09/09/2019 - 15:30

ទំ​នាក់​ទំ​នង​មិត្ត​ភាព​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​

រយៈ​ពេល​២​ថ្ងៃ​ (ថ្ងៃ​២​៧,២​៨​ ខែ​សី​ហា)គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​យោ​ធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ប្រ​ទេស​ បាន​ចង្អុល​ការ​ដល់​បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដឹក​នាំ​រៀប​ចំ​កម្ម​វិធី​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ ថ្នាក់​បញ្ជា​ការ​ដ្ឋា​ន​ ឆ្នាំ​២​០​១​៩​ នៅ​ខេត្ត​អាង​យ៉ាង​។​ អញ្ជើញ​ចូល​រួម​មាន​ឧ​ត្តម​សេនីយ៍​ទោ​ហ្វាងស្វឹង​ចៀង សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​យោ​ធា​មជ្ឈិម​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋា​ន​យោធ​ភូមិ​ភាគ​៥​ យោធ​ភូមិ​ភាគ​៧ យោធ​ភូមិ​ភាគ​៩​…។​

លោក​ឧ​ត្តម​សេនីយ៍​ទោ​ហ្វាង​ស្វឹង​ចៀង មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ទ​ទួល​បដិ​សណ្ឋារៈ​គណៈ​ប្រតិ​ភូតំ​ណាង​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ នៅ​ច្រកព្រំ​ដែន​អន្តរ​ជាតិ​ទិញ​បៀង។​

គណៈ​ប្រតិ​ភូ​តំ​ណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ចូល​រួម​      ស​កម្ម​ភាព​៖ សន្និ​បាត​សហ​ប្រតិ​បត្តិ​ការ​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ ត្រួត​ពិនិត្យ​ច្រក​ព្រំ​ដែន​ និង​  ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ បូក​ស​រុប​បណ្តោះ​អា​សន្ន​ការ​ងារ​ចង​សម្ព័ន្ធ​ភាព​បណ្តុំ​តាំង​ទី​លំ​នៅ​សង​ខាង​ព្រំ​ដែន​ ចូល​រួម​ពិធី​គោ​រព​ទង់​ជាតិ​នៅ​បង្គោ​ល​ព្រំ​ដែន​អធិប​តេយ្យ​ រួម​គ្នា​ល្បាត​រួម​ សម្ពោធ​អគារ​វប្បធ​ម៌​មិត្ត​ភាព​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា។​ល។​ មុន​នោះ​ នៅ​ថ្ងៃ​ទី​២​៤​និង​ថ្ងៃ​២​៥​ ខែ​​សីហា មាន​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​គិត​គូរ​ជូន​ប្រ​ជា​ជន​រស់​នៅ​សង​ខា​ង​ព្រំ​ដែន​ចំណុះ​ខេត្ត​អាង​យ៉ាង​(វៀត​ណាម​) និង​ខេត្ត​តា​កែវ​ ខេត្ត​កណ្តាល​ (កម្ពុជា​) មាន​ដូច៖ ពិ​និត្យ​ជំងឺ​និង​ផ្ដល់​ថ្នាំ​ដោយ​ឥ​តគិត​ថ្លៃ​ដល់​មា​មីង​នៅ​តំ​បន់​ព្រំ​ដែន​ ជូន​អា​ហា​រូប​ករណ៍​ចំនួន​៣​០​ចំ​ណែក​ "ស្ទួយ​ដំ​ណើរ​ទៅ​កាន់សា​លា​"ចំ​នួន​៣​០​ចំ​ណែក​ គិត​ជា​តម្លៃ​១​៥​០​ លាន​ដុង​​ដល់សិស្ស​ចំ​នួន​៣​០​នាក់​ជម្នះ​លំ​បាក​រៀន​ពូកែ​ ជូន​គោ​ពូជ​ចំនួន​៦​០​ក្បាល​ គិត​ជា​ទឹក​ប្រាក់​៩​០​០​លាន​ដុង​ដល់​មា​មីង​ក្រីក្រ​…។​

នៅ​ពេល​ខាង​មុ​ខ​ ក្រ​សួង​ការ​ពារ​ប្រ​ទេស​ទាំង​ពីរ​បន្ត​ធ្វើ​សហប្រតិ​បត្តិ​ការ​អនុ​វត្ត​ខ្លឹម​សារ​សំ​ខាន់​ៗ​ ដូច៖ ចូល​រួម​យ៉ាង​សកម្ម​និង​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ងារ​បែង​ចែក​ បោះ​បង្គោ​ល​ព្រំ​ដែន​ដី​គោ​កឲ្យ​បាន​សម្រេច​រួច​រាល់​ត្រូវ​តាម​ផែន​ការ​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រ​ទេស​ទាំង​ពីរ​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ សើុប​អង្កេត​ ទប់​ស្កាត់​បង្រ្កាប​បទ​ល្មើស​ ពិ​សេស​គឺ​បទ​ល្មើស​ដែល​មាន​អង្គ​ការ​ចាត់​តាំង​បទ​ល្មើស​ភេរ​វ​កម្មឆ្លង​ដែន​ ស្វែង​រក​ជួយ​សង្រ្គោ​ះ​នៅ​តំ​បន់​ព្រំ​ដែន​និង​ក្នុង​ប្រ​ទេស​នៃ​ប្រ​ទេស​ទាំង​ពីរ​ ពេល​កើត​មាន​គ្រោះ​ធម្ម​ជាតិ​ មហន្តរាយ។​ល។​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​កម្ម​វិធី​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ព្រំ​ដែន​គ្រប់​លំ​ដាប់​ថ្នាក់​ ដើម្បី​បង្កើន​ចំ​ណង​សាម​គ្គី​មិត្ត​ភាព យល់ដឹង​ទំនុក​ចិត្ត​ ផ្សា​រភ្ជាប់​រវាង​រដ្ឋា​ភិបាល​ កង​កម្លាំង​គ្រប់​គ្រងការ​ពារ​ព្រំ​ដែន​និង​ច្រក​ទ្វារ​ព្រំ​ដែន​របស់​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុជា​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​បុព្វ​ហេតុ​ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​នៃ​ប្រ​ទេស​ទាំង​ពីរ​ ក្នុង​ការរក្សា​សន្តិ​ភាព​ស្ថិរ​ភាព​ សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ​ន៍​ក្នុង​តំ​បន់​ និង​លើ​ពិភព​លោក​៕

                                      ផាមត្រុង-មុនី

ចែករំលែកអត្ថបទ