06/08/2019 - 08:42

ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​

  តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ហុង​ថឹម​  នា​យិ​កា​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖ ផ្នែក​អ​ប់​រំ​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​ក្រោម​ឱ​វាទ​ និង​ការិ​យា​ល័យ​អប់​រំ​ ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​  កង​ជួរ​គ្រូ​បង្រៀន​។ ព្រម​ជា​មួយ​នោះ​ បង្កើន​ការ​ងារ​ពិ​និត្យ​មើល​សិស្ស​ ដើម្បី​ត្រៀម​លក្ខណៈ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៩ ​-​ ២០២០​។

​ឆ្នាំ​សិក្សា​២០១៩​-២០២០​ គ្រូ​និង​សិស្ស​សា​លា​មតេ្តយ្យ​ភឿក​ថើយ​នឹង​បាន​បង្រៀន​និង​រៀន​នៅ​សា​លា​រៀន​ថ្មី​ដែល​បាន​ក​សាង​យ៉ាង​សម​រម្យ​។​

ដើម្បី​សិស្ស​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ និង​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​រៀន​សូត្រ​ ស្រប​ក្នុង​ឱ​កាស​វិ​ស្ស​ម​កាល​ សា​លា​រៀន​នៅ​​លើ​ភូមិ​សាស្រ្ត​ស្រុក​កើ​-ដ​ បាន​ក​សាង​ផែន​ការ​​ជួ​ស​ជុល​ បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ បន្ទប់​រៀន​។ លោក​ហ្វិញ​វ៉ាន់​វ៉ាត់​ ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ​ ឲ្យ​​ដឹង​៖ “ក្នុង​រដូវ​វិស្ស​ម​កាល​ សា​លារៀន​បាន​​ក​សាង​ផែន​ការ​និង​ផ្សព្វ​ផ្សាយ​សេច​ក្ដី​ប្រ​កាស​​ជម្រើស​សិស្ស​ដល់​ភូមិ​សាស្រ្ត​នី​មួយ​ៗ ​ដើម្បី​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ ចលនា​សិស្ស​​ចូល​រៀន​។ ចំ​ពោះ​ភូមិ​សាស្រ្ត​ដែល​មាន​កូន​ចៅ​ជន​ជាតិ​ខ្មែរ​រៀន​កុះ​ករ​ ផ្នែក​អប់​រំ​ក៏​បាន​ចាត់​​ឲ្យ​គ្រូ​បង្រៀន​ធ្វើ​ការ​តាម​ដា​ន​នៅ​តាម​ភូមិ​ដើម្បី​​ពិ​និត្យ​មើល​សិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ ឧបត្ថម្ភ​ឱ្យបាន​ទាន់​ពេល​ សំ​ដៅ​ជួយ​ប្អូន​ៗ​ មាន​លក្ខណ​សម្បត្តិ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​”។ កើ-​ដ​ជា​ភូមិ​សាស្រ្ត​មួយ​ក្នុង​ចំ​ណោម​ភូមិ​សាស្រ្ត​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ក្រុង​កឹ​ង​ធើ ​ម្ល៉ោះ​ហើយ​នៅ​គ្រប់​សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​សុទ្ធ​សឹង​ត្រូវ​បាន​ភូមិ​ភាគ​ជំ​នួយ​​យ៉ាង​ស​កម្ម​ក្នុង​ការ​ងារ​ចលនា​សិស្ស​ចូល​រៀន​ រួម​កម្លាំង​ជា​មួយ​នឹង​សា​លា​រៀន​រៃ​ប្រាក់​ឧបត្ថម្ភ​​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក​។ លោក​យ័ញ​ថាញ់​ លេ​ខា​បក្ស​ទី​ប្រ​ជុំ​ជន​កើ​-ដ​ ស្រុក​កើ-​ដ​ គូស​បញ្ជាក់​៖ “សព្វ​ថ្ងៃ​ មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​ទី​ប្រ​ជុំ​ជន​​ត្រូវ​បាន​ក​សាង​សម្រេច​បទ​ដ្ឋាន​ចាប់​តាំ​ងពី​​កម្រិត​មតេ្តយ្យ​​រ​ហូត​ដល់​វិ​ទ្យា​ល័យ​ ម្ល៉ោះ​ហើយ​​មាន​ភាព​ងាយ​ស្រួល​ច្រើន​ក្នុង​ការ​ចលនា​សិស្ស​​នៅ​គ្រប់​កម្រិត​សិក្សា​ចូល​រៀន​។ អា​ស្រ័យ​ហេតុ​​នោះ ​ភូមិ​ភាគ​បាន​សំ​ណូម​ពរ​គ្រប់​ភូមិ​ ស​ហ​ការ​​ឱ្យ​បាន​ល្អ​ជា​មួយ​នឹង​សា​លា​រៀន​ក្នុង​ការ​ពិ​និត្យ​​មើល ចលនា​ឧបត្ថម្ភ​សិស្ស​​ប្តេជ្ញា​ចិត្ត​មិន​ទុក​ឲ្យ​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​ដោយ​សារ​ស្ថាន​ភាព​ក្រ​លំ​បាក​នោះ​ឡើយ​”។

 នៅ​ស្រុក​ថើយ​ឡាយ​ ការ​ងារ​ជួស​ជុល​​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​ និងបង្កើន​     ស​មត្ថ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ ត្រូវ​បាន​​អនុ​វត្ត​ជា​ប្រ​ចាំ​។ លោក​ង្វៀន​វ៉ាន់​ជី​ ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ថើយ​ឡាយ​ ឲ្យ​ដឹង​៖ “ក្នុង​រ​ដូវ​វិស្ស​ម​កាល​ មាន​គ្រូ​​បង្រៀន​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​បាន​ចូល​រួម​វគ្គ​ បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នូវ​​ចំ​ណេះ​ដឹង​ថ្មី​ៗ​ លើក​កម្ពស់​គុណ​ភាព​បង្រៀន​ ខណៈ​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ លោក​ង្វៀន​វ៉ាន់​ធឿ ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង​ ចែក​រំ​លែក​៖  ភូមិ​ភាគ​ជា​និច្ច​កាល​តែង​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​សិស្ស​ដែល​មាន​ស្ថា​ភាព​ក្រ​លំ​បាក​និ​យាយ​រួម​ និង​សិស្ស​ជន​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ សំ​​ដៅ​ជួយ​ប្អូន​ៗ​នឹង​នរ​ចិត្ត​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី។​

តាម​ព័ត៌​មាន​ពី​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ ក្រុ​ង​កឹង​ធើ សិស្សា​នុសិស្ស​លើ​ភូមិ​សាស្រ្ត​ក្រុង​      នឹ​ង​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២០១៩​-២០២០ នៅថ្ងៃ​១៩​ ខែ​សី​ហា​ ឆ្នាំ​២០១៩។ ដោយ​ឡែក​ សិស្ស​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី១​២​ នឹង​ឈាន​ចូល​​ឆ្នាំ​សិក្សា​ថ្មី​ នៅ​ថ្ងៃ​៥​ ខែ​សី​ហា​ ឆ្នាំ​២០១៩​។ សា​លារៀន​ទាំ​ង​អស់​នឹង​រៀប​ចំ​បើក​ប​វេស្សន​កាល​នៅ​ថ្ងៃ​៥ ​ខែ​កញ្ញា​ ឆ្នាំ២​០១៩​ តាម​ធម្ម​តា​ដូច​រាល់​ឆ្នាំ​៕   

              ហា​ថាញ់ ​- ថាច់​ធី

 

ចែករំលែកអត្ថបទ