កីឡា - ទេសចរណ៍ ទេសចរណ៍

24/06/2019 - 09:10

ទេស​ចរណ៍ភូ​ក្វឹក​

កោះ​ពេជ្រភូ​ក្វឹក​ ខេត្ត​គៀងយ៉ាង​ បច្ចុប្បន្ន​ជា​កន្លែង​ទេស​ចរណ៍មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំ​ផុត​ក្នុង​ជើង​ទេស​ចរណ៍​នៅ​តំ​បន់​ភាគ​ខាង​លិច​និ​យាយ​ដោយ​ឡែក​ និង​ទូ​ទាំង​ប្រ​ទេស​និ​យាយ​រួម​។ មធ្យម​ភាគជា​រៀង​​រាល់​ថ្ងៃ​ ព្រ​លាន​យន្ត​ហោះ​ភូ​ក្វឹក​ទ​ទួល​ជើង​ហោះ​ហើរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ជាង​៤០​ជើង។ បច្ចុ​ប្បន្ន មាន​ក្រុម​ហ៊ុន​ក​ប៉ាល់​ល្បឿន​​លឿន​ចំ​នួន​៣​ដំ​ណើរ​ការ​ជា​ប្រ​ចាំ​ ចេញ​ដំ​ណើរ​ពី​ចំ​ណត​ហាតៀង​ ចំ​ណត​រ៉ាច់​យ៉ា​ទៅ​ភូក្វឹក​និងត្រ​ឡប់​មក​វិញ​។ ចំ​ពោះ​ភ្ញៀវ​​ទេស​ចរធ្វើ​ដំ​ណើរ​ដោយ​រថ​យន្ត​ នៅ​ចំ​ណត​រថ​យន្ត​ហា​តៀង​និងភូ​ក្វឹក​ មាន​សាឡាង​ដឹក​រថ​យន្ត​ជាង​៤៥​កៅ​អី​ទៅ​កាន់​កោះ​​ភូ​ក្វឹក​។ ក្រៅ​ពី​នោះ​ នៅ​មាន​គោល​ដៅ​ថ្មី​ៗ​ជា​ច្រើន​ដែល​ក្រុម​ហ៊ុន​ VinGroup  SunGroup។ល។​ បាន​បង្កើត​ឡើង​​ភ្ញៀវ​ទេស​ចរ​អាច​​នឹង​ជ្រើស​ជើង​ទេស​ចរណ៍​តម្លៃ​សម​ល្មម​ ធា​នា​​ភ្ញៀវ​ទេស​ចរ​អាច​នឹង​ទស្ស​នា​ភាព​ស្រស់​ត្រ​កាល​គ្រប់​ជ្រុង​ជ្រោយ​នៃ​ស្រុក​កោះ​នេះ​។

                                                                  បទ​យក​ការណ៍​ដោយរូប​ភាព​៖ ហា​ថាញ់​-មុ​នី​

ទោះ​បីឋិត​នៅ​កោះ​ភូក្វឹករយៈពេលយូរ​ឬឆាប់ក៏ដោយ​ភ្ញៀវ​ទេស​ចរ​គួរ​ឆ្លៀត​ពេល​ឆៀង​ចូល​ទី​​តាំង​ពន្ធ​នា​គារ​ភូ​ក្វឹក​ អុជ​ធូប​រំ​លឹក​គុណ​ វី​រ​យុទ្ធ​ជន​ព​លី ត្រូវ​ខ្មាំង​ចាប់​ឃុំ​ ឃាំង​នៅ​ទី​នេះ​។

កន្លែង​ទេសរចណ៍​មួយ​មិនគួរ​រំលង​នោះ​គឺ​ វត្ត​ត្រឹង​ក្វឹក​។ ឈរ​នៅ​ក្នុង ប​រិ​វេណ​វត្ត ភ្ញៀវ​ទេសចរអាចសម្លឹងជុំវិញលំ​ហ​ស​មុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​។

ឆ្នេរ​ស​មុទ្រ​ ខ្សាច់​ស​ក្បុស​ ទឹក​ថ្លា​ឆ្វង់​ជា​កន្លែង​ទេស​ចរណ៍ទា​ក់​ទាញ​អា​រម្មណ៍​។

ចាក​ចេញ​ពី​ឆ្នេរ​ស​មុទ្រ​ស្រស់​ត្រ​កាល​ភ្ញៀវ​ទេសចរ​ឆៀង​ចូល​ជ្រោះ​ត្រាញ់​ថត​រូប​អនុ​ស្សាវ​រីយ៍​។

ស​កម្ម​ភាព​មុជ​ទឹក​ស​មុទ្រគយគន់​ផ្កា​ថ្ម​ ជា​ជម្រើសចម្បង​របស់​ភ្ញៀវ​ ទេស​ចរ​ពេលមក​ស្វែង​យល់​ពី​ភូក្វឹ​ក​។

មក​ដល់​កោះ​ភូ​ក្វឹក​ ភ្ញៀវ​ទេសចរ​មិន​គួររំ​លង​រសជាតិ​គ្រឿង​ស​មុទ្រ​នៅ​ស្ពាន​កំពង់ផែ​ហាម​

និញ​។  គ្រឿង​សមុទ្រ​ស្រស់​ៗ​ចម្អិន​ជូន​ភ្ញៀវ​ពិ​សា​មុន​នឹង​ចាក​ចេញ​ពីកោះ​ភូ​ក្វឹ​ក​។​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះ​ពេជ្រភូ​ក្វឹក​