14/01/2020 - 08:56

ម៉ា​ស៊ី​ន​បោក​គក់​ប្រិត​សំ​ចៃ​

មាន​វិ​ធាន​ការ​ចំ​នួន​៩​៤​ បាន​ចូល​រួម​ប្រ​ឡង​ច្នៃ​ប្រតិដ្ឋ​របស់​យុវជន​យុវ​នារី​ខេត្ត​ត្រា​វិញ លើក​ទី​៧​ ឆ្នាំ​២​០​១​៩​ ។​  វិ​ធាន​ការ​ទាំង​អស់​ផ្តុំ​ទៅ​លើ​វិស័យ​មួយ​ចំ​នួន​ដូច​៖  ឧបករណ៍​សម្រាប់​បង្រៀន​  ផលិត​ផល​ដែល​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​ របស់​របរប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​និង​សម្រាប់​កុមារ​លេង​ ការ​ពារ​បរិស្ថាន​ ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ល។​ ក្នុង​នោះ​ មាន​វិ​ធាន​ការ​ “ម៉ា​ស៊ី​ន​បោក​គក់​ប្រិត​សំ​ចៃ​” របស់​ក្រុម​ច្នៃ​ប្រតិដ្ឋ​ ថាច់​ភីឡុង​ សើុន​យុង​អៀង  ត្រឹង​ត្រឿង​ង៉ុក​ហឹង​  (អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​កាង​ឡុង​ ជាប់​លេខ​២​។​

សិស្ស​អនុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​កាង​ឡុង​ មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ម៉ា​ស៊ីន​បោក​គក់​ប្រិត​សំ​ចៃ​។​ 

ម៉ា​ស៊ី​ន​បោក​គក់​ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​គ្រួ​សារ​ទាំង​អស់​។​ វា​រឹត​តែ​សំ​ខាន់​ចាំ​បាច់​ ខណៈ​ពេល​ជីវ​ភាព​មនុស្ស​យើង​កាន់​តែ​មាន​ភាព​មមា​ញឹក​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​  ប្អូន​សើុនយុង​អៀង ឱ្យ​ដឹង​៖  “គ្រួ​សារ​ប្អូន​ក្រលំ​បាក​ ម្ល៉ោះ​ហើយ​ម៉ា​ស៊ី​ន​បោក​គក់​ គ្រាន់​តែ​ជា​ក្តី​ស្រ​មៃ​ប៉ុណ្ណោះ​។​ មិន​ចំ​ពោះ​តែ​ប្អូន​ទេ សូម្បី​មិត្ត​ភ័ក្តិ​រួម​ថ្នាក់​ជា​ច្រើន​ ក៏​មាន​ឪពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​ស្រុក​ឆ្ងាយ​ ពួក​ប្អូន​រស់​នៅ​ជា​មួយ​យាយ​តា។​ ដោយ​សារ​កាល​បរិច្ឆេទ​រៀន​មួយ​ថ្ងៃ​២​ពេល​  ពួក​ប្អូន​តិច​មាន​ពេល​បោក​សម្លៀក​បំ​ពាក់​ ម្ល៉ោះ​ហើយ​ប្អូន​ក៏​មាន​គំ​និត​បង្កើត​ម៉ា​ស៊ី​ន​បោក​គក់​ប្រិត​សំ​ចៃ​ តម្លៃ​ថោក មិន​បាច់​ប្រើ​អគ្គិសនី​ ប្រិត​សំ​ចៃ​ទឹក​ ដំ​ណើរ​ការ​ដោយ​វិ​ធី​ជាន់​ជើង​ឈ្នាន់​ ម៉ា​ស៊ី​ន​ក៏​វិល​ដោយ​ខ្សែ​ច្រ​វាក់​សម្រាប់​បោក​គក់​សម្លៀក​បំ​ពាក់​។​  ពិសេស​ម៉ា​ស៊ីន​បាន​ជួយ​ឪ្យការ​បោក​គក់​មាន​ភាព​ងាយ​ស្រួល​ ប្រិត​សំ​ចៃ​ ហើយ​ជួយ​ការ​ពារ​និង​លត់ដំ​សុខ​ភាព​ផង​”។​

