ដោយលក្ខណៈពិសេសជាឃុំកសិកម្ម ហើយមានជនរួមជាតិខ្មែររស់នៅជាង៦០% ជីវភាពប្រជាជនឃុំហ្វាអឹង ស្រុកកូវកែ ខេត្តត្រាវិញ សំខាន់គឺពឹងលើការផលិតស្រូវ (១.៨០០ហិកតា) ប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់។ តាមរយៈនៃការចលនា ផ្សព្វផ្សាយ ប្រជាជនបានចូលរួមក្រុមសហការ និងសហករណ៍នាំមកនូវប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងការបង្កបង្កើនផល ឆ្ពោះទៅរកការចងសម្ព័ន្ធឬក៏ម៉ៅទិញផលិតផល ដូច៖ ផលិតស្រូវនិងដាំដំណាំហ្គឹក។ល។
កសិករថាច់ធីណាង។
កសិករថាច់ធីណាង នៅភូមិពោធិ៍ភិរម្យ ឱ្យដឹង៖ “ដំបូងផ្តើមពីផ្ទៃដី១០០ម៉ែត្រការ៉េដាំដំណាំហ្គឹក៣០គុម្ពរបស់គ្រួសារមកទល់ពេលនេះ គ្រួសារនាងខ្ញុំបានពង្រីកផ្ទៃដីដាំជាង៣.០០០ម៉ែត្រការ៉េ តម្លៃលក់ពី៦.០០០-៨.០០០ដុង/គ.ក។ ខាងផ្នែកបច្ចេកទេសនិងពូជក៏បានផ្គត់ផ្គង់ពីអ្នកម៉ៅទិញផលិតផល ព្រមទាំងជួយណែនាំកសិករពង្រីកផ្ទៃដីដាំដំណាំ បង្កើនទិន្នផល និងគុណភាពផលិតផល។ បច្ចុប្បន្ន ទីផ្សារផ្លែហ្គឹក ត្រូវបានសហករណ៍ម៉ៅទិញ”។ លោកកៀងតឹម នាយកប្រតិបត្តិការសហករណ៍ កសិកម្មវៀតថាញ់ ឱ្យដឹង៖ “សហករណ៍បានបង្កើតកាលពីខែតុលា ឆ្នាំ២០១៥ ដោយមានសមាជិក១១នាក់។ លុះដល់ខែតុលា ឆ្នាំ២០១៩ នេះឃើញថាសមាជិកបានកើនឡើងដល់៥៦នាក់ ក្នុងនោះ (សមាជិកជនជាតិខ្មែរ៧០%) ជាមួយដើមទុនចុះបញ្ជីលក្ខន្តិកៈ៣០២លានដុង។ បច្ចុប្បន្ន សហករណ៍ដំណើរការត្រូវតាមច្បាប់សហករណ៍ឆ្នាំ ២០១២ និងរក្សាខ្ជាប់រាល់រូបភាពចងសម្ព័ន្ធ ម៉ៅទិញផលិតផលរបស់សមាជិកក្នុងសហការណ៍ និងពីកសិករខាងក្រៅទៀតផង។ ជាពិសេស សហករណ៍បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំកាតង៉ុកក្វាងផាក (កឹងធើ) ចងសម្ព័ន្ធផលិតស្រូវ១២០ហិកតា។ ទន្ទឹមនឹងនោះ សហករណ៍បានចលនាកសិករបង្កើតបានតំបន់ដាំដំណាំហ្គឹក ដោយមានផ្ទៃដី៣០ហិកតា តាមរយៈនៃការប្រើប្រាស់អស់ពីលទ្ធភាពផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ដីផ្នោរ ដីទំនេរជុំវិញផ្ទះ ដើម្បីដាំហ្គឹក តម្លៃម៉ៅទិញតាមកិច្ចសន្យា៦.០០០ដុង/គ.ក”។
សហករណ៍កសិកម្មវៀតថាញ់ បានម៉ៅទិញផលិតផលផ្លែហ្គឹកពីកសិករនៅឃុំហ្វាអឹង។
ការចូលរួមចងសម័្ពន្ធដាំដំណាំហ្គឹក តាមរយៈការឧបត្ថម្ភពីគម្រោងសម្របនឹងបម្រែបម្រួលអាកាសធាតុតំបន់វាលរាបទន្លេគឺវឡុង ខេត្តត្រាវិញ (AMDត្រាវិញ) បានវិនិយោគជូនកសិករ១០០គ្រួសារ ដោយមានផ្ទៃដី២០ហិកតា ដើមទុន៣៦៨លានដុង និងបើកវគ្គហ្វឹកហាត់បច្ចេកទេសដាំហ្គឹក៣ថ្នាក់។ ផ្ទៃដីដាំមធ្យមភាគ២៥០គុម្ព/១.០០០ម៉ែត្រការ៉េ ផ្តល់ប្រាក់ចំណូលពី៣៥-៤០លានដុង។ តាមប្រសាសន៍ លោកកៀងតឹម បច្ចុប្បន្ន ស្មារតីភ្ញាក់រលឹករបស់ប្រជាជន ពិសេសគឺជនរួមជាតិខ្មែរក្នុងការចូលរួមក្រុមសហការ ឬក៏សហករណ៍ត្រូវបានឈានឡើងបន្តិចម្តងៗ។ អាស្រ័យមានការចងសម័្ពន្ធនិងម៉ៅទិញផលិតផល ម្ល៉ោះហើយគ្រួសារកសិករដែលចូលរួមមានទំនុកចិត្ត និងពង្រីកផ្ទៃដី ដើម្បីឆ្ពោះទៅបង្កបង្កើនផលប្រមូលផ្តុំដោយទ្រង់ទ្រាយធំ៕
សឺនម៉ាល័យ-លីសៀ