28/10/2019 - 16:20

ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​លើ​កុមារ​

ជិត​១​ខែ​មក​នេះ​ ចំ​នួន​កុមារ​ដែល​ទទួល​រង​ជំងឺ​ផ្លូវ​ដង្ហើម​មក​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​ញី​ដុង​ ក្រុង​កឹង​ធើ​ កើន​ពី២​ទៅ​៣​ដង បើ​ប្រៀប​នឹង​ខែ​មុន​។​

ឧប​ដ្ឋាយិកា​ប្រ​ធាន​ផ្នែក​ដង្ហើម​ ង្វៀន​ធីញ៉ឺម៉ា​យ សួរ​និង​ពិគ្រោះ​ណែនាំ​ជូន​អ្នក​ម្តាយ​មាន​កូន​ ភ្លោះ​ទទួល​រង​ជំងឺ​ផ្លូវ​ដង្ហើម​។​

យោង​តាម​ស្ថិតិ​របស់​មន្ទី​រ​ពេទ្យ​ញី​ដុង​ ក្រុង​កឹង​ធើ​ ប៉ុន្មាន​ខែ​មុន​នេះ​ ចំ​នួន​កុមារ​កើត​ជំងឺ​មាន​ពី៦​០​ទៅ​៧​០​នាក់​ ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​រយៈ​ពេល​ជិត​១​ខែ​មក​នេះ​ ចំ​នួន​កុមារ​កើត​ជំងឺ​នៅ​ផ្នែក​ដង្ហើម​មាន​ចំ​នួពី១​៨​០​- ២​២​០​ជំងឺ​/ថ្ងៃ​។​ ក្នុង​នោះ​ ភាគ​ច្រើន​គឺ​កុមារ​មាន​អា​យុ​ក្រោម​៣​ឆ្នាំ​។​ ក្រៅ​ពីផ្នែក​ដង្ហើម​ ផ្នែក​រោគ​ក្នុង​ទូទៅ​ ក៏​ត្រូវ​បាន​ពង្រឹង​ក្នុង​ការ​ព្យា​បាល​ជំងឺ​ផ្លូវ​ដង្ហើម​ផង​ដែរ​ ប៉ុន្តែ​គ្រែនៅ​តែ​មិន​គ្រប់​សម្រាប់​កុមារ​។​

វេជ្ជ​បណ្ឌិត​ ង្វៀន​ធីយ៉ីមមី ផ្នែក​ផ្លូវ​ដង្ហើម​នៃ​មន្ទី​រ​ពេទ្យ​ញី​ដុង​ ក្រុង​កឹង​ធើ​ មាន​ប្រ​សាសន៍​ថា​៖ “មូល​ហេតុ​នាំ​ឱ្យ​កើត​ជំងឺ​នេះ​ គឺ​បណ្តា​លមក​ពី​អា​កាស​ធាតុ​ប្រែប្រួល​ដោយ​ចៃដន្យ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​បាក់​តេរីវីរុស វាយ​ប្រ​ហារ​ ខណៈ​ប្រ​ព័ន្ធ​សាំនិង​រោគ​របស់​កុមារ​រីក​ចម្រើន​មិន​ទាន់​ពេញ​លេញ​ ម៉្លោះ​ហើយ​ ទើប​ងាយ​នឹង​ឆ្លង​រោគ​។​ បំ​ផុត​គឺ​កុមារ​មាន​អា​យុ​ក្រោម​២​៤​ខែ​ កុមារ​ដែល​កង្វះ​អា​ហារ​ូបត្ថម្ភ ជំងឺ​បេះ​ដូង​ពីកំ​ណើត​ ជំងឺ​ខួរក្បាល​។​ល។​ ងាយ​នឹង​ឆ្លង​ជំងឺ​ជា​ង​កុមារ​ឯ​ទៀ​ត​។​

វេជ្ជ​បណ្ឌិត​ បាន​ផ្តល់​អនុ​សាសន៍​ថា​ ប្រ​សិ​នបើ​ក​ុមារកំ​ពុង​រង​ការ​រលាក​ផ្លូវ​ដង្ហើម​ គួរ​តែ​ឱ្យ​កុមារ​សម្រាក​រៀន​ហើយ​មើល​ថែ​នៅ​នឹង​ផ្ទះ​ បរិស្ថាន​ជ្រះ​ស្អាត​ជា​ង​ និង​មិន​ឆ្លង​ដល់​កុមារ​ឯ​ទៀ​ត​។​ ឱ្យ​កុមារ​ញុាំនូវ​អា​ហារ​ដែល​កុមារ​ចូល​ចិត្ត​ អា​ហារ​ទន់ងាយ​រំលាយ​បន្ថែ​ម​ប្រេង​ត្រី​(ផ្តល់​ថា​ម​ ពល​ កម្លាំង​អង្គ​បដិបក្ខ​ក្នុង​ខ្លួន​ដល់​កុមារ​) ផឹកទឹក​គ្រប់​គ្រាន់​ (ទឹក​ផ្លែ​ឈើ​ ដែល​សំ​បូ​រទៅ​ដោយ​វីតាមីន ជួយ​បង្កើន​បដិបក្ខដល់​កុមារ​); កាត់​បន្ថយ​ញុាំអា​ហារ​រហ័ស​ អា​ហារ​កំ​ប៉ុង​។​ល។​ ព្រោះ​ផ្លូវ​ដង្ហើម​កំ​ពុង​មាន​អា​ការៈ​រលាក​ ភ្នាស់រំអិលងាយ​រំញោច​។​

