សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានរៀបចំជូនអាហារូករណ៍លឿងឌិញកួ ចំនួន៤១៦ចំណែកដល់សិស្ស និស្សិតក្រីក្រ សង្វាតរៀនសូត្រនៅសាលាវិទ្យាល័យនិងអនុមហាវិទ្យាល័យក្នុងខេត្ត។ ក្នុងនោះ អាហារូបករណ៍ជំរុញការសិក្សាមានចំនួន៣១០ចំណែក មួយចំណែកៗស្មើនឹងតម្លៃទឹកប្រាក់១,៥លានដុង អាហារូបករណ៍ជំរុញបញ្ញាមាន ចំនួន៥៦ចំណែក មួយចំណែកៗស្មើនឹងតម្លៃទឹកប្រាក់៣លានដុង និងអាហារូបករណ៍ខាងបន្ទេរកម្ដៅតាមខ្សែឈរ៥០ចំណែកទៀត មួយចំណែកៗស្មើនឹងតម្លៃទឹកប្រាក់២លានដុង។ អាហារូបករណ៍លឿងឌិញកួ អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង និងក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តអានយ៉ាងធ្វើហិរញ្ញប្បទាន។
សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជូនអាហារូបករណ៍លឿងឌិញកួ ដល់សិស្ស និស្សិតក្រីក្រ សង្វាតរៀនសូត្រក្នុងខេត្ត។
តាមប្រសាសន៍គ្រូបង្រៀនប្រជាជន ឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ អាហារូបករណ៍នេះ ជួយប្អូនៗត្រៀមបម្រុងឈានចូលឆ្នាំសិក្សាថ្មី។ ទន្ទឹមនឹងនោះ គាំទ្រលើកទឹកចិត្ត បង្កជាកម្លាំងចលករ ដើម្បីសិស្ស និស្សិតដែលមានជីវភាពលំបាកបន្តអនុវត្តនូវក្តីប្រាថ្នារៀនសូត្រ អនាគតក្លាយជាបញ្ញវន្ត មានប្រយោជន៍ដល់សង្គមមាតុភូមិនិងប្រទេសជាតិ៕
យ្វីអាញ់-មុនី