27/05/2019 - 15:53

បក្ខ​ជន​គំ​រូ

ប៉ុន្មាន​ឆ្នាំ​កន្លង​ ឃុំ​ឡុង​សើុង​ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រាវិញ​ តែង​ពង្រីក​តួ​នា​ទី​ឈាន​មុខ​របស់​​បក្ខ​ជន​ ក្នុង​ការ​ខិ​ត​ខំ​ពង្រីក​សេដ្ឋ​កិច្ច​ ជា​គំ​រូ​ក្នុង​រាល់​ស​កម្ម​ភាព​ រួម​ចំ​ណែក​ជំ​រុញ​ការ​ចលនា​ ពង្រីក​សេដ្ឋ​កិច្ច​​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​ហេតុ​នោះ​ ក៏​លេច​ចេញ​នូវ​រូប​ភាព​បក្ខ​ជន​គំ​រូ​ជា​ច្រើន​ ក្លា​ហាន​ក្នុង​ការពង្រីក​សេដ្ឋ​កិច្ច​ ផ្ដល់​ប្រ​សិទ្ធ​​ភាព​ខ្ពស់​ តួ​យ៉ាង​ដូចបង​គៀង​រឿន​ នៅ​ភូមិ​ហ្វៀង​ឌឹក​ជា​ដើម​។

លោក​គៀង​រឿន​ កំ​ពុង​ប្រ​មូល​ផល​ត្រ​ឡាច​។

ក្រោយ​ពី​រៀប​ការ​ចេញ​នៅ​ដោយ​​ឡែក បង​គៀង​រឿន​ ក៏​បាន​ឪ​ពុក​ម្ដាយ​ចែក​ដី​ស្រែ​ឲ្យ​៦​កុង​។ មាន​ដី​ស្រែ ​ប៉ុន្តែ​ផ​លិត​ស្រូវ​មិនសូវ​បាន​ផល ម្ល៉ោះ​ហើយ​ប្តី​ប្រ​​ពន្ធ​បង​ ក៏​សម្រេច​ចិត្ត​បង្វែរ​ដី​ស្រែ​ទាំង​អស់​​មក​ដាំដំ​ណាំរួម​ផ្សំ​វិញ​។ ដំ​បូង​​ដោយ​សារ​ដើម​​ទុន​​ស្ដួច​​ស្ដើង​​ បង​រឿន​ប្រើប្រា​ស់​ប្រិត​សំ​ចៃ​ក្នុង​​គ្រួ​សារ លើក​រង​ដាំ​ដំ​ណាំ​រួម​ផ្សំ​រយៈ​ពេល​ខ្លី​ឆ្លាស់​គ្នា ​មាន​ដូច​៖ ជី​នាង​វង​ ស្ពៃ​សា​ឡាត​ ត្រ​សក់​ ប៉េង​ប៉ោះ។​ល។ ជិត​ដល់​បុណ្យ​ចូល​​ឆ្នាំ​វៀត​ណាម​ បង​រឿន​ ចុះ​ពូជ​ឪ​ឡឹក​ ខ្ទឹម​ស្លឹក​ ស្ពៃ​មើម​ ចំ​ណែក​រដូវ​ប្រាំង​ គឺ​ដាំ​ត្រ​ឡាច​ ​ពោត ។ល។​ បង​រឿន​ ឲ្យ​ដឹ​ង​៖ “កំ​ណត់​ដឹង​ថា​ ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជា​ប្រ​ភព​ចំ​ណូល​ចម្បង​សម្រាប់​​គ្រួ​សា​រ ហេតុ​នោះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ផ្ដុំ​កម្លាំង​កាយ​​ចិត្ត​ដើម្បី​បង្ក​បង្កើន​ផល​។ ដោយ​សារ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា​ ទើប​គ្រួ​សារ​ខ្ញុំ​មា​ន​បន្លែ​រាប់​រយ​គី​ឡូ​លក់​ឲ្យឈ្មួ​ញ​រាល់ថ្ងៃ។​ រៀងរា​ល់​ឆ្នាំ​ រក​បាន​ប្រាក់​​ចំ​ណេញ​ពី​៧០​ដល់​៩០​លាន​ដុង​។​ ចំ​ណែក​អនុ​ផល​នៃ​ដំ​ណាំ​រួម​ផ្សំ​ ខ្ញុំ​ប្រើ​ប្រាស់​​សម្រាប់​ជា​ចំ​ណី​គោ​៤ក្បាល​”។​

