23/09/2019 - 16:31

ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​នៅ​ឃុំ​លឿង​ហ្វា A ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​

 អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​" ប្រ​ជា​ចលនា​ប៉ិន​ប្រ​ស​ប់​" ឆ្នាំ​២​០​១​៩​ នគរ​បាល​ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រាវិ​ញ បាន​ចុះ​ឈ្មោះ​អនុ​វត្ត​ទម្រង់​" ប្រ​ជា​ចលនា​ប៉ិន​ប្រ​ស​ប់​" ស្តីពី​ការ​" ពង្រឹង​និង​លើ​កកម្ពស់​គុណ​ភាព​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​។​

  ស​ម​មិត្ត​ត្រឹង​វុាំងចិញ (អង្គុយ​កណ្តាល​)ប្រ​ជុំ​ផ្សព្វ​ផ្សា​យ​ផែន​ការ​។​

ទម្រង់​" ពង្រឹង​និង​លើ​កកម្ពស់​គុណ​ភាព​ ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​លើ​ភូមិ​សាស្ត្រ​ឃុំ​" នៅ​លឿង​ហ្វាA បាន​ពង្រីក​នូវ​ប្រ​សិ​ទ្ធ​ភាព​។​ ទូទាំង​ឃុំ​មា​ន​១​០​៤​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​ នៅ​តាម​ក្រុម​នីមួយ​ៗ​មធ្យម​ភាគ​មា​ន​ស​មា​ជិក​ពី ២​៥​-៣​០​នាក់​។​ ក្រុម​ទាំង​នេះ​ធ្វើ​ស​កម្ម​ភាព​តាម​រូប​ភាព​ចង​ស​ម័្ពន្ធ​ជា​មួយ​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តាម​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​នីមួយ​ៗ​ ហើយ​ក្រុម​នីមួយ​ៗ​គ្រប់​គ្រង​ពី២​៥​-៣​០​គ្រួ​សារ​។​ ក្រុម​ព្រម​ទាំង​កសាង​សេច​ក្តី​ព្រម​ព្រៀង​ស​កម្ម​ភាព​ដោយ​យោង​ទៅ​តាម​ស្ថាន​ភាព​ជា​ក់​ស្តែ​ងនៃ​ភូមិ​សាស្រ្ត​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ និង​តម្រូវ​ការ​ភារកិច្ច​របស់​ឃុំ​ ហើយ​ស​មា​ជិក​ក្នុង​ក្រុម​បាន​ពិភាក្សា​ ឯ​កភាព​ជា​មួយ​ប្រ​ជា​ជន​តាម​រយៈ​នៃ​ការ​ប្រ​ជុំ​ក្រុម​ ដើម្បី​កំ​ណត់​នូវ​ខ្លឹម​សារ​ និង​ស​ហគម​ន៍ចុះ​កិច្ច​ស​ន្យា​អនុ​វត្ត​។​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​ទៅ​លើ​ភារកិច្ច​សំ​ខាន់​ៗ​ដូច​៖ ម្ចាស់​ការ​ស្វ័យ​គ្រប់​គ្រង​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​យុវវ័យ​បោះ​បង់​ការ​រៀន​សូត្រ​ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ជម្រុញ​ការ​សិក្សា​ ជម្រុញ​បញ្ញា​។​ ម្ចាស់​ការ​ស្វ័យ​គ្រប់​គ្រង​ការ​ការ​ពារ​ស​ន្តិ​សុខ​ស​ណ្ដាប់​ធ្នាប់​ អប់​រំ និង​គ្រប់​គ្រង​ស​មា​ជិក​ក្នុង​គ្រួ​សារ​នីមួយ​ៗ​មិន​ ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​។​ល។​ ក្នុង​ដំណាក់​កាល​អនុ​វត្ត​ នគរ​បាល​ឃុំ​បាន​ស​ហកា​រជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-ស​ង្គម​របស់​ឃុំ​រៀង​រាល់​ត្រៃមា​ស​។​ លោក​ ង្វៀន​វុាំងកុង​ ប្រ​ធាន​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​លេខ​៥​ ភូមិ​ដាយទែន ឲ្យ​ដឹង​៖ ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​លេខ​៥​មា​ន​ស​មា​ជិក​៣​០​នាក់​ រៀង​រាល់​ខែ​ប្រ​ជុំ​ក្រុម​ម្តង​ ដើម្បី​ក្ដាប់​មតិ​គោ​ល​បំ​ណង​របស់​ស​មា​ជិក​និង​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​។​ ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​របស់​ក្រុម​ បាន​ឃោ​ស​នា​ ផ្សព្វ​ផ្សា​យ​នូវ​ខ្លឹម​សារ​ជា​ច្រើន​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ប្រ​ព្រឹត្ត​បទ​ល្មើស​ច្បាប់​ ពត៌មា​ន​អំ​ពី​ជន​ប្រ​ព្រឹត្ត​បទ​ល្មើស​បាន​ផ្សព្វ​ផ្សា​យ​ទាន់​ពេល​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ ដើម្បី​គ្រួ​សារ​នីមួយ​ៗ​លើ​កកម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ មិន​ទុក​ឲ្យ​ជន​ទុច្ចរិត​ឆ្លៀត​ឱកាស​​ស​កម្ម​ភាព​"។​ លោក​គឹមហ្វិញ​ ចូល​រួម​ជា​មួយ​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​ភូមិ​ហ្វាឡាកB បាន​ឲ្យ​ដឹង​៖ លោក​ចូល​រួម​ក្រុម​ដើម្បី​ពង្រីក​នូវ​កម្លាំង​សាម​គ្គី​របស់​ប្រ​ជា​ជន​ក្នុង​ការ​ធានា​ស​ន្តិ​សុខ​ស​ណ្ដាប់​ធ្នាប់​ និង​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​នៅ​លើ​ភូមិ​សាស្ត្រ​។​

ស​ម​មិត្ត​ត្រឹង​វុាំងចិញ ប្រ​ធាន​នគរ​បាល​ឃុំ​ លឿង​ហ្វាA ឲ្យ​ដឹង​៖ " ដើម្បី​អនុ​វត្ត​ទម្រង់​" ប្រ​ជា​ចលនា​ប៉ិន​ប្រ​ស​ប់​" ផ្នែក​ខាង​"នគរ​បាល​ឃុំ​ស​ហកា​រជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពង្រឹង​ និង​លើ​កកម្ពស់​ស​កម្ម​ភាព​របស់​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​។​ រៀង​រាល់​ខែ​ នគរ​បាល​ឃុំ​តែ​ងបង្កើត​កាល​បរិច្ឆេទ​ប្រ​ជុំ​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​ ព្រម​ទាំង​ចាត់​កម្លាំង​នគរ​បាល​ចូល​រួម​ប្រ​ជុំ​តាម​ក្រុម​នីមួយ​ៗ​ ដើម្បី​ក្តាប់​មតិ​គោ​ល​បំ​ណង​របស់​ ស​មា​ជិក​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​និង​របស់​ប្រ​ជា​ជន​អំ​ពី​ស្ថាន​ភាព​ស​ន្តិ​សុខ​ស​ណ្ដាប់​ធ្នាប់​និង​បណ្ដាបញ្ហា​អំ​ពី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​វប្ប​ធម៌​-ស​ង្គម​។​ល។​"៕                           

                                          ម៉ា​ល័យ​-សុផន

ចែករំលែកអត្ថបទ