|
លោកង៉ូវគឹមញ៉ាញ អ្នកមានប្រិយភាព
ក្នុងតំបន់ជនរួមជាតិខ្មែរ។ |
ជាមួយនឹងកិត្តិយសនិងការយល់ដឹងអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ក៏ដូចជាទំនៀមទម្លាប់របស់ជនជាតិផងខ្លួន លោកង៉ូវគឹមញ៉ាញ កើតឆ្នាំ១៩៥៣ នៅភូមិ២ (ភូមិឫស្សីស្រុក) ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ បានបំផុសចលនាប្រជាជនក្នុងភូមិភាគរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។
លោកង៉ូវគឹមញ៉ាញ គឺគំរូលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអប់រំកូនចៅក្នុងគ្រួសាររៀនសូត្របានល្អ ម្ល៉ោះហើយត្រូវបានមាមីងក្នុងភូមិទំនុកចិត្ត បោះឆ្នោតជាអ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរតាំងពីឆ្នាំ ២០១៤ មកទល់និងបច្ចុប្បន្ន។ អាស្រ័យបានការទុកចិត្ត លោកង៉ូវគឹមញ៉ាញ កាន់តែសង្វាតរៀនសូត្រ សិក្សាស្រាវជ្រាវស៊ីជម្រៅរាល់គោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ ក៏ដូចជាទំនៀមទម្លាប់របស់ជនជាតិ ដើម្បីធ្វើការផ្សព្វផ្សាយ សមស្របនឹងឆន្ទៈបក្ស ទឹកចិត្តប្រជាជន។ ជាមួយនឹងការខ្នះខ្នែងរបស់លោកញ៉ាញ បានជួយរដ្ឋអំណាចភូមិភាគអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយជនជាតិ។ ផ្ដើមពីនោះ អត្រាគ្រួសារក្រីក្រក្នុងភូមិឫស្សីស្រុក បានថយចុះយ៉ាងច្បាស់ក្រឡែត។ ក្រៅពីនោះ លោកញ៉ាញនៅទាំងខ្នះខ្នែងចលនាមាមីងក្នុងភូមិបរិច្ចាគ ដីកសាងផ្លូវ ជីកប្រឡាយរាយរង ដាក់អំពូល ភ្លើងបំភ្លឺផ្លូវ សរុបទឹកប្រាក់ជាង៦២០លានដុង ទៀតផង។ល។
លោកង៉ូវគឹមញ៉ាញ ឱ្យដឹង៖ “មុននឹងចលនាមាមីងអនុវត្ត គឺខ្លួនខ្ញុំផ្ទាល់ត្រូវធ្វើជាគំរូ។ ព្រមជាមួយនោះ ឧស្សាហ៍និយាយសំណេះសំណាល ដើម្បីមាមីងបានយល់ដឹងថា ជីវភាពយើងបានធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ គឺដោយសារបក្សនិងរដ្ឋបានយកចិត្តទុកដាក់ឧបត្ថម្ភ។ អា ស្រ័យហេតុដូច្នោះ យើងគប្បីរួមចំណែកជាមួយបក្សនិងរដ្ឋ កសាងសំណង់សាធារណៈ មានដូច ការបរិច្ចាគដី ដំណាំជាដើម”។
លោកថាច់សាល លេខាសាខាបក្ស ប្រធានភូមិឫស្សីស្រុក ឃុំផុងភូ ឱ្យដឹង៖ “ជាមួយនឹងតួនាទីអ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ ប៉ុន្មានឆ្នាំកន្លង ពូញ៉ាញ តែងខ្នះខ្នែងចូលរួមអនុវត្តល្អរាល់ការចលនាដែលថ្នាក់លើក៏ដូចជាភូមិភាគបំផុសចលនា។ ភូមិឫស្សីស្រុកត្រូវបានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មីនៅឆ្នាំ២០១៨ នោះក៏អាស្រ័យការរួមចំណែកយ៉ាងសកម្មអំពីសំណាក់ពូញ៉ាញផងដែរ ជាមួយនឹងការងារផ្សព្វផ្សាយ ចលនាប្រជាជនកសាងហេដ្ឋារចនាសម្ព័ន្ធ ជនបទ រក្សាខ្ជាប់សន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ជាបុព្វបទក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគ”៕
សឺនម៉ាល័យ - ថាច់ធី