19/02/2019 - 08:11

ក្តី​រីក​រាយ​ពី​គោល​ន​យោ​បាយ​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុ​ខា​ភិ​បាលដោយ​ឥត​គិត​ថ្លៃ

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ខេត្ត​សុក​ត្រាំង​ អ​នុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ក្រីក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ និង​គ្រួ​សារ​ខ្មែរ​នៅ​តាម​ភូមិ​ ឃុំ​លំ​បាក ឃុំ​លំ​បាក​ពិ​សេស​។ ផ្តើម​ពី​នោះ ជួយ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មានលក្ខណ​សម្បត្តិ​ល្អ​ប្រ​សើរ​ក្នុង​ការ​ថែទាំ​សុខ​ភាព​ កាត់​បន្ថយ​ការចំ​ណាយ​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​។

មន្ទីរ​ពេទ្យ​ព​ហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​មាន​ឧប​ករណ៍​ពេទ្យ​ទំ​នើប​គ្រប់គ្រាន់​ កង​ជួរ​កម្មា​ភិ​បាល​ពេទ្យ​​អស់​ពី​ចិត្ត​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺជូន​អ្នក​ជំ​ងឺ​។

បច្ចុប្បន្ន​ ទូ​ទាំង​ខេត្ត​សុក​ត្រាំង​ មាន​មន្ទីរ​​ពេទ្យ​ថ្នាក់​ខេត្ត​ចំ​នួន​៥​ថ្នាក់ស្រុក​ចំ​នួន​​១០ មន្ទីរ​ព​ហុ​ព្យា​បាល​ចំ​នួន​២ និង​មន្ទី​រ​ពេទ្យ​​ឯក​ជន​ចំ​នួន២​។ នៅ​តាម​ឃុំ​ សង្កាត់​ ​ទី​ប្រ​ជុំ​ជន​ទាំង​១០៩ សុទ្ធ​តែ​មាន​ដំ​ណាក់​សុ​ខា​ភិបាល​ ក្នុង​នោះ ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​១០០/១០៩។​ មូល​ដ្ឋាន​សម្ភារៈ​សុ​ខា​ភិ​បាល​ជា​សា​រ​វ័ន្តធា​នា​បាន​ការ​ពិ​និត្យព្យា​​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ។​ ពិ​សេស​ ឆ្នាំ​​២០១៨ ខេត្ត​សុក​ត្រាំង បាន​ផ្ដល់​ជូន​ប័ណ្ណធា​នា​រ៉ា​ប់​រង​សុ​ខា​ភិ​បាល​ជាង​៣៣១​.០០០​ប័ណ្ណដល់​គ្រួ​សារ​ខ្មែរ​។