តាម​ឧប​ដ្ឋាយិកា​ប្រ​ធាន​ផ្នែក​ដង្ហើម​ង្វៀន​ធីញ៉ឺម៉ា​យ ឱ្យ​ដឹង​៖ ដើម្បី​បង្ការ​ជំងឺ​ កុមារ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់​គ្រាន់​តាម​កាល​វិ​ភាគ​ត្រូវ​អា​យុ​ឱ្យ​បៅ​ត្រឹម​តែ​ទឹក​ដោះ​ម្តាយ​ ដើម្បី​ឱ្យ​កុមារ​មាន​អង្គ​បដិប្រាណ​ពីម្តាយ​។​ នៅ​ពេល​អា​កាស​ធាតុ​ផ្លាស់​ប្តូរ​ដោយ​ចៃដន្យ​ កាត់​បន្ថយ​មិន​ឱ្យ​កុមារ​ចេញ​ដើរ​ផ្លូវ​ច្រើន​ ដើម្បី​កាត់​បន្ថយ​ការ​រំញោច​ភ្លាម​ៗ​ចំ​ពោះ​កុមារ​។​ បើ​ចេញ​ទៅ​ក្រៅ​ ត្រូវ​ពាក់​ម៉ា​ស់ការ​ពារ​រក្សា​កំ​ដៅពេល​ដើរ​ផ្លូវ​ រក្សា​កំ​ដៅពេល​គេង​ ជៀស​វាង​ការ​បើ​ក​ម៉ា​ស៊ី​ន​ត្រជា​ក់​ហួស​ពេក​ ឬ​បើ​ក​កង្ហារ​ផ្ទាល់​លើ​កុមារ។​ រលាក​ផ្លូវ​ដង្ហើម​ គឺ​ជា​ជំងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ ដូច្នេះ​ ល្អ​បំ​ផុត​គឺ​កាត់​បន្ថយ​ទាក់​ទង​ជា​មួយ​អ្នក​ជំងឺ​ លាងដៃ​ដោយ​សាប៊ូ មុន​ពេល​ញុាំ ឬ​ផឹក ។​

វេជ្ជ​បណ្ឌិត​ យ៉ីមមី មាន​ប្រ​សាសន៍​ថា​៖ ភាគ​ច្រើន​កុមារ​ទទួល​រង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ គឺ​អា​ស្រ័យ​វីរ៉ុស គ្រូ​ពេទ្យ​គ្រាន់​តែ​ផ្តល់​ថ្នាំ​ជំនួយ​ គឺ​គ្រាន់​តែ​ធូរ​ស្រាល​ចំ​ណែក​មួយ​នៃ​រោគ​សញ្ញា​ប៉ុណ្ណោះ​ កុមារ​មិន​អា​ច​មាន​សុខ​ភាព​ល្អ​ភ្លាម​ៗ​បាន​ទេ ប៉ុន្តែ​រាងកាយ​កុមារ​នឹង​មាន​ស្ថេរ​ភាព​បន្តិច​ម្តង​ៗ​ បន្ទាប់​ពី៧​ទៅ​១​០​ថ្ងៃ​។​ កុមារ​រង​ជំងឺច្រើន​ញុាំតិច​ យំរំអួយ។​ល។​ អា​ណាព្យ​ាបាល​គិត​ថា​ កូន​ឈឺ​ធ្ងន់​ជា​ង​ ឬ​មិន​ធូរ​ស្បើយ ក៏​អន្ទះ​សារ​ ផ្លាស់​ប្តូរ​ថ្នាំ​ ផ្លាស់​ប្តូរ​គ្រូ​ពេទ្យ​ ជា​ង​នោះ​ទៀ​ត​សោ​តអា​ចនឹង​បំ​ពាន​ប្រើ​ថ្នាំ​បដិបក្ខ​ប្រាណ​។​ ប្រ​សិ​នបើ​កុមារ​លេបថ្នាំ​បដិបក្ខ​ប្រាណ​ច្រើន​ ពេល​មាន​ជំងឺ​មិន​អា​ច​ឆ្លើ​យ​តប​ទៅ​នឹង​ថ្នាំ​បដិបក្ខ​ប្រាណ​មាន​ស្រាប់​ នឹង​មាន​ផលប៉ះ​ពាល់​ដល់​ប្រ​ព័ន្ធ​អតិសុខុមប្រាណ​ពោះ​ វៀន​សម្លាប់​បាក់​តេរីដែល​មាន​ប្រ​យោជន៍​ កុមារ​អា​ចនឹង​មាន​វិ​បត្តិ​ប្រ​រព័ន្ធ​រំលាយ​អា​ហារ​។​ ប្រ​សិ​នបើ​ប្រើ​ថ្នាំ​បដិបក្ខ​ប្រាណ​ កុមារ​ត្រូវ​ប្រើ​ឱ្យ​គ្រប់​ចំ​នួន​ថ្ងៃ​គ្រប់​ចំ​នួន​ថ្នាំ​។​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដូច​បាន​ពោល​ខាង​លើ​ ប្រ​សិ​នបើ​មិន​បាន​ព្យា​បាល​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​ទេ អា​ចប​ណ្តាលឱ្យ​កើត​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ក្រោម​។​ នៅ​ពេល​ដែល​កុមារ​ចូល​មន្ទី​រ​ពេទ្យ​ អ្នក​ផ្ទះ​មិន​គួរ​ឱ្យ​កុមារ​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯ​ង​នោះ​ទេ ព្រោះ​ថា​បើ​ក​ុមារមាន​អា​ការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ គ្រុន​ក្តៅ​ខ្លាំង​ឬ​ប្រ​កាច់​ អ្នក​ផ្ទះ​មិន​អា​ច​ដោះ​ស្រាយ​បាន​នោះ​ទេ។

​            អត្ថ​បទ​និង​រូប​ថត​៖ ហ្វែហ្វា

ចែករំលែកអត្ថបទ