14/10/2019 - 16:37

សុក​ត្រាំង​ បូក​សរុប​បណ្ដោះ​អា​សន្ន​១​០​ឆ្នាំ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ទើប​ចាត់​តាំង​សន្និ​បាត​បូក​សរុប​បណ្តោះ​អា​សន្ន​១​០​ឆ្នាំ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ ដំណាក់​កាល​២​០​០​៩​-២​០​១​៩​។​

លោក​ង៉ោហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​និង​បុគ្គ​លឆ្នើម​ ក្នុង​អំ​​ឡុង​១​០​ឆ្នាំ​កសាង​ខឿន​ ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ដំណាក់​កាល​២​០​០​៩​-២​០​១​៩​។​

ឆ្លង​កាត់​១​០​ឆ្នាំ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ការ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បាន​ចង្អុល​ការ​ដល់​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ការ​ចលនា​មហា​ជន​ កសាង​មូល​ដ្ឋាន​នយោ​បាយ​ ចូល​រួម​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ បំ​បាត់​ភាព​អត់​ឃ្លានកាត់​បន្ថយ​ភាព​ក្រី​ក្រ លើ​កកម្ពស់​ជីវភាព​ប្រ​ជា​ជន​បំ​ផុត​គឺ​នៅ​តំ​បន់​ចំ​ណុច​សំ​ខាន់​ខាង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​នៅ​លំ​បាក​ច្រើន​។​ ជា​ក់​ស្តែ​ង គឺ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បាន​ចង្អុល​ការ​ ចាត់​តាំង​បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​បាន​៨​៦​២​ថ្នាក់​ ក្នុង​នោះ​ សម្រាប់​អ្នក​មុខ​អ្នក​ការ​សាសនា​ បព្វ​ជិត​ចំ​នួន​១​៣​៣​ថ្នាក់​។​ ចាត់​តាំង​ធ្វើ​សម​យុទ្ធ​ចាប់​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូល​ដ្ឋាន​បាន​២​៤​៥​លើ​ក ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​​ណាច​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​លើ​កកម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​ សម​ត្ថ​ភាព​ចំ​ពោះ​ភារកិច្ច​យោធា​ការ​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​។​ ទន្ទឹម​នឹង​នោះ​ សង់​ផ្ទះ​ឧប​ការ​គុណ​ ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មិត្ត​រួម​កង​ ផ្ទះ​មហា​សាម​គ្គី​បាន​ចំ​នួន​២​៧​៨​ខ្នង​ ព្រម​ជា​មួយ​នោះ​ ក៏​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​​ណោយ​ ពិនិត្យ​ជំងឺ​ ផ្គត់​ផ្គង់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោ​ល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ និង​ជូន​អា​ហារ​ូបករណ៍​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ស្ថិត​ក្នុង​កម្ម​វិ​ធី​ "បុណ្យ​ចូល​ឆ្នាំ​ថ្មី​កង​ទ័ព​-ប្រ​ជា​ជន​" នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ឆ្ងាយ​ដាច់​ស្រយាល​ចំ​នួន​១​០​ គិត​ជា​ទឹក​ប្រាក់​សរុប​ជា​ង​៥​៦​ពាន់​លាន​ដុង​ រួម​ចំ​ណែក​លើ​កកម្ពស់​ជីវភាព​សម្ភារៈ​ ស្មារ​តី​ប្រ​ជា​ជន​។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​៦​ និង​បុគ្គ​ល៣​១​រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​អំ​​ឡុង​១​០​ឆ្នាំ​កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ដំណាក់​កាល​២​០​០​៩​-២​០​១​៩​៕

យ្វីអា​ញ់-វិ​មាន

ចែករំលែកអត្ថបទ