11/02/2019 - 15:29

អនុ​ស្សាវ​រីយ៍​៨៩​ឆ្នាំ ទិ​វា​បង្កើត​បក្ស​(៣/២/១៩៣០​-៣/២​/២០១៩​)

ក​សាង​កង​ជួរ​កម្មា​ភិ​បាល​ដោយ​ព្រម​គុណ​សម្បត្តិ​ ស​មត្ថ​ភាព ប្រ​ជាប្រិយ​ភាព​ សម​ល្មម​ភារ​កិច្ច​

រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ ចាប់​តាំង​ពី​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម​មក​ទល់ឥ​ឡូវ​ គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ អង្គ​ភាព​គ្រប់​លំ​ដាប់​​ថ្នាក់របស់​ក្រុង តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ក្នុង​ការ​ក​សាង​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​សម​ល្មម​ភារ​កិច្ច​ ។  មក​ទល់​បច្ចុប្បន្ន​ កង​ជួរ​កម្មា​ភិ​បាល​ក្រុង​ ជា​សារ​វន្ត​ឆ្លើយ​ត​ប​ត​ម្រូវ​ការ​ភារ​កិច្ច​អភិ​វឌ្ឍន៍​ក្នុងស​ម័យ​ជំ​រុញ​ឧស្សា​ហូប​នី​យ​កម្ម​ ភា​វូប​នី​យ​កម្ម​ប្រ​ទេស​ជាតិ​។

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ជូន​សេច​ក្តី​សម្រេចការ​ងារ​កម្មា​ភិ​បាល​។

តាម​ប្រ​សាសន៍​របស់​សម​មិត្ត​ ម៉ាយ​ថាញ់​យ៉ឹង​ ប្រ​ធាន​គណៈ​ចាត់​តាំងនៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ឲ្យ​ដឹង​៖ គិត​ពី​ត្រឹម​ឆ្នាំ​២០១២​ទល់​ឥ​ឡូវ ក្រុង​បាន​បញ្ជូន​កម្មា​ភិ​បាល​ទៅ​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ឯក​ទេស​នៅក្នុង​និ​ង​ក្រៅ​ប្រ​ទេស​ជាង​៦.១០០​នាក់ ក្នុង​នោះ ថ្នាក់​បណ្ឌិត​​៣៣៨​នាក់ អនុ​បណ្ឌិត​១.៦៧៤​នាក់ កម្មា​ភិ​បាល​បណ្តុះ​បណ្តាល​ទ្រឹស្ដី​ន​យោ​បាយជាន់​ខ្ពស់​ជាង​១.១០០​នាក់​ ទ្រឹ​ស្ដី​ន​យោ​បាយ​ថ្នាក់​មធ្យម​ជាង​៨.៧០០​នាក់​។ល។ មក​ទល់​សព្វ​ថ្ងៃ កង​ជួរ​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​របស់ក្រុង​ ជាង​៦៥%​មាន​កម្រិត​វិជ្ជា​ចាប់​ពីម​ហា​វិ​ទ្យា​ល័យ​ឡើង​ទៅ​ ក្នុង​នោះ បណ្ឌិត​និង​អនុ​បណ្ឌិត​ជិត​១០​%; កម្មា​ភិ​បាល​កម្រិត​វិជ្ជា​ទ្រឹស្ដី​ន​យោបាយ​ចាប់​ពី​កម្រិត​មធ្យម​ឡើង​ជាង​៤០​%។​  ដោយ​ឡែក​កម្មា​ភិ​បាលថ្នាក់​ដឹក​នាំ ​​គ្រប់​គ្រង​ថ្នាក់​​ក្រុង​ មាន​កម្រិត​វិជ្ជា​លើ​ម​ហា​វិ​ទ្យា​ល័យ ស្រូប​អត្រា​៥២,៦៨%​ ទ្រឹ​ស្ដី​ន​យោ​បាយ​ជាន់​​ខ្ពស់​១០០​% និង​កម្មា​ភិ​បាលថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​ខ័ណ្ឌ​ ស្រុក​ មាន​កម្រិត​វិជ្ជា​លើ​ម​ហា​វិ​ទ្យា​ល័យស្រូប​អត្រា​៤១,៦៧%​ ទ្រឹស្ដី​ន​យោ​បាយ​​ជាន់​ខ្ពស់​ជាង​៩០​%។​

