ប៉ុន្មានឆ្នាំមកនេះ កម្មាភិបាលគ្រូពេទ្យ វេជ្ជបណ្ឌិតដំណាក់សុខាភិបាល ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំងបានអនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែទាំសុខភាពបឋមជូនប្រជាជន។ ទន្ទឹមនឹងនោះ ជួយប្រជាជនលើកកម្ពស់ស្មារតីបង្ការបង្រ្កាបរោគឆ្លង រាលដាលគ្រប់ប្រភេទ និងអនុវត្តប្រកបដោយប្រសិទ្ធភាពការងារបង្ការបង្រ្កាបរោគឆ្លងរាលដាលនៅភូមិភាគ។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំឡុងភូ កំពុងឆ្លុះអេកូពិនិត្យសុខភាពជូនអ្នកជំងឺ។
គ្រូពេទ្យត្រេវរ៉េត ប្រធានដំណាក់សុខាភិបាលឃុំឡុងភូ ឱ្យដឹង៖ “រយៈពេលកន្លង ដំណាក់សុខាភិបាលបានផ្នែកសុខាភិបាលស្រុកជំនួយសម្ភារៈបរិក្ខារទំនើបៗ និងមានវេជ្ជបណ្ឌិតស្របតាមគោលការណ៍ ម្ល៉ោះហើយឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ សព្វថ្ងៃ ចំនួនអ្នកជំងឺមកពិនិត្យព្យាបាលនៅដំណាក់សុខាភិបាលមានកម្រិតថយចុះ (ប្រហែល៣០នាក់/ថ្ងៃ ថយចុះ៥០%បើប្រៀបនឹងឆ្នាំមុន)។ ថ្វីបើដូច្នោះក្ដី ដំណាក់សុខាភិបាលនៅតែចាត់កម្មាភិបាលប្រចាំការ២៤/២៤ម៉ោង ដើម្បីអនុវត្តឱ្យបានល្អការងារថែទាំសុខភាពជូនប្រជាជន”។ ឡុងភូជាឃុំលំបាកពិសេស មានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយប្រជាជនគ្រប់រូបទទួលបានរបបធានារ៉ាប់រងសុខាភិបាល១០០%។ ព្រោះហេតុនោះ ខណៈពេលមានប័ណ្ណធានារ៉ាប់រងសុខាភិបាលភ្ជាប់ប្រព័ន្ធ ប្រជាជនតែងជ្រើសទៅកន្លែងផ្គត់ផ្គង់សេវាថែទាំសុខភាពល្អបំផុតដើម្បីព្យាបាលជំងឺ។ ដទៃពីនោះ ភូមិសាស្រ្តឃុំឡុងភូធំទូលាយនិងនៅជាប់ជាមួយភូមិភាគជាច្រើន សំខាន់គឺនៅជាប់មជ្ឈមណ្ឌលសុខាភិបាលស្រុក ម្ល៉ោះហើយ នៅពេលឈឺថ្កាត់ម្ដងៗប្រជាជនច្រើនតែទៅព្យាបាលជំងឺនៅកន្លែងជិតបំផុត។ ថ្វីបើចំនួនអ្នកជំងឺមកពិនិត្យព្យាបាលមានការថយចុះព្រោះមូលហេតុរួមក៏ដោយ ប៉ុន្តែដំណាក់សុខាភិបាលឃុំឡុងភូនៅតែបង្កបានទំនុក ចិត្តចំពោះអ្នកជំងឺ។ យាយត្រឹងធីមីភឿង នៅភូមិតឹងឡុក ឱ្យដឹង៖ “ខ្ញុំមានជំងឺលើសសម្ពាធឈាម ម្ល៉ោះហើយច្រើនតែមកពិនិត្យជំងឺនិងយកថ្នាំផឹក។ វេជ្ជបណ្ឌិតនៅទីនេះមានការខ្នះខ្នែង ចាត់ទុកអ្នកជំងឺដូចសាច់ញាតិផ្ទាល់ខ្លួន។ បំផុតគឺណែនាំរបៀបផឹកថ្នាំ សម្រាកសម្រាន្ដ បង្ហាញរបៀបសង្រ្គោះជាមូលដ្ឋាន បង្ការជំងឺពេលមានស្ថានភាពអាក្រក់ និងរបៀបបង្ការបង្រ្កាបរោគឯទៀត ម្ល៉ោះហើយខ្ញុំគ្មានការបារម្ភ”។
