កន្លងហើយ នៅឃុំឡុងសើុង ស្រុកកូវង៉ាង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានចាត់តាំងពិធីបើកដំណើរការសាងសង់ផ្ទះមហាសាមគ្គី ជូនគ្រួសារមនុស្សចាស់ក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រីក្រ។
លោកត្រឹងវៀតហ្វាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ ព្រមទាំងតំណាងទាំងឡាយជូនផ្លាកនិមិត្តរូបផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ។
សំណង់ត្រូវបានផ្សព្វផ្សាយនៅស្រុក ទីប្រជុំជន ក្រុងទាំង៩ ក្នុងខេត្តត្រាវិញ រួមមានផ្ទះមហាសាមគ្គី២០០ខ្នង ផ្ទះមួយខ្នងៗ តម្លៃទឹកប្រាក់២៥លានដុង សរុបថវិកាកសាងគឺ៥ពាន់លានដុង ត្រូវបានដកចេញពីមូលនិធិ”ដើម្បីអ្នកក្រ”ខេត្តត្រាវិញ។ នេះជាសំណង់អបអរសាទរមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញលើកទី៩ អាណត្តិកាល២០១៩- ២០២៤។ ផ្ទះមហាសាមគ្គីទាំងនេះ ពេលសាងសង់សម្រេចនឹងរួមចំណែកយ៉ាងសកម្មក្នុងការធានាលំនឹងជីវភាពជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រលើភូមិសាស្រ្តខេត្ត៕
សឺនម៉ាល័យ - ថាច់ធី