អ្នក​ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ និង​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​សុ​ខ​ភាព​មិន​ល្អ​តែង​ឈឺ​ថ្កាត់​ជា​រឿយ​ៗ​ បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​​រ​ង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ គឺ​ជា​ក្តី​រីក​រាយ​​មួយ​ដ៏​ធំ​ធេង​។ ពី​ព្រោះ​ពេល​មាន​ប័ណ្ណ​ធា​នារ៉ាប់​រង​សុ​ខាភិ​បាល ពួក​គាត់​តែង​ទៅ​ពិ​និត្យ​ និង​​ព្យា​បាល​ជំ​ងឺ​នៅ​តាម​ដំ​ណាក់​សុខាភិ​បាល​ ឬ​នៅ​មន្ទីរ​ពេទ្យ​ដោយ​មិន​ចំ​ណាយ​ថ្លៃព្យា​បាល​ជំ​ងឺ​១០០​%។ បង​ស្រី​តូ​ធី​គីម​ហួង នៅ​ភូមិ​ព្រែក​​ឆ្វេង ឃុំ​ថាញ់​ភូ ​ស្រុក​មី​ស្វៀង​ កំ​ពុងដេក​​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “តែ​ក្នុងអំ​ឡុង​មួយ​ឆ្នាំ ​ខ្ញុំ​ដេក​ពេទ្យ​២​លើក​ហើយ​។ លើក​ដំ​បូង​ព្យា​បាល​ជំ​ងឺសន្លាក់​ចុះ​ខ្សោយ​ សម្រាក​ព្យា​បាល​អស់​កន្លះ​ខែ​។ ចំ​ណែក​លើក​នេះ សម្រាក​ព្យា​បាល​ជំងឺ​បេះ​ដូង​ និង​លើស​ឈាម​។ អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដែល​រដ្ឋ​ផ្តល់​ជូន​ ទើប​ខ្ញុំ​មិន​បង់​ថ្លៃ​ព្យា​បាល​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ធូរ​ស្រាល​បាន​មួយ​ចំ​ណែក​ដែរ​”។ ​ចំ​ណែក​បង​ស្រី​គឹម​​ធីង៉ុក​ដេវ​ នៅ​ភូមិ​ហា​បូ​ ឃុំ​តាយ​វ៉ាន់​ ស្រុក​ត្រឹងដេ មាន​ក្តី​ត្រេក​អរ​យ៉ាងខ្លាំង ​ពេល​លើក​ឡើង​អំ​ពី​គោល​ន​យោ​បាយ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រងសុ​ខា​ភិ​បាល​។ បង​ស្រី​ដេវ​ ឲ្យ​ដឹង​៖ “ដើម​ឆ្នាំ​ ប្តី​ខ្ញុំ​រង​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ បាក់​ឆ្អឹង​ដង​កាំ​បិត​។ ប្តី​មិន​ទាន់​ចុះ​ពី​សម្រាក​ពេទ្យ​ផង​ គឺ​ខ្ញុំ​ដល់​ថ្ងៃសម្រាល​កូន​តម្រូវ​ចូល​ពេទ្យ​វះ​កាត់​។ ដោយ​សារ​មាន​ប័ណ្ណ​ធា​នារ៉ាប់​រង​សុខា​ភិ​បាល​ដែល​រដ្ឋ​ផ្តល់​ជូន ម្ល៉ោះ​ហើយ​ទើប​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​បង់កម្រៃ​ព្យា​បាល​​ ប្រ​សិន​បើ​គ្មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ពិត​ជា​បង់​ប្រាក់​ថ្នាំ​សង្កូវ​លើស​ពី​២០​លាន​ដុង​ទៅ​ទៀត​។ ជីវ​ភាព​គ្រួ​សារនៅ​កម្រិត​មធ្យម​ ជា​មួយ​នឹង​ទឹក​ប្រាក់​នោះ មិន​មែន​ជា​ចំ​នួន​តិច​តួចឡើយ​! បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ដោយ​ឥត​គិត​ថ្លៃ​ដូច្នេះ​ ពិត​ជាពិ​សេសខ្លាំង​ណាស់​ នាំ​មក​ក្តី​សប្បាយ​រីក​រាយ​ និង​ជួយ​ឲ្យ​អ្នក​ជំ​ងឺ​យើងខ្ញុំ​កាត់​បន្ថយ​បាន​ការ​បង់​ខាត​ពេល​ព្យា​បាល​ជំ​ងឺ​”។

តាម​ប្រ​សាសន៍​លោក​យ័ញ​ភឿង​ អនុ​ប្រ​ធាន​​គណៈ​ជន​ជាតិ​ខេត្ត​សុកត្រាំង​៖ គម្លាត​រ​វាង​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​មធ្យម​មិន​ខ្ពស់​ជាង​គ្នាប៉ុន្មាន​ទេ​។ ព្រោះ​ហេតុ​នោះ ប្រ​សិន​បើ​ក្នុង​ឆ្នាំ​គ្រួ​សារ​មាន​កម្រិត​រស់​នៅ​មធ្យម មាន​អ្នក​ឈឺ​ថ្កាត់​ដេក​ពេទ្យ​ព្យា​បាល​ ឬ​ការ​រក​ស៊ី​មិន​អំ​ណោយផល គឺ​អាច​នឹង​ធ្លាក់​ចុះ​ស្ថាន​ភាព​ក្រី​ក្រ​ គឺ​មាន​កម្រិត​ខ្ពស់​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ ការ​ផ្ដល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់គ្រួសារ​ខ្មែរ​ (មិន​គិតគ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​) នៅ​តាម​អ​នុសង្កាត់​ ភូមិ​ឃុំ​លំ​បាក​ ឃុំ​លំ​បាក​ពិ​សេស​ បាន​ជួយ​ឲ្យ​ពួក​គាត់​បន្ថយ​បាន​ការ​បង់​ខាត​កម្រៃ​ព្យា​បាល​ជំ​ងឺ​។ ជា​មួយ​នឹងគោល​ន​យោ​បាយឧបត្ថម្ភ​នេះ អំ​ណះ​អំ​ណាង​សា​ជា​ថ្មី​ម្តង​ទៀត​ រដ្ឋ​យើង​តែង​មាន​គោលន​យោ​បាយ​សម​ស្រប​ជា​មួយ​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ និង​យក​ចិត្ត​ទុក​ដាក់គិត​គូរ​យ៉ាង​ខ្លាំង​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​សម្ភារៈ​ និង​សា្មរ​តី​៕

យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