25/11/2019 - 16:05

ថ្នាល​បណ្តុះ​បញ្ញ​វន្ត​សម្រាប់​ជន​រួម​ជា​តិ​ខ្មែរ​

សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​     មាន​ទី​តាំង​នៅ​សង្កាត់​ចូវ​វ៉ាន់​លីម   ខណ្ឌ​អូរ  ម៉ូង​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សា​លា​តែ​ងលើ​កកម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ ដើម្បី​ស័ក្តិ​សម​ជា​ថ្នាល​បណ្តុះ​បញ្ញ​វន្ត​សម្រាប់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​។​

សិស្ស​សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​កឹង​ធើ​ នៅ​ថ្ងៃ​បើ​ក​បវេសនកាល

​ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​។​

សាលាវិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ បាន​បង្កើត​កាល​ពី​ឆ្នាំ​សិក្សា​១​៩​៩​៤​-១​៩​៩​៥​។​ ចាប់​ដំណើរ​ការ​បាន​ជិត​២​៥​ឆ្នាំ​ សា​លា​រៀន​រីក​ចម្រើន​ទាំង​បរិមាណ​ភាព​និង​គុណ​ភាព​។​ ឆ្នាំ​សិក្សា​ដំបូង​១​៩​៩​៤​-១​៩​៩​៥​ សា​លា​មាន​៥​ថ្នាក់​រៀន​កម្រិត​អនុ​វិ​ទ្យា​ល័យ​ ដោយ​មាន​សិស្ស​ប្រ​មាណ​១​៦​៦​នាក់​ លុះ​ដល់​សិក្សា​២​០​១​៨​-២​០​១​៩​ សា​លា​មាន​១​៦​ថ្នាក់​រៀន​កម្រិត​អនុ​វិ​ទ្យា​ល័យ​និង​វិ​ទ្យា​ល័យ​ ដោយ​មាន​សិស្ស​ជា​ង​៥​០​០​នាក់​ រីឯ​មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

លោក​គ្រូ​ង្វៀន​ង៉ុកសើុង នាយ​ក​សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ទន្ទឹម​នឹង​ដំណើរ​ការ​ធ្វើ​ឱ្យ​សុក្រឹតទាំង​មូល​ដ្ឋាន​សម្ភារៈ​និង​កង​ជួរ​គ្រូ​បង្រៀន​ សា​លា​តែ​ងខិត​ខំ​ពង្រឹង​និង​លើ​កកម្ពស់​គុណ​ភាព​។​   មក​ទល់​ពេល​នេះ​   គ្រូ​បង្រៀន​របស់​សា​លា​១​០​០​%    មាន​កម្រិត​ វិ​ជ្ជា​ជីវៈសម្រេច​បទ​ដ្ឋាននិង​សម្រេច​លើ​បទ​ដ្ឋាន​តាម​ការ​កំ​ណត់​ជា​ធរមាន​ ជា​រៀង​រាល់​ឆ្នាំ​ មាន​គ្រូ​បង្រៀន​១​០​០​%បាន​បំ​ពាក់​បំ​ប៉ន​វិ​ជ្ជា​ជីវៈ​។​  ពិសេស​    គ្រូ​បង្រៀន​គ្រប់​រូប​របស់​សា​លា​បាន  ​អនុ​វត្ត​បច្ចេកវិ​ទ្យា​ក្នុង​ការ​បង្ហាត់​បង្រៀន​។​ មិន​ត្រឹម​តែ​ដូច្នោះ​ ក្នុង​រយៈ​កាល​ជិត​២​៥​ឆ្នាំ​ដំណើរ​ការ​ សា​លា​មាន​សិស្ស​ជា​ច្រើន​ប្រ​ឡង​ជា​ប់ជម្រើស​ចូល​រៀន​មហា​វិ​ទ្យា​ល័យ​ អនុ​មហា​វិ​ទ្យា​ល័យ​ និង​មាន​សិស្ស​មួយ​ចំ​នួន​ក្លាយ​ជា​កម្មា​ភិបាល​ គ្រូ​បង្រៀន​បម្រើ​ការ​ងារ​នៅ​តាម​សា​លា​រៀន​ ស្ថាប័ន​នានានៅ​ក្នុង​ក្រុង​និង​ភូមិ​ភាគ​ផ្សេង​ៗ​។​

ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិកក្រុង​កឹង​ធើ​     មាន​សិស្ស​ចំ​នួន  ៥​១​៥​នាក់​ សិក្សា​ចាប់​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១​២​ ភាគ​ច្រើន​ជា​ជន​ជា​តិ​ខ្មែរ​ សំ​ខាន់​គឺ​នៅ​ខណ្ឌ​អូរម៉ូង​ ស្រុក​កើ-ដនិង​ថើយ​ឡាយ​។​ ឆ្នាំ​សិក្សា​នេះ​ សា​លា​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណាដើម្បី​អត្រា​សិស្ស​ប្រ​ឡង​ជា​ប់សញ្ញា​ប័ត្រ​វិ​ទ្យា​ល័យ​សម្រេច​៩​៦​% និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​នៅ​ពិធី​ប្រ​ឡង​សិស្ស​ពូកែ​គ្រប់​កម្រិត​ និង​ចាត់​តាំង​ពិធី​ប្រ​ឡង​វោហារ​កោស​ល្យ​ភាសា​ខ្មែរ​។​ល។​ លោក​គ្រូ​ង្វៀន​ង៉ុក​សើុង នាយ​ក​សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​បន្ថែ​ម​៖ សា​លា​នឹង​បន្ត​ការ​កសា​ង​លើ​កកម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​ទទួល​បន្ទុក​ផ្នែក​អប់​រំ តាម​ស្មារ​តី​នៃ​បទ​បញ្ជា​លេខ​៤​០​-CT/TW របស់​គណៈ​លេខា​ ចុះ​ថ្ងៃ​១​៥​ ខែ​មិថុនា​ ឆ្នាំ​២​០​០​៤​ អំ​ពី​”ការ​កសា​ង​លើ​កកម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​ទទួល​បន្ទុក​ផ្នែក​អប់​រំ”។​ ទូទាំង​សា​លាអនុ​វត្ត​ល្អ​ការ​ ”រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បទ​ហូជីមិញ​” ទន្ទឹម​នឹង​ការ​អនុ​វត្ត​ល្អ​ការ​ចលនា​របស់​ផ្នែក​អប់​រំ ស្តីពី​ការ​ចលនា​”គ្មាន​ពីរ”ដោយ​មាន​៤​ខ្លឹម​សា​រ​ការ​ចលនា​ “លោក​គ្រូ​ អ្នក​គ្រូ​គ្រប់​រូប​គឺ​គំ​រូ​សីល​ធម៌​ ស្វ័យ​សិក្សា​ និង​ច្នៃ​ប្រ​តិដ្ឋ​”។​ល។​ សា​លា​បន្ត​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ “បង្រៀន​ល្អ​ រៀន​ល្អ​” ដើម្បី​ស័ក្តិ​សម​ជា​ថ្នាល​បណ្តុះ​បញ្ញ​វន្ត​សម្រាប់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​៕          

 ថា​ញ់ឡុង​-មុនី

ចែករំលែកអត្ថបទ