កម្មាភិបាលដំណាក់សុខាភិបាលឃុំឡុងភូកំពុងពិនិត្យសុខភាពធ្មេញជូនអ្នកជំងឺ។
ឆ្នាំ២០១៩ ត្រូវបានចាត់ទុកជាឆ្នាំផ្ទុះឡើងជំងឺគ្រុនឈាម និងជំងឺពងដៃជើងមាត់នៅខេត្តសុកត្រាំង ប៉ុន្តែដំណាក់សុខាភិបាលឃុំឡុងភូមានការត្រួតពិនិត្យរោគឆ្លងរាលដាលបានល្អ មិនទុកឱ្យកើតសម្បុករោគធំនិងរាលដាលពាសពេញ។ ជាក់ស្ដែងក្នុងឆ្នាំនេះ ទូទាំងឃុំមានអ្នកកើតជំងឺពងដៃជើងមាត់ចំនួន៥០ ករណី ថយចុះ១៧ករណី បើប្រៀបនឹងឆ្នាំ២០១៨; គ្រុនឈាម២២ករណី ថយចុះ២ករណី បើប្រៀបនឹងឆ្នាំ២០១៨។ គ្រូពេទ្យ ត្រេវរ៉េត ឱ្យដឹងបន្ថែម៖ “ដំណាក់សុខាភិបាលបានចង្អុលការដល់កម្មាភិបាលពេទ្យ បង្កើនការចុះទៅតាមមូលដ្ឋាន សហការជិតស្និទ្ធជាមួយនឹងអង្គការមហាជន ក្រុមសុខាភិបាលចំនួន ៩ និងសហការី ១៨ នាក់ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានក្នុងការបង្ការបង្រ្កាបរោគឆ្លងរាលដាល។ ព្រមជាមួយនោះ បង្កើនយុទ្ធនាការកំចាត់ដង្កូវទឹកតាមទិសស្លោក “គ្មានដង្កូវទឹក គ្មានជំងឺគ្រុនឈាម”; ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយក្នុងការបង្ការជំងឺពងដៃជើងមាត់ជូនស្រ្តីមានកូនតូចនិងនៅតាមសាលាមត្តេយ្យ។ អាស្រ័យមាមីងមានការភ្ញាក់រលឹកខ្ពស់ ម្ល៉ោះហើយនៅពេលសាច់ញាតិមានជំងឺ តែងប្រញាប់បញ្ជូនទៅមូលដ្ឋានសុខាភិបាលជិតបំផុតដើម្បីពិនិត្យជំងឺនិងរួមកម្លាំងបង្រ្កាបរោគឆ្លងរាលដាល។ ជាពិសេស នៅពេលមានករណីជំងឺគ្រុនឈាម ដំណាក់សុខាភិបាលបានសហការជាមួយនឹងភូមិភាគដំណើរការបាញ់ថ្នាំកំចាត់ដង្កូវវទឹកក្នុងរង្វង់បរិវេណជុំវិញ ២០០ ម៉ែត្រ ម្ល៉ោះហើយស្ថានភាពរោគឆ្លងរាលដាលឋិតក្នុងការត្រួតពិនិត្យ”។
ឆ្នាំ ២០១៩ ឃុំឡុងភូជាភូមិភាគមានចំនួនករណីកើតជំងឺ ទាបបំផុតក្នុងស្រុក និងជាអង្គភាពឈានមុខរបស់ស្រុកសម្រេចក្រមបទដ្ឋានជាតិអំពីសុខាភិបាលឃុំ៕
យ្វីអាញ់ - ថាច់ធី