23/12/2019 - 16:14

ប្រ​សិ​ទ្ធ​ភាព​នៃ​ទម្រង់​"ធានា​សុវត្ថិ​ភាព​ចរាចរ​ភូមិ​ភ្ជាប់​ភូមិ​"

ចំ​ពោះ​មុខ​ស្ថាន​ភាព​អ្នក​ចរាចរ​ជា​ច្រើន​នៅ​ភូមិ​ចុងក្រោម​ ភូមិ​ភូមី ភូមិ​អូរយ៉ាយ ឃុំ​មីចាញ់​ ស្រុក​ចូវ​ថា​ញ ខេត្ត​ត្រាវិ​ញ​ មិន​ទាន់​អនុ​វត្ត​ត្រឹម​ត្រូវ​ពី​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ ដើម​ឆ្នាំ​២​០​១​៧​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មីចាញ់​ បាន​ស្នើ​បង្កើត​ទម្រង់​ក្លិប"ធានា​សុវត្ថិ​ភាព​ចរាចរ​ភូមិ​ភ្ជាប់​ភូមិ​"។​ ចាប់​តាំង​ពី​បង្កើត​ក្លិបមក​ទល់​ឥឡូ​វ​ ទម្រង់​បាន​ពង្រីក​ប្រ​សិ​ទ្ធ​ភាព​ជា​បណ្ដើរ​ៗ​ ទាក់​ទាញ​បាន​សមាជិក​ចូល​រួម​និង​ប្រ​ជា​ជន​ភូមិ​ភាគ​គាំ​ទ្រ​យ៉ាង​សកម្ម​។​

នគរ​បាល​ឃុំ​មីចាញ់​ ប្រ​ជុំ​បែង​ភារកិច្ច​ ត្រៀម​ផ្សព្វ​ផ្សា​យ​ បង្ការ​ប្រ​ឆាំង​បាបគ្រោះ​សង្គម​ដល់​ប្រ​ជា​ជន​។​  

ដងផ្លូវ​ជន​បទ​ភូមិ​ភ្ជាប់​ភូមិ​ទាំង​៣​ខាង​លើ​ សុទ្ធ​សឹង​បាន​ក្រាលកៅ​ស៊ូ​ ហើយ​មាន​បណ្ដាញ​គមនាគមន៍​ជា​ច្រើន​ ដូច​ជា​៖ ផ្លូវ​ជា​តិ​ ផ្លូវ​ឃុំ​ភ្ជាប់​ឃុំ​ ផ្លូវ​ភូមិ​ភ្ជាប់​ភូមិ​ និង​មាន​ផ្លូវ​បែក​ច្រើន​ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ​ និង​យាន​ជំនិះ​គ្រប់​ប្រ​ភេទ​ធ្វើ​ចរាចរ​។​ លោក​ត្រឹង​វ៉ាន់​តឺ ប្រ​ធាន​ក្លិប ឱ្យ​ដឹង​៖ "ពី​មុន​នេះ​ ស្មារ​តី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​នៅ​មាន​កម្រិត​ បើ​ក​បរ​ភាគ​ច្រើន​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ពួក​ក្មេងស្ទាវជិះ​ឆ្វែល​ រោទិ៍​ម៉ា​ស៊ី​ន​ខ្លាំង​ៗ​ មាន​គ្រួ​សារ​មួយ​ចំ​នួន​ធ្វើ​អា​ជីវកម្ម​រំលោភ​បំ​ពាន​ទ្រូង​ផ្លូវ​និង​ចិញ្ចើម​ថ្នល់​ ព្រម​ជា​មួយ​នោះ​ មាន​គ្រួ​សារ​មួយ​ចំ​នួន​ចង​គោ​ឱ្យ​ស៊ី​តាម​ផ្លូវ​បង្ក​រាំង​ស្ទះ​ចរាចរ​ ជួន​កាល​ដល់​រដូវ​ប្រ​មូល​ផលស្រូវ​ មាន​ម៉ា​ស៊ី​ន​ប្រ​មូល​ផលកសិកម្ម​គ្រប់​ប្រ​ភេទ​បើ​ក​បរ​ភក់ល្បាប់ធ្លាក់​តាម​ផ្លូវ​បង្ក​ខូច​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​។​ល។​ អា​ស្រ័យ​ក្លិបអនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ទើប​សព្វ​ថ្ងៃ​ ស្មារ​តី​អនុ​វត្ត​ច្បាប់​ចរាចរ​របស់​មាមីង​បាន​លើ​កកម្ពស់​យ៉ាង​ច្រើន​។​ ក្លិបមាន​សមាជិក​ចំ​នួន​១​៥​នាក់​ ប្រ​ធាន​ក្លិបគឺ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ ចំ​ណែក​អនុ​ប្រ​ធាន​ក្លិបគឺ​នគរ​បាល​ភូមិ​។​  គោ​ល​ដៅ​នៃ​ទម្រង់​នេះ​ គឺ​ជំរុញ​ការ​​ផ្សព្វ​ផ្សា​យ​ អ​ប់រំច្បាប់​ចរាចរ​ផ្លវគោ​ក និង​គោ​ល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ស្ដី​ពី​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ជូន​ប្រ​ជា​ជន​ អនុ​វត្ត​វិ​ធាន​ការ​ធានា​សុវត្ថិ​ភាព​ចរាចរ​នៅ​ជន​បទ​។​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ ក្លិបបាន​ចលនា​ អប់​រំយុវជន​ចំ​នួន​៣​១​នាក់​ដែល​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​បាន​កែខ្លួន​ល្អ​"។​ ថា​ច់​មក​រា​ នៅ​ភូមិ​ភូមី ឱ្យ​ដឹង​៖ "ប្អូន​សូម​អរគុណ​ចំ​ពោះ​គណៈ​កម្ម​ការ​ប្រ​ធាន​ក្លិបតែ​ងចុះ​មក​ដល់​ផ្ទះ​លើ​កទឹក​ចិត្ត​ ដាស់​តឿន​ជា​រឿយ​ៗ​ ម្ល៉ោះ​ហើយ​ប្អូន​លែង​ផឹកសុរា​ ប៊ីយែ   បញ្ជិះ​ម៉ូតូ​រោទ៍ម៉ា   ​ស៊ី​ន​ខ្លាំង​ៗ​ បង្ក​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ទៀ​ត​"។​ 

វរសេនី​យ៍​ទោ ឡេវ៉ាន់​ដុកឡឹប​ ប្រ​ធាន​នគរ​បាល​ឃុំ​មីចាញ់​ ឱ្យ​ដឹង​៖ "នេះ​ជា​ទម្រង់​ដំណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ រៀង​រាល់​ខែ​ រៀង​រាល់​ត្រៃមាស​តែ​ងធ្វើ​ការ​ប្រ​ជុំ​ ប្រ​គល់​ភារកិច្ច​ច្បាស់​លាស់​ដល់​សមាជិក​ក្លិបគ្រប់​រូប​ ការ​ងារ​ផ្សព្វ​ផ្សា​យ​ អប់​រំសម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ ជួយ​ដល់​ពួក​ក្មេង​ស្ទាវ​កែប្រែ​ផ្នត់​គំ​និត​។​ល។​ នេះ​ជា​ទម្រង់​មួយ​ដំណើរ​ការ​មានប្រ​សិ​ទ្ធ​ភាព​​ក្នុង​ចំ​ណោម​ទម្រង់​ទាំង​៧​ដែល​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​ចូវ​ថា​ញ់ នារយៈ​ពេល​កន្លង​"៕

ស៊ើងម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នគរ​បាល​ឃុំ​មីចាញ់