ដើម្បី​ជួយ​កម្មា​ភិ​បាល​វឌ្ឍ​នា​ការ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ គណៈ​កម្មា​ធិការ​​បក្ស ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ អង្គ​ភាព​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ជំ​រុញ​ការ​ងារផ្លាស់​វេន​ កម្មា​ភិ​បាល​។ ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ មាន​កម្មា​ភិ​បាលផ្លាស់​វេន​រាប់​សិប​នាក់​ សុទ្ធ​តែ​មាន​ជំ​ហាន​វឌ្ឍ​នា​ការ​និង​រីក​ចម្រើនឡើង​កាន់​តំណែង​ខ្ពស់​ថែម​ទៀត​។ តួ​យ៉ាង​ដូច​ក្នុង​ចំ​ណោម​១២/​១៣សម​មិត្ត​ជា​ស​មា​ជិក​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្នុងនោះ មាន​៣/៣​ សម​មិត្ត​ប្រ​ចាំ​ការ​បក្ស​ក្រុងសព្វ​ថ្ងៃ ​សុទ្ធ​សឹង​ធ្លាប់​ឆ្លងកាត់​ការ​ផ្លាស់​វេន​ និង​វឌ្ឍ​នា​ការ​មក​អំ​ពី​គណៈ​កម្ម​ធិ​ការ​បក្ស​ខ័ណ្ឌ គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រោម​ឱ​វាទ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​។

ប៉ុន្មាន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិការ​បក្ស​ ស្ថា​ប័ន​ អង្គ​ភាព​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ក្រុង បាន​ផ្សព្វ​ផ្សាយ​ការ​ងារ​សម្រាំង​ក្រប​ខ័ណ្ឌ​តាម​គោលការណ៍​របស់​បក្ស​ និង​រដ្ឋ​។ ដោយ​វិ​ធាន​ការ​ជាច្រើន​យ៉ាង​ម៉ឹង​ម៉ាត់​ សព្វ​ថ្ងៃ ក្រុង​កាត់​បន្ថយ​បាន​ថ្នាក់​​ដឹក​នាំ​ ថ្នាក់​​​មូល​ដ្ឋាន​ចំ​នួន​៩ ថ្នាក់​ប្រ​ធាន និង​អនុ​ប្រ​ធាន​បន្ទប់​ចំ​នួន​៧៧​ កម្មាភិ​​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ចំ​នួន២.៧៧៤​នាក់​ (សម្រេច​៩២,៣១​%នៃ​ផែន​ការ​​ដំ​ណាក់​កាល​២០១៥-២០​២១​) និង​បុគ្គល​បម្រើ​ការ​មិន​ជំ​នាញ​ចំ​នួន​៧១២​នាក់​ នៅ​តាម​ឃុំ​ សង្កាត់ ទី​ប្រ​ជុំ​ជន​ និង​ភូមិ​ មណ្ឌល​។

សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង​ សមា​ជិក​មជ្ឈិម​បក្ស​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្សក្រុង មាន​ប្រ​សាសន៍​៖ រយៈ​ពេល​ខាង​មុខ​ គណៈ​ប្រ​ចាំ​ការ​បក្ស​ក្រុង​ នឹងចង្អុល​ការ​ គណៈ​កម្មា​ធិ​ការ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ផ្តុំ​កម្លាំង​ក​សាង​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ដោយ​គុណ​សម្បត្តិ​ ស​មត្ថ​ភាព និងប្រ​ជាប្រិយ​ភាព​ សម​ស្រម​និង​ភារ​កិច្ច យោង​តាម​ស្មារតី​នៃ​សេច​ក្ដី​សម្រេចមជ្ឈិម​៧​ នី​តិ​កាល​ XII។ ក្នុង​នោះ ផ្តុំ​កម្លាំង​បណ្តុះ​បណ្តាល​ បំ​ពាក់​បំប៉​នប្រ​​ភព​ធន​ធាន​មនុស្ស​តាម​ទិស​ដៅ​គុណ​ភាព​​ខ្ពស់ យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ស៊ី​ជម្រៅ​ម​ហា​បរិញ្ញា​ជូន​កម្មា​ភិ​បាល​ថ្នាក់​​ដឹក​នាំ គ្រប់​គ្រង​  ជ្រើស​តាំង​កម្មា​ភិបាល​ប្រ​កប​ដោយ​ស​មត្ថ​ភាព​ គុណ​សម្បត្តិ​ សីល​ធម៌​ល្អ​។ល។ ​៕                                               

អាញ់​យ៉ុង-ធី

ចែករំលែកអត្ថបទ