04/09/2019 - 08:46

ជំ​​រុញ​កិច្ច​សហ​កា​រទប់​​ស្កាត់​បទ​​ល្មើស​ឆ្លង​ដែន​

ចាប់​ពី​ដើម​​ឆ្នាំ​២​០​១​៩​មក​​ទល់​ពេល​នេះ​ ជា​មួយ​នឹង​ការ​អនុ​វត្ត​វិ​ធាន​ការ​ជំ​នាញ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​  បាន​ពុះពារ​តស៊ូ​ជោគ​ជ័យ​លើ​រឿង​ក្តី​ពិ​សេស​ សំ​ណុំ​រឿង​ជា​ច្រើន​ និង​ទ​ទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​។​  សម្រេច​បាន​លទ្ធ​ផល​ដូច្នេះ​ គឺ​អា​ស្រ័យ​ការ​ពុះ​ពារ​ត​ស៊ូ​របស់​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​​ទ័ព​ការ​ពារ​ព្រំ​ដែន​ អាង​យ៉ាង​និង​កម្លាំង​ស​មត្ថ​កិច្ច​ដែល​ឈរ​ជើង​លើ​ភូមិ​សាស្រ្ត​ ព្រម​ទាំង​កិច្ច​សហ​កា​រ​ស្អិត​ល្មួត​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប្រ​ទេស​មិត្ត​កម្ពុជា​។

កម្មា​ភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ឡុង​ប៊ិ​ញ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ពិ​និត្យ​ឆែក​ឆេរ​ស្ករ​ស​ដែល​នាំ​ចូល​ខុស​ច្បាប់​។

ចាប់​ពី​ដើម​ឆ្នាំ​២​០​១​៩​មក​ទល់​ពេល​នេះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ បាន​ដឹក​នាំ​ សហ​កា​រនឹង​កម្លាំង​សមត្ថ​កិច្ច​ ប្រ​ទះឃើញ​ធ្វើ​ការ​ឃាត់​ខ្លួន​ វិ​និច្ឆ័យ១​៤​៨​ករណី​ដោយ​មាន​មុខ​សញ្ញា​១​៧​នាក់។​ ក្នុង​នោះ​ មាន​៣​ករណី​មាន​មុខ​សញ្ញា​៨​នាក់ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ អូស​រឹប​បាន​ គ្រឿង​ញៀន​ចម្រុះ​គ្រប់​ប្រ​ភេទ​ចំ​នួន  ​២​៧,៧គ.ក   និង​គ្រឿង​ញៀនចម្រុះ​ប្រ​ភេទ​គ្រាប់​បាន​        ៦​.៥​០​០​គ្រាប់​ យាន​យន្ត​១​គ្រឿង​។​ មាន​១​៤​៥​ករណី​ដោយ​មាន​មុខ​សញ្ញា​៩​នាក់ រត់​គយ ដឹក​ជញ្ជូន​ទំ​និញ​ខុសច្បាប់​ឆ្លង​ដែន​ អូស​រឹប​បារី​នាំ​ចូល​ខុស​ច្បាប់​៧៩​.៨​០​០​កញ្ចប់​ ស្ករ​ស៧៣​.៥​០​០​ គ.ក លុយ​ដុល្លា​៥​០​.០​០​០​USD នាំ​ចូល​កាកសំ​ណល់​គ្រប់​ប្រ​ភេទ​៣​២​.៥​៤​៥​គ.ក និង​វត្ថុ​តាង​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ តម្លៃ​ទំ​និញ​ដែល​អូស​រឹប​បាន​ស​រុប​ទឹក​ប្រាក់​៣​,៩​ពាន់​លាន​ដុង​។​

ជាក់ស្ដែង​នៅ​វេ​លា​ម៉ោង​១​៦​ ថ្ងៃ​១​៣​ ខែ​មេ​សា​ ឆ្នាំ​២​០​១​៩​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ សហ​កា​រនឹង​អង្គ​ភាព​ពាក់​ព័ន្ធ​ បង្ក្រាប​បាន​ជោគ​ជ័យ​ការ​ជួញ​ដូរ​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ ចាប់បាន​មុខ​សញ្ញា​២​នាក់  ម្នាក់​ឈ្មោះ​ យូ​ក្វឹ​ក​កឿង កើត​ឆ្នាំ​១​៩​៩​០​ ស្នាក់​នៅ​ក្រុង​ញ៉ា​ត្រាង ខេត្ត​ខាញ់​ហ្វានិង​ម្នាក់​ទៀត​ឈ្មោះ​ត្រិញ​កុង​ងៀ កើត​ឆ្នាំ​១​៩​៧៨​ ស្នាក់​នៅ​ទី​ប្រ​ជុំ​ជន​ឡុង​ប៊ិ​ញ ស្រុក​អាង​ភូ ខេត្ត​អាង​យ៉ាង​ ព្រម​ទាំង​វត្ថុ​តាង​គ្រឿង​ញៀន​ចម្រុះ​២​២​.០​០​០​ គ្រាប់​ គ្រឿង​ញៀន​ចម្រុះ​ប្រ​ភេទ​ម៉ា​ទឹក​កក១​៨​.៤​គ.ក។​ បើក​ការ​សើុបអង្កេត​នៅ​យប់​ថ្ងៃ​១​៣​ ខែ​មេ​សា​ ឆ្នាំ​២​០​១​៩​ កម្លាំង​ស​មត្ថ​កិច្ច​បន្ត​សហ​កា​រចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​៤​នាក់​ដែល​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ ពីកម្ពុជា​នាំ​ចូល​វៀត​ណាម។​ ជា​ពិ​សេស​ ធ្វើ​ការ​ឆែក​ឆេរ​ជា​​បន្ទាន់​កន្លែង​ស្នាក់​នៅ​របស់​មុខ​សញ្ញា​ កម្លាំង​សមត្ថ​កិច្ច​សហ​កា​រ​អូសរឹប​បន្ថែ​ម​គ្រឿង​ញៀន​ចម្រុះ​១​គ.ក និង​គ្រឿង​ញៀន​គ្រាប់​ឯ​ទៀត​៦​.៥​០​០​គ្រាប់​។​ ចំ​នួន​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​សរុប​ទាំង​អស់​២​៦​,៦​គ.ក។​

