04/03/2019 - 15:54

ការ​ប្ដេជ្ញា​ចិត្ត​ឆ្លង​កាត់​លំ​បាក​របស់​និ​ស្សិត​ក្រ​ សង្វាត់​រៀន​សូត្រ​

ថាច់​ខេម​រា​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មាន​ជីវ​ភាព​ក្រ​លំ​បាក​ នៅ​ភូមិ​កូវ​វី ​ឃុំ​ថាញ់​ហ្វាសើុង ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​។ ទោះ​​ជា​យ៉ាង​នោះ​ តែខេម​រា​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​ខ្លួនក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​។

ថាច់​ខេម​រា​ “ និស្សិត​ល្អ​៥​យ៉ាង​” មាន​កេត្តិយ​ស​បាន​ឧទ្ទេស​នាម​ ចូល​កង​ជួរ​បក្ស​កាល​ពី​ខែ​សី​ហា​ ឆ្នាំ​២០១៨​។

គ្រួ​សារ​ខេម​រា​មាន​សមា​ជិក​៦​នាក់​ ប៉ុន្តែ​ការ​រស់​នៅ​ពឹង​ទៅ​លើ​ប្រាក់​ស៊ីឈ្នួល​របស់​ឪ​ពុក​ម៉្ដាយ​ទាំង​ស្រុង​។ ដោយ​យល់​ពី​ការ​លំ​បាក​របស់គ្រួ​សា​រ ម៉ោះ​ហើយ​តាំង​ពី​ពេល​​នៅ​ជា​សិស្ស​សា​លា​ ខេម​រា​បាន​ចាត់​ទុក​ការ​រៀន​សូត្រ​ជា​ទិស​ដៅ​ចម្បង​ ដើម្បី​ផ្លាស់​ប្តូរ​ជី​វិត​! ហេតុ​នេះ​ហើយ​​ រយៈ​ពេល​១២​ ឆ្នាំ​សិក្សា​ ទោះ​បី​រៀន​បណ្ដើរ​​ទៅ​ធ្វើ​ការ​ឈ្នួល​បណ្តើរ​​ ជួយ​សម្រាល​​ទុក្ខ​លំ​បាក​ឪ​ពុក​កម្តាយ​ ប៉ុន្តែ​រៀង​រាល់​ឆ្នាំ​សិក្សា​ ខេម​រា​តែង​រៀន​សម្រេច​និទ្ទេស​គ្រាន់​បើ​និង​ពូ​កែ​ទាំង​អស់​។

“ ដោយ​សារ​តែ​ជីវ​ភាព​ក្រី​ក្រ​ ខ្ញុំ​បាន​ផ្អាក​គោល​បំ​ណង​រៀន​សូត្រ​របស់ខ្លួន​អស់​ពីរ​លើក​” ខេម​រា​បាន​រំ​លឹក​ដោយ​ទឹក​មុខ​ ស្រ​ងូត​ស្រ​ងា​​ត់ នោះគឺ​កាល​ពី​ឆ្នាំ​២០១៣ ខេម​រា​បាន​ប្រ​ឡង​ជាប់​ចូល​សា​កល​វិ​ទ្យា​ល័យ​បម្រុង​ទី​ក្រុង​ហូជី​មិញ​ តែ​ដោយ​សារ​ជីវ​ភាព​គ្រួ​សារ​ពេល​នោះ​លំ​បាក​ពេក​ ឪ​ពុក​ម្តាយ​គ្មាន​​លទ្ធ​ភាព​គិត​គូរ​ឲ្យ​ខេម​រា​ទៅ​រៀន​សូត្រ​។ ដល់​ឆ្នាំបន្ទា​ប់ ខេម​រា​ក៏​បាន​ប្រ​ឡង​ជាប់​ខា​ង​គ្រប់​គ្រង​វប្ប​ធម៌​នៃ​សា​កល​វិ​ទ្យាល័យ​ វប្ប​ធម៌​ទី​ក្រុង​ហូ​ជី​មិញ​ ប៉ុន្តែ​ពេល​នោះ​គ្រួ​សារ​នៅ​តែ​គ្មាន​លទ្ធ​ភាព​គិត​គូរ​ឲ្យ​ខេម​រា​រៀន​សូត្រ​ទៀត​ ខេម​រា​ក៏​ផ្អាក​គោល​បំ​​ណង​រៀនម​ហា​វិ​ទ្យា​ល័យ​។ ក្រោយ​មក​ខេ​ម​រា​ស្វែង​រក​ឱ​កាស​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ម្តង​។ “ នោះ​គឺ​នៅ​ឆ្នាំ​២០១៥​ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ហើយ​ប្រ​ឡងជាប់​គ​រុ​វិ​ទ្យា​និរុត្តិ​សាស្រ្ត​ភា​សា​ខ្មែរ​ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ក៏​មិន​បោះ​ប​ង់​ដូច​ពីរ​លើក​មុន​ទៀត​ឡើយ​ ហើយ​ក៏​បានឪ​ពុក​ម្តាយ​អនុ​ញ្ញាតឲ្យ​ឡើង​មក​ត្រា​វិញ​រៀន​បណ្ដើរ​ សូម​ការ​ងារ​ធ្វើ​ខាងក្រៅ​បណ្ដើរ​” ខេម​រា​បាន​ឲ្យ​ដឹង​ដូច្នេះ​។