រ​ដូវ​ប្រាំង​ ក្តៅ​ហួត​ហែង​អូស​បន្លាយ​​បាន​ជា​ដំ​ណាំ​ដាំ​ដុះ​មិន​សូវ​លូត​លាស់​ គ្រា​នោះ​ បង​រឿន​ ផ្តុំ​កម្លាំង​ដាំ​ត្រឹម​តែ​ត្រ​ឡាច​២​កុង​ប៉ុណ្ណោះ​។ បង​រឿន​ ឲ្យ​ដឹង​បន្ថែម​៖ “ឆ្នាំ​​២០១៦ ខ្ញុំ​មាន​កិត្តិ​យស​ បាន​ចូល​ក្នុង​កង​ជួរ​បក្ស​។ ខ្ញុំ​គិត​ឃើញ​ថា​ ក្នុង​នាម​ជា​បក្ខ​ជន​ត្រូវ​តែ​ឈាន​មុខ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ត្រូវ​ចេះ​ឆ្លៀត​ឱ​កាស​សម្រាប់​ធ្វើ​ការ​ងារ​រក​ស៊ី​ និង​គិត​គូរ​ដល់​ជីវ​ភាព​។ ចំ​ពោះ​រូប​ខ្ញុំ នៅ​ពេល​ទំ​នេរ​ក៏​ទៅ​ធ្វើ​គូ​លី​សំ​ណង់​ ប្រ​ពន្ធ​នៅ​ផ្ទះ​ត្បាញ​របស់​របរ​ដើម្បី​រក​ចំ​ណូល​បន្ថែម​។ សន្សែ​សន្សំ​ប្រាក់​កាស​ទុក​សម្រាប់​ទិញ​ឧប​ករណ៍​បម្រើ​ការ​ផលិត​និង​ចិញ្ចឹម​កូន​២​នាក់​កំ​ពុង​រៀន​កម្រិត​បឋម​សិក្សា​”។​

បង​ហ្វិញ​វ៉ាន់​ង៉ៀ ​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ហ្វៀង​ឌឹក​ ឲ្យ​តម្លៃ​៖ “មិន​គ្រាន់​តែ​ពូ​កែ​ធ្វើ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ បង​រឿន​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ស​កម្ម​​ភាព​សង្គម​ អង្គ​ការ​ម​ហាជន​ គំ​រូ​ផ្សព្វ​ផ្សាយ​ ចល​នា​ប្រ​ជា​ជន​អនុ​វត្ត​ម៉ឹង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​ គោល​ន​យោ​បាយ​​ច្បាប់​របស់​​បក្ស​ រដ្ឋ​។ ជា​ពិ​សេស​ បង​រឿន​ តែង​តែ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​​បទ​ថ្មី គ្រួ​សារ​បង​រឿន​បាន​បរិច្ចាគ​ដី​សម្រាប់​​ក​សាង​ផ្លូវ​និង​ដាំ​ឈើ​បៃ​តង​ អ​នាម័យ​ប​រិ​ស្ថាន​ រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​អនុ​វត្ត​យ៉ាង​មាន​​ប្រ​សិទ្ធ​ភាព​នូវ​លក្ខ​ឋាន​បរិ​ស្ថាន​ក្នុង​ក​សាង​ជន​បទ​ថ្មី”​៕

សឺន​ម៉ា​ល័យ​ - ថាច់​ធី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​គៀង​រឿន​