ក្រសួងអប់រំនិងបណ្ដុះបណ្ដាល នឹងធ្វើការវិភាគលទ្ធផលនៃការប្រឡងមធ្យមសិក្សាចំណេះទូទៅ វាយតម្លៃសន្ទស្សន៍ ផ្នែកស្ថិតិលទ្ធផលនៃការប្រឡងរបស់គណៈកម្មការប្រឡង សំដៅប្រទះឃើញនិងម្ចាស់ការមានវិធានការដោះស្រាយនូវចំណុចខ្វះខាត់ ឬក្លែងបន្លំក្នុងការប្រឡង (ប្រសិនបើមាន)។
សម័យប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៩នេះ បេក្ខសិស្សនឹងដឹងលទ្ធផលប្រឡងយឺតជាង៣ថ្ងៃ ធៀបនឹងឆ្នាំ២០១៨។
លោកម៉ាយវ៉ាន់ត្រិញ ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពនៃក្រសួងអប់រំនិងបណ្ដុះបណ្ដាល ឲ្យដឹង ក្នុងសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៩ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល នឹងធ្វើការវិភាគ លទ្ធផលនៃការប្រឡងមធ្យមសិក្សាចំណេះទូទៅ វាយតម្លៃសន្ទស្សន៍ផ្នែកស្ថិតិលទ្ធផលនៃការប្រឡងរបស់គណៈកម្មការប្រឡងទូទាំងប្រទេស ។ ការងារនេះ គឺសំដៅប្រទះឃើញបានទាន់ពេលនិងម្ចាស់ការមានវិធានការដោះស្រាយនូវចំណុចខ្វះខាត់ ឬមានការក្លែងបន្លំជាដើម (ប្រសិនបើមាន)។
តាមប្រសាសន៍លោកម៉ាយវ៉ាន់ត្រិញ ការវិភាគវាយតម្លៃលទ្ធផលនៃការប្រឡង នឹងត្រូវបានធ្វើមុនពេលប្រកាសលទ្ធផលប្រឡង។ ហេតុនេះហើយ ការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៩ នឹងត្រូវបានធ្វើយឺតជាង៣ថ្ងៃ ធៀបនឹងឆ្នាំ២០១៨។
ជាក់ស្ដែង រយៈពេលប្រកាសលទ្ធផលប្រឡងឆ្នាំ២០១៩ គ្រោងនឹងធ្វើនៅថ្ងៃ១៤ ខែកក្កដា។ ឆ្នាំ២០១៨ ក្រសួងអប់រំ និងបណ្ដុះបណ្ដាល ប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ នៅថ្ងៃ១១ ខែកក្កដា។
មុននោះ វិធានការបច្ចេកទេសជាច្រើន ត្រូវបានក្រសួងអប់រំនិងបណ្ដុះបណ្ដាលដាក់ចេញ សំដៅទប់ស្កាត់ការក្លែងបន្លំ ក្នុងការប្រឡង ដូចជា៖ បង់លេខសម្គាល់អេឡិចត្រូនិចទៅលើសន្លឹកកិច្ចការប្រឡងតេស្ត ប្រគល់ឲ្យសាលាមហាវិទ្យាល័យឲ្យពិន្ទុប្រឡងតេស្ដ អនុវត្តយ៉ាងម៉ឺងម៉ាត់ការចាប់ឆ្នោតដើម្បីឲ្យពិន្ទុប្រឡង បំប្លែងទិន្នន័យជាដើម។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក៏បានស្នើដល់ភូមិភាគ សាលាមហាវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ គប្បីរឹតបន្ដឹងកត្តាមនុស្ស ជ្រើសរើសអ្នកដែលមានគុណសម្បត្តិល្អ ដើម្បីអនុវត្តភារកិច្ចក្នុងការប្រឡង ជំរុញការងារអធិការកិច្ច ឃ្លាំមើល។
វិធានការទាំងនេះ សំដៅធ្វើឲ្យសម័យប្រឡងមានសុវត្ថិភាព ម៉ឺងម៉ាត់ សមភាព ផ្ដល់ទំនុកចិត្តក្នុងសង្គម ខណៈពេលសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៨ បានធ្វើឲ្យកក្រើកពេញទូទាំងប្រទេស ចំពោះការក្លែងបន្លំក្នុងការប្រឡងដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រ។ ក្នុងសម័យប្រឡងឆ្នាំកន្លង មានសន្លឹកកិច្ចការប្រឡងរបស់បេក្ខសិស្ស២២២នាក់នៅហាយ៉ាង សើុងឡា ហ្វាប៊ិញ បានជ្រៀតជ្រែកចូលដើម្បីថែមពិន្ទុ ឲ្យសិស្សដោយមានការសមគំនិតរបស់កម្មាភិបាលនៅតាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាល និងកម្លាំងសន្តិសុខភូមិភាគ។ បញ្ហានេះ កំពុងបានស្ថាប័នសើបអង្កេតរបស់ក្រសួងនគរបាល បន្តការធ្វើឲ្យច្បាស់៕
ផាមម៉ាយ (Vietnam+) - ប្រែសម្រួល៖ ពេជ្រសឿន