កីឡា - ទេសចរណ៍ ទេសចរណ៍

03/06/2019 - 16:27

សុក​ត្រាំង មាន​សក្ដា​នុ​ភាព​ជា​ច្រើន​សម្រាប់​អភិ​វឌ្ឍ​ទេស​ចរណ៍

សុក​ត្រាំង​ជា​ខេត្ត​វាល​ទំ​នាប​ជាប់​មាត់​ស​មុទ្រ ដោយ​មាន​ឆ្នេរ​ស​មុទ្រប្រ​វែង​៧២​គី​ឡូ​ម៉ែត្រ និង​ជាប់​មាត់​ទន្លេ​ហូវ​ប្រ​វែង​៥០​គី​ឡូ​ម៉ែត្រ មាន​៣ជន​ជាតិ​គឺ កិញ-ខ្មែរ​-ចិន​រស់​នៅ​ ម្ល៉ោះ​ហើយ​មាន​សក្តា​នុ​ភាព​ជា​ច្រើន​ដើម្បី​អភិ​វឌ្ឍ​ទេស​ចរណ៍​។

កំ​ពង់​ផែកប៉ាល់​ល្បឿន​លឿន​ត្រឹង​ដេ ទៅ​កោះ​កូង​ដាវ​  បើក​ដំ​ណើរ​​ការបាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​កាន់​ខេត្ត​សុក​ត្រាំង​រឹត​តែច្រើ​ន​។

បច្ចុ​ប្បន្ន ទូ​ទាំង​ខេត្ត​សុក​ត្រាំង​ មាន​កេរ​ដំ​ណែល​ប្រ​វត្តិ​​សាស្រ្ត​ថ្នាក់​ជាតិ​៨​កន្លែង​ ថ្នាក់​ខេត្ត​៣៦​កន្លែង​ រម​ណី​យដ្ឋាន​ទេស​ចរណ៍​៤​កន្លែង​ និង​កន្លែង​លក់​ទំ​និញ​គុណ​ភាព​ខ្ពស់​ បម្រើ​ភ្ញៀវ​​ទេស​ចរ​ចំ​នួន​៤​។ រមណី​យដ្ឋាន​ទេស​ចរណ៍​ខាង​ផ្លូវ​ចិត្ត​ មាន​ដូច​៖ វត្ត​ម​ហា​ទប់​ វត្ត​ស្រ​ឡូង​ វត្ត​ឃ្លាំង​ វត្ត​ឌឹក​ស៊ាក​ វត្ត​ក្វាង​អឹម​លិញ​តឺ​ (ផឹក​ហុក​២​​)។ល។ សុក​ត្រាំង ជា​ភូមិ​ភាគ​ ល្បី​រន្ទឺ​អំ​ពី​ពិ​ធី​បុណ្យ​ផ្សេង​ៗ មាន​ដូច​៖ បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​​ទូក​-ង ពិ​ធី​បុណ្យ​ងិញ​អុង ​បុណ្យ​ជ្រោយ​រំ​ចេក​ បុណ្យ​ធាក់​គង​​ជា​ដើម​។ ទន្ទឹម​នឹង​នោះ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​មាន​កន្លែង​ទេស​ចរណ៍​ឆ្នេរ​ខ្សាច់​ម៉-​អ នៅ​ស្រុក​ត្រឹង​ដេ ​និង​ឆ្នេរ​ខ្សាច់​ហូ​ប៊ែ​ នៅ​ឃុំ​វិញ​ហាយ​ ទីរួ​ម​ខេត្ត​វិញ​ចូវ។ គម្រោង​រោង​ចក្រ​វា​យោ​អគ្គិ​ស​នី​នៅ​ឡាយ​ហ្វា ​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​ អ​នា​គត​គឺ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។ ជា​ពិ​សេស​ តាំង​ពី​មាន​ជើង​​ក​ប៉ាល់​ល្បឿន​លឿន​ត្រឹង​ដេ​ឆ្ពោះ​ទៅ​កោះ​កូង​ដាវ​ បាន​បើក​ដំ​ណើរ​ការ​កាល​ពី​ខែ​កក្ក​ដា ឆ្នាំ​២០១៧ បាន​និង​កំ​ពុង​ទាក់​ទាញ​ ជើង​ទេស​ចរណ៍​មក​កាន់​ខេត្ត​សុក​ត្រាំង​កាន់​តែ​ច្រើន​ឡើង​។

បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ច្រើន​កុះ​ករ​។

លោក​ង៉ោង៉ុក​លិញ​ នា​យក​ក្រុម​ហ៊ុន​ទេស​ចរណ៍​បា​ស្វៀង​ ឲ្យ​ដឹង​៖ “ក្រុម​ហ៊ុន​បាន​បង្កើត​ជើង​ទេស​ចរណ៍​ជា​ច្រើន​មក​កាន់​​ខេត្ត​សុក​ត្រាំង​ មាន​ទាំង​ភ្ញៀវ​ទេស​ចរ​នៅ​ភាគ​ខាង​ជើង​ ភូមិ​ភាគ​កណ្តាល​ និង​ភ្ញៀវប​​រទេស​ទៀត​ផង​។​ ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​ខេត្ត​សុក​ត្រាំង​ភាគច្រើ​ន​តែង​ពេញ​ចិត្ត​ ពី​ព្រោះ​មាន​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ប្រ​ណីត​ច្រើន​កន្លែង​ ហើយ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​ធា​នា​ទៀត​។ ជាក់​ស្ដែង​គឺ​ជើង​ទេស​ចរណ៍​ក្នុង​ឱ​កាស​បុណ្យ​អកអំ​​បុក​ ប្រ​ណាំង​ទូក​-ង​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ប​រ​ទេស​ច្រើន​កុះ​ករ​។ ក្រៅ​ពី​នោះ មុខ​អា​ហារ​ដែល​ ជា​ផ​លិត​ផល​ពិ​សេស​របស់​សុក​ត្រាំង​ ដូច​ជា​៖ នំ​បង្គា​ដាយ​​តឹម នំ​បញ្ចុក​ទឹក​សម្ល​ នំ​ប៉ៀ​ជា​ដើម​។ ក៏​បាន​រួម​ចំ​ណែក​ទាក់​​ទាញ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​”។ លោក​ឡឹម​សុើង​ហៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំដាយ​តឹម​ ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៨  ខេត្ត​បាន​ដោះ​ស្រាយ​ដាច់​ស្រេច​បញ្ហាលក់​ដូរ​បំ​ពាន​ចិញ្ចើម​ថ្នល់​ ដើម្បី​រក្សា​សោ​ភណ​ភាព​ប​រិ​វេណ​វត្ត​ស្រ​ឡូង​ឡើង​វិញ​។ ខេត្ត​ក៏​បាន​ក​សាង​ចំ​ណត​រថ​យន្ត​ កន្លែង​លក់​ដូរ​ប្រ​មូល​ផ្តុំជូន​គ្រួ​សារ​ប្រ​ជា​ជន​លក់​ដូរ​ផ​លិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​។ ទន្ទឹម​ នឹង​នោះ​ វត្ត​ក៏​បាន​ជួស​ជុល​ព្រះ​វិ​ហារ​ឡើង​វិញ​ ក្រាល​ឥដ្ឋ​ទីធ្លា​ ​ក​សាង​សួន​ផ្កា​ជា​ដើម​ ម្ល៉ោះ​ហើយ​កាន់​តែ​ទាក់​ភ្ញៀវ​ទេស​ចរ​រឹត​តែ​ច្រើន​ឡើង​។ បច្ចុ​ប្បន្ន ក្នុង​មួយ​ថ្ងៃ​វត្ត​ស្រ​ឡូង​មាន​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្ស​នា​មធ្យម​ភាគ​ប្រ​មាណ​ ១.២០០​លើក​នាក់​”។

លោក​ត្រឹង​មិញ​លី នា​យក​មន្ទីរ​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ ឲ្យ​ដឹង​៖ “បច្ចុប្បន្ន ពេលម​ក​កាន់​ខេត្ត​សុក​ត្រាំង ក្រៅ​ពី​ទស្សនា​​ភ្លក់​រស​ជាតិមុខ​អា​ហា​រ​ពិ​សេស​របស់​ភូមិ​ភាគ​ ភ្ញៀវ​ទេស​ចរ​នៅ​​ទាំង​បាន​ទស្ស​នា​កម្ម​វិ​ធី​សិល្បៈ​របស់​ជន​ជាតិទាំង​៣ ​កិញ​-ខ្មែរ​​-ចិន នៅតាម​ភោជ​នី​យដ្ឋាន​ពេល​មាន​តម្រូវ​ការ​។ ក្រៅ​ពី​នោះ នៅ​តាម​វត្ត​អារា​ម​មួយចំ​នួន​  មាន​ដូច​៖ វត្ត​មហា​ទប់​ វត្ត​ស្រ​ឡូង​ ក៏​មាន​វង់​ភ្លេង​ពិណ​ពាទ្យ​ ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​គំ​កំ​ដរ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។ ដើម្បី​ញុាំ​ង​វិ​ស័យ​ទេស​ចរណ៍​រីក​ចម្រើន​ និង​ក្លាយ​ជា​ផ្នែក​សេដ្ឋ​កិច្ច​សំ​ខាន់​ ខេត្ត​សុក​ត្រាំង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គម្រោង​អភិ​វឌ្ឍ​ទេស​ចរណ៍​ជា​ច្រើន​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​សេ​វា​ទេស​ចរណ៍។ល។”​៕

                                                      យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង៉ោង៉ុក​លិញ​