ក្នុង​រយៈ​ពេល​រៀន​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ថាច់​ខេម​រា​ តែង​ខំប្រឹង​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​។ គាត់​មិន​ត្រឹម​តែ​រៀន​​ពូ​កែ ​ជិត​ស្និទ្ធនឹង​មិត្ត​ភ័ក្តិ​ប៉ុណ្ណោះទេ​    នៅ​ទាំង​ស​កម្ម​ចូល​រួម​​រាល់​   ស​កម្ម​ភាព​ទៀត​ផង គាត់​បាន​មិត្ត​ភ័ក្តិ​គ្រប់​រូប​កោត​ស្រ​ឡាញ់​ដោយ​ទ​ទួល​បាន​លទ្ធ​ផល​ឆ្នើម​គឺ​ “ និស្សិត​ល្អ​៥​យ៉ាង​” និង​ទ​ទួលបាន​អា​ហា​រូប​ករណ៍​ ង្វៀន​ធៀង​ថាញ់​ អា​ហា​រូប​ករណ៍​របស់​សា​មា​គម​ជម្រុញ​ការ​សិក្សា​ស្រុក​កូវ​ង៉ាង​ និងអា​ហា​រូប​ករណ៍​បណ្តុះ​ពន្លក​បញ្ញា​ អា​ស្រ័យ​ស្ថា​នី​ទូរ​ទស្សន៍​ត្រា​វិញ​ និងសា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ផ្ដល់​ជូន​។ល។ បង​ថាច់​​សា​ផន​ លេ​ខា​សម្ព័ន្ធ​យុវ​ជន​នៃម​​ហា​វិ​ទ្យា​ល័យ​ភា​សា​វប្ប​ធម៍​វិ​ចិត្រ​សល្បៈ​ខ្មែរ​ណាម​បូ សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ បាន​វាយ​តម្លៃ​៖ “ថាច់​ខេម​រា​មិន​ត្រឹម​តែ​មាន​លទ្ធផល​សិក្សា​ល្អ​ប៉ុណ្ណោះ​ទេ ប្អូន​នៅ​ទាំង​ស​កម្ម​ចូល​រួម​រាល់​ស​កម្ម​ភាពរបស់​សម្ព័ន្ធ​យុវ​ជន​ សមា​គម​និស្សិត​និង​ទទួល​បាន​ស្នា​ដៃ​ជា​ច្រើន​គួរឲ្យ​ស្ងើច​សរ​សើរ​។ ពិ​សេស​ ប្អូន​ខេម​រា​ទ​ទួល​បាន​កិត្តិ​នាម​”និស្សិត​ល្អ​៥យ៉ាង​” របស់​សា​លា​ ហើយ​មាន​កិតិ្តយ​ស​បាន​ឧទ្ទេស​នាម​ ចូល​កង​ជួរបក្ស​នៅ​ថ្ងៃ​៩​ខែ​សី​ហា​ឆ្នាំ​២០១៨​”។

ស្ដី​ពី​គោល​បំ​ណ​ង​នា​អ​នា​គត​ ថាច់​ខេម​រា​ បង្ហើប​ឲ្យ​ដឹង​៖ “ខ្ញុំ​នៅ​តែចំ​ណាយ​ពេល​វេ​លា​យ៉ាង​ច្រើន​ ដើម្បី​រៀន​សូត្រ​។ ខិត​ខំ​ហាត់​ពត់​លត់​ដំកែ​លម្អ​កង្វះ​ខាត​របស់​ខ្លួន​ តា​ម​រយៈ​ស​កម្ម​ភា​ព​របស់​សម្ព័ន្ធ​យុវ​ជន​និងទៅ​ធ្វើ​ការ​ងារ​ខាង​ក្រៅ​ ដើម្បី​យក​​ប្រាក់​រៀន​សូត្រ​ ខ្ញុំ​នឹ​ង​ខំ​ប្រឹង​អស់​ពី   ស​មត្ថ​ភាព​ដើម្បី​ថ្ងៃ​ក្រោយ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​” ៕​

យ័ញ​ពិត

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ខេម​រា​