តំណាងការិយាល័យនយោបាយ សមមិត្តត្រឹងក្វឹកវឿង ប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានចុះហត្ថលេខាលើសេចក្ដីសន្និដ្ឋានលេខ៦៥ ស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលIX ស្ដីពីការងារជនជាតិក្នុងស្ថានភាពថ្មី។
ជីវភាពតំបន់ជនបទមានជនរួមជាតិខ្មែររស់នៅកុះករកាន់តែមានភាពផ្លាស់ថ្មី។ រូបថតៈ ទីទុយ
ឆ្លងតាមរយៈនោះ ការិយាល័យនយោបាយបានសំណុំពរដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តលេខ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលIX សំដៅអភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំប្រកបដោយនិរន្តរភាព។ សង្កត់ធ្ងន់នូវខ្លឹមសារមួយចំនួនខាងក្រោម៖ បង្កើនការដឹកនាំ ចង្អុលការ និងលើកកម្ពស់ស្មារតី ភារកិច្ចរបស់គណៈកម្មាធិការបក្ស អង្គការបក្សគ្រប់លំដាប់ថ្នាក់ អំពីការងារជនជាតិ ពិសេសគឺតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំក្នុងស្ថានភាពថ្មី។ ស្វិតស្វាញអនុវត្តនូវទស្សនៈរបស់បក្ស ស្ដីពីការងារជនជាតិក្នុងសេចក្ដីសម្រេចចិត្តលេខ២៤ និងសេចក្ដីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើក ទី X, XI, XII ។ កំណត់ច្បាស់ការងារជនជាតិ គឺជាបញ្ហាយុទ្ធសាស្រ្តដ៏ចម្បង យូរអង្វែងនិងចាំបាច់។ ជាកាតព្វកិច្ចទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព និងទូទាំងប្រព័ន្ធនយោបាយ។ ធ្វើឱ្យសុក្រឹតប្រព័ន្ធ គោលនយោបាយ គោលការណ៍ច្បាប់ដែលជាប់ពាក់ព័ន្ធដល់ជនរួមជាតិភាគតិច។ ចំពោះ គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខតំបន់ជនជាតិ តំបន់ភ្នំ គប្បីមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆ្ពោះទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងពង្រីកសក្ដានុពល ឧត្តមភាពរបស់តំបន់ ព្រមទាំងស្មារតីឈានឡើងដោយខ្លួនឯងរបស់ជនជាតិភាគតិច។ ពន្លឿនការងារផ្សព្វផ្សាយនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បង្កើនការឯកភាពសង្គម ពង្រឹងនូវភាពទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្ស រដ្ឋាភិបាល ពង្រីកកម្លាំងផ្ទៃក្នុងជម្នះនូវការលំបាក សាកល្បង សម្របខ្លួនក្នុងការអភិវឌ្ឍរួមជាមួយនឹងប្រទេសជាតិ។ល។ អាទិភាពប្រភព កម្លាំងរបស់រដ្ឋាភិបាល ដើម្បីវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ពិសេស គឺផ្លូវថ្នល់ ធារាសាស្រ្ត ផ្សារ សាលារៀន ដំណាក់សុខាភិបាល អាគារវប្បធម៌ គប្បីមានភាពឱ្យរឹងមាំ ធ្វើយ៉ាងណាដើម្បីធានាគ្រួសារជនជាតិភាគតិចមានអគ្គិសនីជាតិប្រើប្រាស់ សេវាវិទ្យុទូរទស្សន៍ ទូរគមនាគមន៍ បានខិតជិតបច្ចេកវិទ្យាព័ត៌មានបម្រើក្នុងការបង្កបង្កើនផល ប្រជុំជីវភាព។ល។ អភិវឌ្ឍន៍ព្រមៗគ្នាលើវិស័យ អប់រំ សុខាភិបាល វប្បធម៌ សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ យកចិត្តទុកដាក់ក្នុងការពិនិត្យ លើកគម្រោងបំប៉ន បណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់ និងអនុវត្តល្អនូវគោលនយោបាយជ្រើសរើស ប្រើប្រាស់ ផ្គត់ផ្គង់ដល់កម្មាភិបាលជាជនជាតិភាគតិច។ លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព លទ្ធផលគ្រប់គ្រងរដ្ឋស្ដីពីការងារជនជាតិ។ ពិនិត្យអង្កេត ផ្លាស់ប្ដូរ បំពេញបន្ថែម គួបផ្សំ រួមបញ្ចូលគោលនយោបាយកំពុងអនុវត្តន៍ ដើម្បីធ្វើឱ្យសុក្រឹតប្រព័ន្ធគោលនយោបាយជាប់ពាក់ព័ន្ធដល់ជនរួមជាតិភាគតិច តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ផ្លាស់ថ្មីបែបបទកសាង និងចាត់តាំងអនុវត្តនូវគោលនយោបាយដាក់ចេញ កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០៕
ប្រភពៈ http://ubdt.gov.vn ប្រែសម្រួលៈ ពេជ្រសឿន