តាមគម្រោងជម្រើសសិស្សឆ្នាំ២០១៩ សាកលវិទ្យាល័យកឹងធើ បានគ្រោងជម្រើស សិស្ស៩.៥០០ភាគកម្រិតសម្រាប់ផ្នែកមុខវិជ្ជាទាំងអស់ដែលសាលាកំពុងបណ្តុះបណ្តាល។ល។
សិស្សស្វែងយល់ពីព័ត៌មានជម្រើសសិស្សនៃសាកលវិទ្យាល័យកឹងធើឆ្នាំ២០១៩
នៅទិវាជួបជុំជម្រើសសិស្ស។ រូបថតៈប៊ិតង៉ុក។
សាកលវិទ្យាល័យកឹងធើ ទើបប្រកាសដំណឹងជ្រើសសិស្សតាមការគ្រោងទុកឆ្នាំ២០១៩។ តាមរយៈនោះ សាកលវិទ្យាល័យកឹងធើ នឹងពិនិត្យជម្រើសសិស្ស៩.៥០០ភាគកម្រិត រួមមាន៖ មុខវិជ្ជាចំណុះកម្មវិធីបណ្តុះបណ្តាលទូទៅចំនួន៨៦ មុខវិជ្ជាចំណុះកម្មវិធីជឿនលឿនចំនួន២ និងមុខវិជ្ជា ចំណុះកម្មវិធីគុណភាពខ្ពស់ចំនួន៨។ ក្នុងនោះ មានប្រមាណ៨០០ភាគកម្រិតបណ្តុះបណ្តាលនៅមណ្ឌលហ្វាអាន (ស្រុកភុងហ៊ីប ខេត្តហូវយ៉ាង)។ តាមគម្រោង ឆ្នាំនេះផ្នែកមុខវិជ្ជា មានភាគកម្រិតជម្រើសសិស្សតិចបំផុតរបស់សាលា គឺផ្នែកមុខវិជ្ជាបណ្តុះបណ្តាលគ្រូបង្រៀន ជម្រើសតែ៥៤០ភាគកម្រិត។ ផ្នែកមុខវិជ្ជាមានភាគកម្រិតជម្រើសសិស្សច្រើនបំផុតរបស់សាលា គឺផ្នែកមុខវិជ្ជាបច្ចេកទេស បច្ចេកវិទ្យា កសិកម្មជលផល បរិស្ថានប្រមាណ ៥.១០០ភាគកម្រិត។
ឆ្នាំ២០១៩ គឺជាឆ្នាំដែលសាកលវិទ្យាល័យកឹងធើ បានគ្រោងភាគកម្រិតជម្រើសសិស្សខ្ពស់ជាងឆ្នាំមុនៗ។ មុននោះ នៅឆ្នាំ២០១៨ សាលាជម្រើសសិស្ស៩.២០០ភាគកម្រិត ឆ្នាំ២០១៧ និងឆ្នាំ២០១៦ គឺ៨.០០០និង៨.២០០ ភាគកម្រិត។
មានប្រសាសន៍ក្នុងឱកាសពិគ្រោះយោបល់ជម្រើសសិស្ស-ណែនាំអាជីពឆ្នាំ២០១៩ ជូនសិស្សសាលាវិទ្យាល័យនៅតំបន់វាលរាបទន្លេគឺវឡុង លោកស្រីត្រឹងធីថាញ់ហៀង វិទ្យាធិការិនីរងនៃសាកលវិទ្យាល័យកឹងធើ ឲ្យដឹង៖ សាកលវិទ្យាល័យកឹងធើគឺជាគ្រឹស្ថានបណ្តុះបណ្តាលកម្រិតមហាវិទ្យាល័យ និងក្រោយមហាវិទ្យាល័យមួយដ៏សំខាន់របស់រដ្ឋ នៅតំបន់វាលរាបទន្លេគឺវឡុង ជាមជ្ឈមណ្ឌលវប្បធម៌ -វិទ្យាសាស្រ្តបច្ចេកទេសរបស់តំបន់។ បច្ចុប្បន្នសាកលវិទ្យាល័យកឹងធើកំពុងបើកបណ្តុះបណ្តាលមុខវិជ្ជាជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជ្រើសរើសមុខវិជ្ជាសិក្សា និងកំណត់ទិសអាជីព ការងារធ្វើ បន្ទាប់ពីរៀនចប់ជូនប្អូនៗនិស្សិត៕
តាមៈសាកលវិទ្យាល័យកឹងធើ-ប្រែ៖ មុនី