ការនាំយកនូវគោលការណ៍របស់បក្ស និងគោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ផ្សព្វផ្សាយដល់ជនរួមជាតិភាគតិចនៅតាមវត្តអារាម ភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីចលនាប្រជាជនអនុវត្តល្អ គឺជារបៀបធ្វើល្អរបស់ខេត្តហូវយ៉ាង។
ជនរួមជាតិខ្មែរចូលរួមការផ្សព្វផ្សាយច្បាប់នៅវត្តអូរជុំវង្សា។
តាមប្រសាសន៍លោកង្វៀនហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង៖ គណៈជនជាតិខេត្ត បានអនុវត្តល្អនូវកិច្ចសហការ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ចុះដល់មូលដ្ឋាន។ ជាក់ស្តែង គឺគណៈជនជាតិបានផ្សព្វផ្សាយនូវគោលនយោបាយចំពោះអ្នកមានប្រិយភាព ក្នុងជនរួមជាតិភាគតិច។ សហការជាមួយនឹងបញ្ជាការដ្ឋានយោធាខេត្ត សម្ព័ន្ធយុវជនខេត្តសាលាមធ្យមសិក្សាច្បាប់វីថាញ់ គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត គណៈសាសនានៃមន្ទីរមហាផ្ទៃ ។ល។ ស្ដីពីការផ្សព្វផ្សាយច្បាប់ការជួយពិគ្រោះជម្រើសសិស្សនិងចាត់តាំងបើកថ្នាក់មធ្យមសិក្សាច្បាប់ (ប្រព័ន្ធរៀបរយ) ដល់មុខសញ្ញាជាជនជាតិភាគតិច មន្ត្រីសង្ឃ អ្នកមុខអ្នកការសាសនាក្នុងខេត្តហូវយ៉ាង ផ្សព្វផ្សាយ ពង្រីកតួនាទីឈានមុខរបស់យុវវ័យ និងចាត់តាំងព្រឹត្តិការណ៍ស្ងើចសរសើរ លើកតម្កើង បណ្តុះបណ្តាល បំពាក់បំប៉ន កសាងយន្តការដោយឡែកសម្រាប់យុវជនតំបន់ជនជាតិភាគតិច។ល។ ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយ មានប្រសិទ្ធភាពផែនការលេខ៩២១/KH-UBND ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្សព្វផ្សាយគម្រោង "ជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ និងផ្សព្វផ្សាយ ចលនាជនរួមជាតិនៅតំបន់ជនរួមជាតិភាគតិច" លើភូមិសាស្រ្តខេត្តហូវយ៉ាង ដំណាក់កាល ២០១៨-២០២១។
លោកត្រេវ ឱ្យដឹងបន្ថែម៖ "ជាទម្រង់មួយក្នុងចំណោមទម្រង់មានប្រសិទ្ធភាពដើម្បីអនុវត្តផែនការលេខ៩២១ គឺការផ្សព្វផ្សាយដល់ប្រជាជនដោយវិធីចាត់តាំងនៅតាមវត្តអារាម និងភូមិស្រុកនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ គួបផ្សំជាមួយនឹងរណសិរ្សមាតុភូមិខេត្ត កសាងក្លឹបផ្សព្វផ្សាយ អប់រំច្បាប់។ល។"។ ការកសាងទម្រង់ខាងលើ ផ្តើមពីស្ថានភាពភូមិភាគ ពីព្រោះមានគ្រួសារជនរួមជាតិភាគតិច ជាច្រើនគ្មានលក្ខណៈទៅដល់កន្លែងផ្សព្វផ្សាយប្រមូលផ្តុំ។ តាមប្រសាសន៍លោកផាមបាត់ឌាំង លេខាសាខាបក្ស និងជាប្រធានភូមិថាញ់ទ្រុង ឃុំហ្វាលឺវ ក្រុងវីថាញ់៖ ពេលការិយាល័យជនជាតិក្រុងវីថាញ់ សហការចាត់តាំងផ្សព្វផ្សាយច្បាប់នៅវត្តអូរជុំវង្សាម្តងៗ គឺជនរួមជាតិនៅក្នុងភូមិមកចូលរួមបានគ្រប់គ្រាន់។ អ្នកមីងធីឡែ នៅភូមិថាញ់ទ្រុង ឱ្យដឹង៖ "ក្រោយពីបានស្តាប់ការផ្សព្វផ្សាយ ខ្ញុំនៅទាំងសាកសួរបន្ថែមអំពីខ្លឹមសារច្បាប់ ដែលទាក់ទងដល់គ្រួសារ ហើយបានកម្មាភិបាលពន្យល់យ៉ាងហ្មត់ចត់ ម្ល៉ោះហើយផ្សព្វផ្សាយម្តងណាខ្ញុំក៏មកចូលរួមទាំងអស់។ ម្យ៉ាងទៀត ចាត់តាំងនៅទីវត្ត វាងាយស្រួលដល់យើងខ្ញុំមកចូលរួមផងដែរ"៕
ហាថាញ់-វិមាន