16/09/2019 - 15:48

ទី​បង្អែក​របស់​សិស្ស​ក្រី​ក្រ​តំ​បន់​ព្រំ​ដែន​

រយៈ​ពេល​កន្លង​ ប៉ុស្ដិ៍​ការពារ​ព្រំ​ដែន​ភូមី បាន​ជំ​រុញ​ការ​អនុ​វត្ត​កម្មវិធី​ជា​ច្រើន​ដើម្បី​ជំ​នួយ​ដល់​មា​មីង​តំ​បន់​ព្រំ​ដែន​ ជាពិ​សេស​ ឧ​បត្ថម្ភ​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​តាម​រយៈ​កម្មវិធី​ “ជម្រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សា​លា​"។​

  ប៉ុសិ៍្ត​ការ​ពារ​ព្រំ​ដែន​ភូមី​ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​កម្ពុជា​ នៅ​ឃុំ​ព្រែក​ក្រឹស។​

នៅ​ភូមិ​ខ្វែង​ ឃុំ​ភូឡើយ​ ស្រុក​យ៉ាង​ថាញ់ គ្រួ​សារ​ប្អូន​ត្រឹង​ធីប៊ិ​ញ​វ៉ាង ជាគ្រួ​សារ​លំ​បាក​បំ​ផុត​ ឪ​ពុក​ស្លាប់​ចោល​ ម្ដាយ​មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​បាន​។​ ឆ្នាំ​២​០​០​៦​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ជំ​នួយ​ផ្ទះ​ម​ហា​សាម​គ្គី​១​ខ្នង​ដល់​គ្រួ​សារ​ប្អូន​។​ ដើម្បី​ជួយ​ប្អូន​វ៉ាង​មាន​លក្ខណ​សម្បត្តិ​ទៅ​កាន់​សា​លា​ ប៉ុសិ៍្ត​ការ​​ពារ​ព្រំ​ដែន​ភូមី បាន​បញ្ចូល​ឈ្មោះ​ប្អូន​ ក្នុង​កម្ម​វិធី​ "ជម្រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សា​​លា​" រួច​បាន​ឧ​បត្ថម្ភ​ទឹក​ប្រាក់​៥​០​០​.០​០​០​ដុង/ខែ​។​ ប្អូន​ត្រឹង​ធី​ប៊ិ​ចវ៉ាង សិស្ស​ថ្នាក់​ទី​៩​ អនុ​វិទ្យា​ល័យ​ភូមី ចែក​រំ​លែក​៖ "ប្អូន​ប្រឹង​ប្រែ​ង​រៀន​សូត្រ​ ដើម្បី​អនា​គត​របស់​ខ្លួន​។​ ប្អូន​សូម​អរ​គុណ​ចំ​ពោះ​ពូៗ​កង​ទ័​ព​បាន​ផ្ចុង​ផ្ដើម​និង​ឧ​បត្ថម្ភ​ដល់​ប្អូន​ ដើម្បី​​​ជម្រុញ​កម្លាំង​ចិត្ត​ប្អូន​ទៅ​កាន់ សា​លា​"។​

សព្វ​ថ្ងៃ​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ឧ​បត្ថម្ភ​សិស្សអនុ​វិទ្យា​ល័យ​ភូមីចំនួន​៦​នាក់។​ លោក​កៅ​វ៉ាន់​បាវ ជា​គ្រូ​បង្រៀន​អនុ​វិទ្យា​ល័យ​ភូមី ឱ្យ​ដឹង​៖ "អា​ស្រ័យ​ការ​​ជួយ​ជ្រោម​ជ្រែង​ពី​សំ​ណាក់​បងៗ​ កង ទ័ព​កា​រ​ពារ​ព្រំ​ដែន​ ទើប​ញុាំង​ឱ្យ​ប្អូន​ៗ​មាន​ទំ​នុ​ក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​ក្នុង​ជីវ​ភាព​រស់​នៅ​"។​

