តិ​ការណ៍​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ គឺ​នៅ​រាត្រី​សម្តែង​សិល្បៈ​ បូក​សរុប​ការ​ងារ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ បាន​ផ្សា​យ​បន្ត​ផ្ទាល់​លើ​ទូរទស្សន៍​នៅ​រាត្រី​ថ្ងៃ​១​០​ ខែ​មក​រា​។​

កង​ប្រ​ជា​ស្វ័យ​ត្រាណជួយ​សង់​ផ្ទះ​ប្រ​ជា​ជន​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​នៅ​ឃុំ​ថើយ​ស្វឹង​។​ រូប​ថត​៖ ផាមត្រុង

ចាប់​ពី​ថ្ងៃ​៦​ដល់​ថ្ងៃ​១​០​ ខែ​ធ្នូ ឆ្នាំ​២​០​១​៩​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នៅ​តាម​ភូមិ​ភាគ​ បើ​ក​យុទ្ធ​នាការ​អនុវត្ត​ការ​ងារ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​(លើ​កទី​១​) ដូច​៖ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ បោស​សម្អាត​ផ្លូវ​ ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ជួស​ជុល​ផ្ទះ​សម្បែង​ កសាង​ផ្លូវ​គមនា​គមន៍​។​ល។​

*ថ្ងៃ​៦​ខែ​មក​រា​ នគរ​បាល​ក្រុង​កឹង​ធើ​ សហកា​រជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​អូរម៉ូង​ រៀប​ចំ​កម្ម​វិ​ធី​សិល្បៈ​ "មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ ភាពកក់ក្តៅទឹក​ចិត្ត​ប្រ​ជា​ជន​ - កសាង​សង្កាត់​វប្ប​ធម៌​ ក្រុង​ស៊ី​វិ​ល័យ​" នៅ​ខណ្ឌ​អូរម៉ូង​។​ កម្ម​វិធី​"មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​" បាន​រៀប​ចំ​ជោគ​ជ័យ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​ ចាប់​ពី​ថ្ងៃ​២​៨​ ខែ​ឆ្នូ ឆ្នាំ​២​០​១​៩​ ដល់​ថ្ងៃ​៦​ ខែ​មក​រា​ ឆ្នាំ​២​០​២​០​ ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​៖ បើ​ក​យុទ្ធ​នាការ​ផ្សព្វ​ផ្សា​យ​ ចែក​ចាយ​ខិត​ប័ណ្ណ​ដល់​មហា​ជន​ ផ្សព្វ​ផ្សា​យ​អំ​ពី​ច្បាប់​សុវត្ថិ​ភាព​ចរាចរ​ បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​។​ល។​ ពិនិត្យ​ជំងឺ​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​ចំ​នួន​៩​០​០​នាក់​ ជូន​អំ​ណោយ​៩​០​០​ចំ​ណែក​ និង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ចល័ត​ដល់​គ្រួ​សារ​គោ​ល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ជន​ពិ​ការ​នៅ​សង្កាត់​នានា​ក្នុង​ខណ្ឌ​អូរ​ម៉ូង​ ដូច​៖ ថើយ​ឡុង​ ឡុង​ហឹង​ ភឿកថើយ​ និង​ត្រឿង​ឡាក់​។​ល។​

ស្រប​ឱកាស​នេះ​ដែរ​ សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ជូន​អំ​ណោយ​១​០​០​ចំ​ណែក​ដល់​ប្រ​ជា​ជន​ក្រី​ក្រនៅ​សង្កាត់​ថើយ​អា​ន នគរ​បាល​ក្រុង​ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​២​១​រូប​ ចំ​ណុះ​នគរ​បាល​ខណ្ឌ​ ស្រុក​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ សរុប​ទឹក​ប្រាក់​១​២​៣​លាន​ដុង​ ជូន​អា​ហា​រូបករណ៍​២​០​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ (ក្នុង​មួយ​ចំ​ណែក​ស្មើ​នឹង​ទឹក​ប្រាក់​១​លាន​ដុង​)។​ ក្រៅ​ពីនោះ​ មាន​គ្រួ​សារ​គំ​រូ​ចំ​នួន​១​០​អនុ​វត្ត​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​លើ​ភូមិ​សាស្រ្ត​ បាន​នា​យក​នគរ​បាល​ក្រុង​កឹង​ធើ​ជូន​លិខិត​សរ​សើរ​៕

សារ​ព័ត៌​មាន​កឹង​ធើ​ភាសា​ខ្មែរ

ចែករំលែកអត្ថបទ