“ម៉ា​ស៊ី​ន​បោក​គក់​ប្រិត​សំ​ចៃ​” មាន​រូប​សណ្ឋាន​ដូច​ប្រ​អប់​៦​ជ្រុង​ រួម​មាន​៖ ផ្ទៃ​មុខ​ខាង​លើ​ជា​គម្រប​កញ្ចក់​ អា​ចនឹង​មើល​ឃើញ​ខាង​ក្នុង​។​ ក្នុង​ប្រ​អប់​ម៉ា​ស៊ី​ន​ត្រូវ​បាន​ផ្សា​រដោយ​បន្ទះ​ដែក​មាន​ដាក់​កែប​ ក្តុំកង់​ភ្ជាប់​ទៅ​នឹង​លីប ត្រូវ​បាន​ចាប់​ជា​ប់នឹង​ស្នូល​នៃ​ប្រ​អប់​ម៉ា​ស៊ីន​។​ គោ​ល​ដៅ​នៃ​រូប​សណ្ឋាន​នេះ​ សំ​ដៅ​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាច​នឹង​អង្គុយ​លើ​កែប​ជាន់​ឈ្នាន់​ដោយ​ស្រួល​ ខណៈ​ពេល​បោក​សម្លៀក​បំ​ពាក់​។​ ផ្នែក​ខាង​ក្នុង​នៃ​ប្រ​អប់​ម៉ា​ស៊ីន​មាន​ថត​សម្រាប់​បោក​ គឺ​មាន​បំ​ពង់​ទទឹង​ត្រូវ​បាន​ចាប់​នឹង​ស្នូល​កណ្តាល​។​  ស្នូល​កណ្តាល​នេះ​ហើយ​ ដែល​ដាក់​លីប​និង​ក្តុំ​កង់​នៅ​ពី​ខាង​ក្រៅ​ធុង​ម៉ា​ស៊ី​ន​។​ “ម៉ា​ស៊ីន​បោក​គក់​ប្រិត​សំ​ចៃ​” ត្រូវ​បាន​ផ្សា​និង​ផ្គុំ​ដោយ​មាន​ទម្ងន់​ស្រាល​ល្មម​ ខណៈ​ពេល​ប្រើ​មិន​បាច់​ផ្គុំទៀ​ត​។​ ហើយ​អា​ចរំកិល​ទៅ​គ្រប់​ទី​កន្លែង​ដោយ​ងាយ​ស្រួល​ផង​។​ 

អ្នក​គ្រូ​ង្វៀន​ហ្វិញ​ញឺ គ្រូ​បង្រៀន​ណែនាំ​ក្រុម​ ឱ្យ​ដឹង​៖  “ផ្តើម​ពី​តម្រូវ​ការ​នៃ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ប្អូន​ៗ​បាន​ស្នើ​សុំ​បង្កើត​វិធាន​ការ​នេះ​។​ នេះ​ជា​បញ្ហា​តូចក៏​ពិត​មែន​ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ជីវ​ភាព​។​ សង្ឃឹម​ថា​ ផ្តើ​មពី​វណ្ណ​កម្ម​វិ​ទ្យា​សាស្រ្ត​របស់​ប្អូន​ៗ​ក្នុង​ថ្ងៃ​នេះ​ នឹង​ជួយ​ទ្រោល​បំ​ភ្លឺ​ក្តី​ស្រ​មៃ​ បណ្តុះ​គំ​និត​ ពង្រីក​ចំ​ណេះ​ដឹង​ បុគ្គ​លិក​លក្ខណៈ​បម្រើ​ជីវ​ភាព​ទៅ​ថ្ងៃ​អនា​គត​។​ ម្យ៉ាង​ទៀ​ត​ ឆ្លង​តាម​រយៈ​ការ​កំ​ណត់​ទិស​ ការ​ណែ​នាំ​សិស្ស​សិក្សា​ស្រាវ​ជ្រាវ​ គ្រូ​បង្រៀន​ក៏​បាន​លើក​កម្ពស់​សមត្ថ​ភាព​របស់​ខ្លួន​ផ្នែក​ខាង​ចំ​ណេះ​ដឹង​ដែល​ពាក់​ពន្ធ​ដល់​វិធាន​ការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ផង​ដែរ​”៕

                                                                                                                                                សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