មិន​ត្រឹម​តែ​ជួយ​ឧ​បត្ថម្ភ​ប្អូន​ៗ​សិស្សា​នុសិស្ស​ ក្រី​ក្រ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ទេ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី​នៅ​ទាំង​បើក​ទូ​លាយ​កម្ម​វិធី​ជំនួយ​ដល់​សិស្សា​នុសិស្ស​នៃ​ប្រ​ទេស​មិត្ត​កម្ពុជា​ទៀត​ផង​។​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​កំ​ពុង​ឧ​បត្ថម្ភ​ដល់​សិស្សា​នុ​សិស្សរបស់​ប្រ​ទេស​កម្ពុជា​៩​នាក់​នៅ​២​ឃុំ​របស់​ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត​។​ កម្ម​វិធី​ជម្រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សា​លា​ ត្រូវ​បាន​អនុ​វត្ត​នៅ​ប្រ​ទេស​មិត្ត​ ហើយ​ក៏​ទទួល​បាន​នូវ​ទឹក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​ពី​សំ​ណាក់​ប្រ​ជា​ជន​កម្ពុជា​និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​របស់​ប្រ​ទេស​មិត្ត​។​ លោក​អនុ​សេនីយ៍​ឯ​ក Chinh Nak អនុ​ប្រ​ធាន​កង​អនុ​សេ​នា​ធំលេខ​៣​នៃ​កង​វរសេ​នា​តូច​លេខ ២​ ប៉ូ​លិស​ការ​ពារ​ព្រំ​ដែន​កម្ពុជា​ ចែក​រំ​លែក​៖ "ខ្ញុំ​រីក​រាយ​យ៉ាង​ខ្លាំង​ខណៈ​ពេល​ខាងវៀត​ណាម​ បាន​ជួយ​ឧ​បត្ថម្ភ​ដល់សិស្សា​នុសិស្ស​ក្រី​ក្រ​នៅ​កម្ពុជា​។​ ជំ​ហាន​ដំបូង​នៅ​៤​ភូមិ​ ចំ​ណុះ​ឃុំ​ព្រែក​​ក្រឹស​និង​ឃុំ​បឹង​សា​លា​ខាង​ត្បូង​ ស្រុក​កំ​ពង់​ត្រាច ខេត្ត​កំ​ពត​។​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​កង​ទ័ព​និង​ប្រ​ជា​ជន​វៀត​ណាម​ មាន​ចិត្ត​សន្ដោស​នាំ​យក​អំ​ណោយ​ដ៏​មាន​តម្លៃ​ជួយ​ដល់ សិស្សា​នុ​សិស្ស​ក្រី​ក្រ​នៅ​ប្រ​ទេស​កម្ពុជា​"។​

វរសេនី​យ៍​ទោ​ហា​ឌឹក​ហាញ ប្រ​ធាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ "ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី អនុ​វត្ត​កម្ម​វិធី​ជម្រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សា​លា​ដល់សិស្សា​នុសិស្ស​ច្រើន​បំ​ផុត​។​ ដើម្បី​អនុ​វត្ត​បាន​ប្រ​ការ​នេះ​ មុនដំ​បូង​បង្អស់​គឺ​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​អង្គ​ភាព​ត្រូវ​មាន​​សេច​ក្ដី​សម្រេច​ចិត្ត​ផែន​ការ​ជាក់​​ស្ដែង​ អនុ​វត្ត​ល្អ​​ការ​​ងារ​អប់​រំ​គោ​ល​ន​យោ​បាយ​ សតិ​អា​រម្ម​ណ៍​ដល់​កម្មា​ភិ​បាល​យុទ្ធ​ជន​យល់​ច្បាស់​អំពី​គោ​លដៅ អត្ថ​ន័យ​នៃ​កម្ម​វិធី​ជម្រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សា​លា​។​ ផ្ដើម​ពី​នោះ​ កម្មា​ភិ​បាល​  យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​ដក​ប្រាក់​បៀរ​វត្ស​បង្កើត​ជា​មូល​និធិ​ ដើម្បី​អនុ​វត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​"។​ ឆ្នាំ​សិក្សា​២​០​១​៩​-    ២​០​២​០​ បញ្ជា​កា​រដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​    បាន​ឧ​បត្ថម្ភ​សិស្សា​នុសិស្ស​ចំ​នួន​១​១​៣​នាក់ ក្នុង​នោះ​ ឧ​បត្ថម្ភ​​ដល់សិស្សា​នុសិស្ស​ប្រ​ទេស​កម្ពុជា​១​៣​នាក់​ផង​ដែរ​៕   

ត្រុង​ង្វៀន​ - ថាច់​ធី

 

 

 

 

 

 

ចែករំលែកអត្ថបទ