មកកាន់ភូមិតូទ្រុង ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង សួររកលោកចៅអាង អ្នកណាក៏ស្គាល់ទាំងអស់។ ព្រោះគ្រួសារគាត់ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារឧស្សាហ៍ធ្វើការរក ទទួលទាន គំរូលេចធ្លោ ឈានឡើងចាកផុតពីភាពក្រីក្រ និងចិញ្ចឹមកូនរៀនសូត្រសម្រេចដោយជោគជ័យ។
លោកចៅអាង។
លោកចៅអាង អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរ។ អាស្រ័យជីវភាពជួបការលំបាក បង្រៀនបាន៦ឆ្នាំ គាត់ក៏សុំសម្រាក ដើម្បីជួយគ្រួសារធ្វើស្រែចម្ការ។ ក្រោយពីរៀបការ (ឆ្នាំ១៩៨៦) ប្ដីប្រពន្ធគាត់ចេញនៅដោយឡែកជាមួយដីស្រែចម្ការចំនួន៩កុង ដែលម្ដាយឪពុកទាំងសងខាងចែកឲ្យ សម្រាប់ធ្វើដើមទុនរកស៊ី។ កាលនោះ នៅទីនេះដីជ្រាបជាតិប្រៃ ប្រព័ន្ធធារាសាស្រ្តមិនទាន់សម្រេចរួចរាល់ ម៉្ល៉ោះហើយ ការធ្វើស្រែចម្ការរបស់គ្រួសារគាត់សម្រេចទិន្នផលទាប គ្រួសារគាត់ក៏ធ្លាក់ក្នុងស្ថានភាពខ្វះខាត។ ប្ដីប្រពន្ធគាត់ តែងទៅធ្វើការឈ្នួលគ្រប់ទីកន្លែង ដើម្បីរកប្រាក់ចំណូលបន្ថែម។ល។
ឆ្នាំ២០០០ ពេលរដ្ឋវិនិយោគប្រព័ន្ធធារាសាស្រ្តសម្រេចរួចរាល់ អាចម្ចាស់ការប្រភពទឹកស្រោចស្រពក្នុងការដាំដុះ។ អាស្រ័យហេតុនោះ ប្ដីប្រពន្ធគាត់ផ្ដោតទៅលើការធ្វើស្រូវពីររដូវ ហើយដាំដំណាំរួមផ្សំនៅវាលស្រែនារដូវប្រាំង។ ទន្ទឹមនឹងនោះ ដោយម្ចាស់ការបានប្រភពទឹក គាត់បានដាំស្វាយនិងខ្នុរចម្រុះគ្នាចំនួន២កុង។ល។ នៅលើភ្នំខ្ទរស្វាយនិងខ្នុររបស់គ្រួសារឃើញថាលូតលាស់ល្អ។ ប្រាក់ដែលសន្សំបានទាំងប៉ុន្មាន គាត់យកទិញដីបង្កបង្កើនផលដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ ពេលកូនប្រុសទាំង២របស់គាត់ធំដឹងក្ដី ហើយចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់ គ្រួសារគាត់មិនអាចគេចផុតពីស្ថានភាពក្រលំបាកឡើយ។ លោកចៅអាង ឲ្យដឹង៖ “ពិតមែនគ្រួសារមានដីស្រែប្រមាណជិត១៧កុង ជារៀងរាល់ឆ្នាំរកបានប្រាក់ចំណូលជាង៦០លានដុង ប៉ុន្តែកូនៗទៅរៀនឆ្ងាយបង់ខាតប្រាក់ច្រើន ខ្ញុំបុលប្រាក់ពីធនាគារគោលនយោបាយសង្គមស្រុកទ្រីតូងបន្ថែម ដើម្បីគិតគូរឲ្យកូនៗមានលក្ខណសម្បត្តិបន្តការសិក្សារៀនសូត្រ។ល។ ទោះបីជួបលំបាកខ្លាំង ប៉ុន្តែខ្ញុំមិនដែលគិតថាឲ្យកូនៗឈប់រៀនសោះឡើយ ត្រូវតែឲ្យកូនៗរៀនបានចប់ចុងចប់ដើមទើបអនាគតបានភ្លឺស្វាង ធ្វើជាកសិករដូចជារូបខ្ញុំលំបាកវេទនាណាស់ ហើយជីវភាពមិនលំនឹង។ យើងស៊ូទ្រាំលំបាកដើម្បីអនាគតកូនយើងសម្រេចជោគជ័យដូចបំណង”។
មិនធ្វើឲ្យម្ដាយឪពុកខកបំណង ចៅកុលស-កូនប្រុសច្បងរបស់គាត់បញ្ចប់កម្មសិក្សាមហាវិទ្យល័យវេជ្ជសាស្រ្តកឹងធើ និងកំពុងបម្រើការនៅមន្ទីរពេទ្យបេះដូងអាងយ៉ាង។ ឯបងចៅសាង-កូនប្រុសពៅបញ្ចប់កម្មសិក្សាមហាវិទ្យល័យច្បាប់ក្រុងហូជីមិញ និងកំពុងបម្រើការនៅអយ្យការប្រជាជនស្រុកទ្រីតូង។ កូនៗសិក្សារៀនសូត្រសម្រេចដោយជោគជ័យ ប៉ុន្តែប្ដីប្រពន្ធគាត់នៅតែធ្វើស្រែចម្ការ។ អាស្រ័យហេតុនោះ ជាច្រើនឆ្នាំបន្តបន្ទាប់ គាត់បានទទួលស្គាល់ជាកសិករផលិតធ្វើសេដ្ឋកិច្ចពូកែថ្នាក់ស្រុក ថ្នាក់ខេត្ត ជាមួយនឹងប្រាក់ចំណូលជាង១២០លានដុង/ឆ្នាំ។ លើសពីនោះ “គាត់ជាបុគ្គលសកម្មមួយរូបក្នុងចំណោមបុគ្គលទាំងឡាយរបស់សមាគមកសិករឃុំណូយតូក្នុងការងារចលនាប្រជាជនបរិច្ចាគដី រួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្ម។ល។ ធ្វើផ្លូវគមនាគមន៍ជនបទក្នុងការកសាងជនបទថ្មី” ពិតដូចសម្ដីលោកចៅគឹមសង អនុប្រធានសមាគមកសិករ ស្រុកទ្រីតូងដែលបានឧទ្ទេសនាម៕
អត្ថបទ៖ ទីទុយ