06/08/2019 - 08:42

អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង ជូន​ផ្ទះ​ឧ​បការ​គុណ​ដល់គ្រួ​សារ​គោ​លន​យោ​បាយ

ស្រប​ឱ​កាស​រំលឹក​អនុ​ស្សាវរី​យ៍​៧២​ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​ -យុទ្ធ​ជន​ពលី​ (២​៧/៧/១​៩​៤​៧ - ២​៧/៧/២​០​១​៩​) ខេត្ត​សុក​ត្រាំង​ បាន​ប្រា​រព្ធ​ពិ​ធី​ជួប​ជុំ​ស្ងើច​សរ​សើរ​អ្នក​មាន​ស​គុណ​គំ​រូ​។​ សម​មិត្ត​ត្រឿង​តឹង​សាង អតីត​សមា​ជិក​ការិ​យា​ល័យ​ន​យោ​បាយ​ អតីត​ប្រ​ធាន​រដ្ឋ​ និង​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​ខេត្ត​សុកត្រាំង​ មួយ​អន្លើ​ដោយ​វីរមាតា​វៀត​ណាម​ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ យុទ្ធ​ជន​ពិការ​ យុទ្ធ​ជន​ជំងឺ​ និង​គ្រួ​សារ​មាន​ស​គុណ​ចំ​ពោះ​បដិ​​វត្តន៍​ក៏​បាន​ចូល​រួម​ផង​ដែរ​។

អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង   ប្រ​គល់​ជូន​ផ្ទះ​និង​អំ​ណោយ​ដល់​គ្រួ​សារ​គោ​លន​យោ​បាយ​ ត្រឹង​វ៉ាន់ឡើយ​ នៅ​ឃុំ​ឡុង​ឌឹក ស្រុក​ឡុង​ភូ។​

ថ្លែង​យោ​បល់​ក្នុង​ពិធី​ជួប​ជុំ​ លោក​ត្រឹង​វ៉ាន់​ចៀង ប្រ​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ គូស​បញ្ជា​ក់​៖ រយៈ​ពេល​កន្លង​ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ តែ​ងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ដល់​អ្នក​កំ​ពុង​ទ​ទួល​ប្រាក់​សោ​ធន​រៀង​រាល់​ខែ​ជាង​១​១​.៦​០​០​នាក់ ភាគ​ច្រើន​ អ្នក​មាន​សគុណ​និង​គ្រួ​សារ​សាច់​ញាតិ​តែ​ងបាន​ទ​ទួល​របប​ថែ​ទាំ​សុខ​ភាព​ ជួស​ជុល​ផ្ទៈឱ្យ​ល្អឡើង​ អនុ​គ្រោះ​ក្នុង​ការ​អប់រំ​ និង​បណ្តុះ​បណ្តា​ល បង្រៀន​វិជ្ជា​ជីវៈ​ ផ្តល់​ការ​ងារ​ធ្វើ​ និង​បុល​ដើម​ទុន​អនុ​គ្រោះ​។​ល។​ បច្ចុ​ប្បន្ន​ គ្រួ​សារ​ដែល​មាន​ស​គុណ​ចំ​នួន​៩​៩​,៣​% មាន​កម្រិត​ជីវ​ភាព​រស់​នៅ​ពី​មធ្យម​ឡើង​។​ ក្រៅ​ពីនេះ​ ក្នុង​ឆ្នាំ​២​០​១​៩​ ផ្តើ​មពី​មូល​និធិ​ “តប​ស្នង​សង​គុណ​” ខេត្ត​ក៏​បាន​សាង​សង់​ ជួស​ជុល​ផ្ទះ​ឧ​បការ​គុណ​៤​៤​២​ខ្នង​ គិត​ជាត​ម្លៃ​ទឹក​ប្រាក់​ជាង​១​៥​ពាន់​លាន​ដុង​។​

ស្រប​ឱ​កាស​នោះ​ដែរ​ អ្នក​ម្តាយ​ទាំង​១​៦​រូប​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ទទួល​កិត្តិ​នាម​ជា​វីរ​មា​តា​វៀត​ណាម​។​ ជា​ពិ​សេស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ជូន​ប័ណ្ណ​សរ​សើរ​​ដល់​សមូហ​ភាព​និង​បុគ្គ​លចំ​នួន​៣​៤​ ដែល​មានស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ “តប​ស្នង​សង​គុណ​”។​

* ក្នុង​ថ្ងៃ​នេះ​ដែរ​ អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​និង​អា​ជីវ​កម្ម​ក្នុង​ខេត្ត​ ក៏​បាន​ជូន​ផ្ទះ​ឧ​បការ​គុណ​៦​ខ្នង​ដល់​គ្រួ​សារ​គោ​លន​យោ​បាយ​លើ​ភូមិ​សាស្រ្ត​ស្រុក​ឡុង​ភូ​ដែរ​។​ ផ្ទះ​មួយ​ខ្នង​ៗ​តម្លៃ​ពី៦​០​ដល់១​០​០​លាន​ដុង​ ក្នុង​នោះ​ ទឹក​ប្រាក់​៤​០​លាន​ដុង​ បាន​     ឧ​បត្ថម្ភ​ដោយ​អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹងសាង​ និង​សមាគម​អ្នក​រួម​ស្រុក​កំ​ណើត​ខេត្ត​សុក​ត្រាំង​នៅ​ក្រុង​ហូជី​មិញ​  ក្រៅ​ពីនោះ​  គឺ​គ្រួ​សារ​ចូល​រួម​បន្ថែ​ម​៕                                          

                                     យ្វីអាញ់ -លីសៀ

ចែករំលែកអត្ថបទ