បច្ចុ​ប្បន្ន​ ទន្ទឹម​នឹង​ស​កម្ម​ភាព​ប្រ​ព្រឹត្ត​បទ​ល្មើស​ខាង​គ្រឿង​ញៀន​ ស​កម្ម​ភាព​រត់​គយ ដឹក​ជញ្ជូន​ទំនិញ​សុខ​ច្បាប់​តាម​បន្ទាត់​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ ក៏​មាន​ស្ថាន​ការណ៍​យ៉ាង​ស្មុគ​ស្មាញ​ដែរ​។​  បាន​ដឹង​ថា​ បច្ចុ​ប្បន្ន​នៅ​ឯ​ខាង​នាយ​ព្រំ​ដែន​មានឃ្លាំ​ងស្ដុក​ទំ​និញ​តាម​បន្ទាត់​ព្រំ​ដែន​សរុប​ទាំង​អស់​២​៦​កន្លែង​។​ ផ្តើ​ម​ពី​ឃ្លាំ​ង​ទំ​និញ​ទាំង​នេះ​ មុខ​សញ្ញា​បាន​លប់​លួច​ដឹក​ទំ​និញ​ឆ្លង​ដែន​ រួច​បញ្ជូន​ចូល​ឃ្លាំ​ងទំ​និញ​ ឬ​ក៏​ចែក​រំ​លែក​លាក់ទុក​ក្នុង​ផ្ទះ​ បន្ទាប់​មក​បន្ត​ការ​បញ្ជូន​តាម​មធ្យោ​បាយ​ផ្សេង​ៗ​ ដើម្បី​នាំ​ចូល​ក្នុង​ប្រ​ទេស​យើង​លក់​ដូរ​ចែក​ចាយ​ជា​បន្ត។​

ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​និង​ទំ​និញ​រត់​គយ  ពី​ក្រៅ​ព្រំ​ដែន​ចូល​ក្នុង​ប្រ​ទេស​លក់​ដូរ​ចែក​ចាយ​ វរសេនី​យ៍​ឯ​ក ង្វៀន​ថឿង​ឡែ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ឱ្យ​ដឹង​៖ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ បាន​កំ​ណត់​ច្បាស់​ ត្រូវ​បន្ត​ការ​ម្ចាស់​ការ​កសាង​ផែន​ការ​ចំ​ណុច​ខ្ពស់​វាយ​សម្រុក​រាល់​បទ​ល្មើស​ ជំ​រុញ​ការ​ងារ​សើុបអង្កេត​ជា​សំ​ខាន់​ បង្កើន​ការ​ដោះ​ដូរ​ព័ត៌​មាន​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប្រ​ទេស​មិត្ត​កម្ពុជា​ ដើម្បី​ក្តាប់​ស្ថាន​ការណ៍​ស​កម្ម​ភាព​រាល់​បទ​ល្មើស​ ពិ​សេស​គឺ​បទល្មើស​ខាង​គ្រឿង​ញៀន​។​ ម្យ៉ាង​ទៀត​ អង្គ​ភាព​ជា​និច្ច​កាល​តែ​ង​រក្សា​ល្អ​នូវ​កិច្ច​ប្រ​ជុំ​ជា​មួយ​រដ្ឋ​អំ​ណាច​និង​កម្លាំង​ប្រ​ដាប់​អា​វុធ​កម្ពុជា​ ម្ចាស់​ការ​កសាង​សំ​ណុំ​បែប​បទ​រឿង​ក្តី​ពិ​សេស​ សំ​ណុំ​រឿង​ សំ​ដៅ​ពុះ​ពារ​តស៊ូ​កម្ចាត់​ បោស​សម្អាត​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​៕

   ឡេដុង (http://www.bienphong.com.vn)- លីសៀ

ចែករំលែកអត្ថបទ