គណៈកម្មាធិការប្រជាជនស្រុកផុងដៀង ទើបសហការជាមួយនឹងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ក្រុងកឹងធើ ចាត់តាំងទិវាអេកូទេសចរណ៍ផុងដៀងឆ្នាំ២០១៩នៅមជ្ឈមណ្ឌលទីលានស្រុកផុងដៀង។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្រុកផុងដៀង សំដៅអបអរសាទរទិវាទេសចរណ៍ពិភពលោក(ថ្ងៃទី២៧ កញ្ញា)។
ទិដ្ឋភាពនៃការរត់ប្រណាំងនាទិវាអេកូទេសចរណ៍ផុងដៀង។
វត្ថុធាតុដើមទាំងអស់សម្រាប់តុបតែងរចនារូបភាពគួរឲ្យទស្សនានេះសុទ្ធសឹងជាកសិផលរបស់កសិករផុងដៀង។
ទិវាអេកូទេសចរណ៍ផុងដៀង សំដៅឧទ្ទេសនាម ផ្សព្វផ្សាយពីផលិតផល ទេសចរណ៍ កសិផល ម្ហូបអាហាររបស់ស្រុកផុងដៀង ដល់ភ្ញៀវទេសចរជិតឆ្ងាយ។ កម្មវិធីសិល្បៈដ៏ពិសេសរាត្រីបើកឆាក គឺស្ងើចសរសើរ មាតុភូមិ លក្ខណៈពិសេសនៃទឹកដីនិងមនុស្ស ស្រុកផុងដៀងនិយាយដោយឡែក និងក្រុងកឹងធើនិយាយរួម។ ទន្ទឹមនឹងនោះក៏ឧទ្ទេសនាមពីផុងដៀងដែលមានការវិវឌ្ឍន៍យ៉ាងសកម្មក្នុងដំណាក់ការកសាងក្លាយជាក្រុងអេកូ។ រួមមានសកម្មភាពដូច៖ ក្បួនព្យុហយាត្រា តាំងពិព័រណ៍ កង់ប្រឡងតុបតែងលម្អ សិល្បៈរចនារូបភាពផ្លែឈើប្លែកៗ ប្រឡងសម្រែកសត្វ សត្វលម្អ ផ្សារណាត់ពាណិជ្ជកម្ម ផ្សារជនបទ ប្រឡង ធ្វើនំប្រពៃណីណាមបូ ល្វែងផ្សាយពាណិជ្ជកម្មផលិតផល ជំរុញដំណើរការទេសចរណ៍ រត់ប្រណាំង។ល។ បង្កជាចំណុចលេចធ្លោនៃតំបន់ជនបទសុខសាន្ត សម្បូរសប្បាយ។ បងស្រីង្វៀនហ្វាយណីម នៅក្រុងហូជីមិញ មកទស្សនាទម្រង់ផ្លែឈើនៅទិវាអេកូទេសចរណ៍ ឲ្យដឹង៖ “ស្របឱកាសមកទេសចរណ៍តំបន់ភាគខាងលិច ខ្ញុំក៏មកចូលរួមទស្សនាកម្សាន្តសកម្មភាពទិវានេះ។ ខ្ញុំកោតសរសើរថ្វីដៃដ៏ ប៉ិនប្រសប់របស់សិប្បករតុបតែងរចនាផ្លែឈើយ៉ាងល្អប្រណីត។ ពិសេស វត្ថុធាតុដើមសម្រាប់ការរចនា សុទ្ធសឹងជាកសិផលរបស់កសិករផុងដៀង។ យើងខ្ញុំនិយាយកំប្លែងថា តំបន់ដីផុងដៀងមានជីជាតិ”ផ្អែម” ទើបអំណោយផល ឲ្យផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ ដូច៖ ផ្លែទឹកដោះ ទូរេន ស្រកានាគ ផ្ញៀវហាចូវ។ល។”។
ជំនួសឲ្យសកម្មភាពប្រណាំងទូក៣ស្លឹក ដូចរាល់ឆ្នាំ គឺសកម្មភាពប្រណាំងទូកកាណូត ។ល។ នេះគឺជាសកម្មភាពមួយដ៏ទាក់ទាញ ប្រជាជនចូលរួមគាំទ្រយ៉ាងកុះករ។ នៅល្វែងតាំងពិព័រណ៍របស់សារមន្ទីរក្រុងកឹងធើ ល្វែងសរសេរអក្សរក្បាច់។ល។ សិស្សសាលានៅលើភូមិសាស្រ្តមកទស្សនាយ៉ាងច្រើនកុះករដើម្បីស្តាប់ការឧទ្ទេសនាមអំពីដំណាក់កាលកកើតនិងអភិវឌ្ឍន៍តំបន់ផុងដៀង។ ប្អូនលឿង ក្វឹកអាញ់ សិស្សថ្នាក់១១ សាលាវិទ្យាល័យផាងវ៉ាន់ទ្រី ឲ្យដឹង៖ “អាស្រ័យបានពូៗ ឧទ្ទេសនាម ទើបប្អូនជ្រាបច្បាស់ពីទីស្រុកកំណើត ធ្វើឲ្យប្អូនរឹតតែស្រឡាញ់ផុងដៀង”។
តាមប្រសាសន៍លោកង្វៀនវ៉ាន់សឺ ប្រធានគណៈកម្មាធិការប្រជាជនស្រុកផុងដៀង ឲ្យដឹង៖ ឆ្លងតាមរយៈទិវាអេកូទេសចរណ៍ ស្រុកបាន ដកស្រង់នូវបទពិសោធន៍ជាច្រើនក្នុងការទាញយកផលនិងពង្រីកសក្តានុភាពទេសចរណ៍ ផ្សារភ្ជាប់នឹងដំណាក់កាលកសាងក្រុងអេកូ។ បទពិសោធន៍ទាំងនេះ ជួយឲ្យស្រុកជម្នះនូវភាពខ្វះខាត ជាជំហានៗជំរុញវិស័យទេសចរណ៍ក្លាយជាសេដ្ឋកិច្ចមុខព្រួញរបស់ស្រុកនៅឆ្នាំ២០២០ តាមទិសដៅរបស់ទីក្រុងកឹងធើ៕
ហាថាញ់-មុនី