មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ទើបប្រារព្ធពិធីសម្ពោធនិងបើកឲ្យប្រើប្រាស់សាលាមធ្យមសិក្សាបាលី-ខ្មែរ។ អញ្ជើញចូលរួមមានសមមិត្តគឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេវ៉ាន់ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានា ព្រមជាមួយនឹងសមណសិស្សនិងសិស្សរបស់សាលា។
ទិដ្ឋភាពថ្នាក់ដឹកនាំកាត់ខ្សែបូសម្ពោធសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។
គម្រោងកសាងសាលាមធ្យមសិក្សាបាលី-ខ្មែរ សរុបថវិកាជាង៤៤ពាន់លានដុង ដោយប្រភពថវិការបស់ខេត្ត។ សមមិត្តឡេវ៉ាន់ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ គូសបញ្ជាក់៖ គម្រោងសាលាមធ្យមសិក្សាបាលី-ខ្មែរ មានអត្ថន័យយ៉ាងសំខាន់ ឆ្លើយតបតម្រូវការមូលដ្ឋានសម្ភារៈបម្រើការសិក្សា ប្រជុំជីវភាពរបស់សមណសិស្សនិងសិស្ស ជាកូនចៅជនរួមជាតិខ្មែរក្នុងខេត្ត រួមចំណែកអនុវត្តគ្រោងការអភិវឌ្ឍប្រព័ន្ធសាលារៀនលើភូមិសាស្រ្ត និងលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិភាគតិច ។
ស្របក្នុងឱកាសនេះដែរ សាលាក៏បានធ្វើការបូកសរុប ឆ្នាំសិក្សា២០១៨-២០១៩។ តាមថេរដីកាព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត នាយកសាលាមធ្យមសិក្សាបាលី-ខ្មែរ៖ ឆ្នាំសិក្សាកន្លង សាលាមានសមណសិស្សនិងសិស្សខ្មែរសរុប១០៤អង្គ និងរូប មានចំនួន៣ថ្នាក់ គឺថ្នាក់ទី១០, ១១, ១២។ លទ្ធផលឆ្នាំសិក្សា២០១៨-២០១៩ មានសមណសិស្សនិងសិស្ស សម្រេចនិទ្ទេសពូកែ២៥អង្គនិងរូប និទ្ទេសគ្រាន់បើ៧២អង្គ និងរូបនិងមធ្យម៧អង្គនិងរូប៕
សើុងម៉ាល័យ-វិមាន