ឆ្នាំ២០១៨ ឃុំថាញ់ភូ ស្រុកមីស្វៀង ត្រូវបានខេត្តសុកត្រាំងដកចេញពីឃុំចំណុចក្តៅ ស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់។ នេះគឺជាលទ្ធផលនៃការប្រឹងប្រែងរបស់ទូទាំងបក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម។
នគរបាលឃុំថាញ់ភូ តែងចុះទៅតាមផ្ទះប្រជាជន ដើម្បីក្តាប់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់។
កាលពីមុននេះ ឃុំថាញ់ភូ គឺជាឃុំចំណុចក្តៅ ស្មុគស្មាញអំពីស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ដោយសារភូមិសាស្រ្តធំទូលាយ ស្ថិតនៅបណ្តោយតាមផ្លូវជាតិ១A គឺជាឱកាសសម្រាប់មុខសញ្ញាឆក់ប្លន់ ចែកចាយគ្រឿងញៀន លេងល្បែងស៊ីសង ជល់មាន់។ល។ ចំពោះមុខស្ថានភាពនោះ នគរបាលឃុំថាញ់ភូ បានធ្វើសេនាធិការ កសាងផែនការនិងគ្រោងការជាច្រើន កំណត់ត្រាមុខសញ្ញាលើភូមិសាស្រ្ត រួចបញ្ជូនទៅឲ្យអង្គការមហាជន ធ្វើការបញ្ចុះបញ្ចូលអប់រំ។ ទន្ទឹមនឹងនោះ អង្គភាពក៏បានកសាងនិងពង្រីកយ៉ាងមានប្រសិទ្ធភាពនូវទម្រង់ចំនួន៣ដូច៖ ទម្រង់ "ឧគ្ឃោសនាសព្ទសន្តិសុខនិងប្រអប់ចង្កឹះសោ សន្តិសុខសណ្តាប់ធ្នាប់" “កាម៉េរ៉ាសន្តិសុខ” និង“បង្ការបង្ក្រាបឧក្រិដ្ឋកម្ម”។
ក្នុងចំណោមទីតាំងចំណុចក្តៅទាំងនោះ អាចនិយាយបានថាទម្រង់ “បង្ការបង្ក្រាបឧក្រិដ្ឋកម្ម” នៅភូមិសុខបឹង ជាភូមិមានជនរួមជាតិខ្មែររស់នៅជាង៩៦% ហើយជាភូមិចំណុចក្តៅខាងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងបាបគ្រោះសង្គម។ ក្រោយពីរយៈពេល១ឆ្នាំផ្សព្វផ្សាយអនុវត្ត ឃើញថាគ្រួសារប្រជាជន១០០% បានចុះឈ្មោះចូលរួមគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់។ លោកគឹមង៉ុកហ្វាង ប្រធានគណៈកម្មការភូមិសុខបឹង ឲ្យដឹង៖ “កាលពីមុននេះ ភូមិសុខបឹង គឺជាភូមិសាស្រ្តស្មុគស្មាញបំផុតក្នុងចំណោមភូមិទាំង១៤ក្នុងឃុំ។ ចាប់ពីអនុវត្តទម្រង់ “បង្ការ បង្ក្រាបឧក្រិដ្ឋកម្ម” កងកម្លាំងនគរបាលបានសហការជាមួយអង្គការមហាជនផ្សព្វផ្សាយ; បង្កើនការដើរល្បាតបង្ក្រាបឧក្រិដ្ឋកម្ម និងមាមីងចុះកិច្ចសន្យាមិនឲ្យសមាជិកក្នុងគ្រួសារប្រព្រឹត្តល្មើសច្បាប់ ម្ចាស់ការបរិហារឧក្រិដ្ឋកម្ម ម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានស្ថិរភាព” លោកកាវដូរ៉ា អ្នកមានប្រជាប្រិយភាពនៅភូមិសុខបឹង ឲ្យដឹង៖ “ដោយសារកងកម្លាំងនគរបាលសហការជាមួយអ្នកមានប្រជាប្រិយភាព ព្រះចៅអធិការវត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ ការងារបង្ការបង្ក្រាបឧក្រិដ្ឋកម្មនៅរៀងរាល់ថ្ងៃសីល បានជាមាមីងខ្មែរយល់ដឹងច្បាប់។ ផ្តើមពីនោះ ម្ចាស់ការទូន្មានកូនចៅចៀសវាងពីបាបគ្រោះសង្គម ហ៊ានបរិហារឧក្រិដ្ឋកម្មផង។ បច្ចុប្បន្ន ភូមិសុខបឹងបានសុខសាន្ត មាមីងស្ងប់ចិត្តពលកម្មផលិតដើម្បីលើកស្ទួយជីវភាពគ្រួសារ”។
រយៈពេលកន្លង ដើម្បីចលនាទូទាំងប្រជាជនសាមគ្គីចូលរួមបង្ការបង្ក្រាបឧក្រិដ្ឋកម្មកាន់តែស៊ីជម្រៅជាងទៀត នគរបាលឃុំក៏បានសហការជាមួយអង្គការមហាជននានា អ្នកមានប្រជាប្រិយភាព ចលនាប្រជាជនចុះកិច្ចសន្យា “គ្រួសារចូលរួមបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម និងបាបគ្រោះសង្គម”; ផ្សព្វផ្សាយតាមរយៈឧគ្ឃោសនាសព្ទ ឬក៏ឧគ្ឃោសនាសព្ទចល័តពីគោលការណ៍និងអត្ថន័យនៃការងារប្រែផ្លាស់ភូមិសាស្រ្ត បែបបទល្បិចកលធ្វើសកម្មភាពរបស់ឧក្រិដ្ឋជន ឲ្យបុលលុយយកការប្រាក់ខ្ពស់ ផលប៉ះពាល់របស់គ្រឿងញៀន និងបាបគ្រោះសង្គម។ល។ វរសេនីយ៍ឯក ឡេផាកតឹងដាក ប្រធាននគរបាលឃុំថាញ់ភូ ឲ្យដឹង៖ “ដោយទទួលបានការជូនដំណឹងពីប្រជាជន អង្គភាពក៏បាននាំមុខសញ្ញាសេពគ្រឿងញៀន១៨នាក់ ទៅផ្តាច់ញៀន បង្ក្រាបទាំងស្រុងក្រុមផឹកស៊ី បង្កអុកឡុកឲ្យខូចសណ្តាប់ធ្នាប់បង្ក្រាបទីតាំងជល់មាន់ លេងល្បែងស៊ីសង។ល។ លទ្ធផលឃើញថា ស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុងការបរិហារឧក្រិដ្ឋកម្ម ត្រូវបានកើនឡើង អនុវត្តល្អច្បាប់រដ្ឋ ពិសេសគឺមាមីងខ្មែរ។ ម្យ៉ាងទៀត មាមីងតែងម្ចាស់ការសហការជាមួយអង្គភាពផ្ដល់ព័ត៌មាន ពីសកម្មភាពរបស់ឧក្រិដ្ឋជន រួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ អាចបញ្ជាក់បានថា ជ័យជម្នះនៃភារកិច្ចប្រែផ្លាស់ភូមិសាស្រ្តឃុំថាញ់ភូ ក្នុងឆ្នាំ២០១៨ គឺអា ស្រ័យការកៀរគរបានកម្លាំងទូទាំងប្រព័ន្ធនយោបាយ ការគាំទ្ររបស់ប្រជាជនក្នុងការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម កម្ចាត់រាល់បាបគ្រោះសង្គមជាដើម”៕
យ្វីអាញ់ -លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។