11/02/2019 - 15:29

គប្បី​មាន​ដំ​ណោះ​ស្រាយ​អភិ​រក្ស​និង​ពង្រី​ក​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ

ណាម​បូ​-គឺ​ជា​តំ​បន់​ដី​មាន​សហ​គមន៍​និង​ជន​ជាតិ​ជា​ច្រើន​រស់​នៅ​យូរលង់​ណាស់​មក​ហើយ​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុតក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​នៅ​ណាម​បូ​។  ដោយ​ឆ្លង​កាត់​ដំ​ណាក់​កាល​រស់​នៅ​ជា​មួយ​គ្នា ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​បង្ក​បង្កើត​ អ​ភិ​រក្ស​​និងពង្រីក​ខឿន​វប្ប​ធម៌​-សិល្បៈ​ប្រ​ជា​ប្រិយ​ (ពិ​សេស​គឺ​បទ​ភ្លេង) ប្រ​កបដោយ​លក្ខណៈ​ពិ​សេស សម្បូរ​បែប​ទៅ​ដោយ​​រូប​ភាព​និង​ប្រ​ភេទ​ផ្សេង​ៗ​គ្នា​ជា​ហូរ​ហែ​ ហើយ​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​និង​មានតួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ជីវ​ភាព​រស់​នៅ​។

រ​បាំ​ឆៃ​យុ​ា​ំខ្មែរ​ណាម​បូ។​

លោក​ស្រី​ថាច់​ធី​យ៉ឹង​ សា​កល​វិ​ទ្យា​ធិ​ការ​រង​នៃ​សា​កល​វិ​ទ្យា​ល័យ​ត្រាវិញ​ ឲ្យ​ដឹង​៖ រាល់​បទ​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ តែង​ប្រ​កប​ដោយ​តម្លៃវប្ប​ធម៌​ សីល​ធម៌​ល្អ​ប្រ​ពៃ​នៃ​សិល្បៈ​ដាច់​ដោយ​ឡែក​។ តួ​យ៉ាង​​ដូច​ជា​៖ ទំ​នុក​​ចម្រៀង​បំ​ពេ​កូន​ ចម្រៀង​ពល​កម្ម​ ឬ​ក៏​ចម្រៀង​ការ​ងារ​ភ្លេង​ក្នុង ​   ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍ ភ្លេង​ពិណ​ពាទ្យ​ សិល្បៈ​​រ​បាំ​ ល្ខោន​។ល។ ថ្មី​ៗ​នេះ ចម្រៀង​ល្ខោន​បា​សាក់​និង​ចម្រៀង​ចា​ប៉ី​ដង​វែង​-របស់ខ្មែរ​ណាម​បូ ត្រូវ​បាន​ទទួ​ល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​អ​រូ​បី​ថ្នាក់​ជាតិ​ផង​ដែរ។ ប្រ​ការនេះ បាន​រួម​ចំ​ណែក​គូស​បញ្ជាក់​ពី​វណ្ណ​កម្ម​ភ្លេង​ប្រ​ជា​ប្រិយ​របស់​ខ្មែរណាម​បូ សម្តែង​ពី​ស្មារ​តី​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ និង​ឈាន​ដល់កម្រិត​ប្រ​កប​ដោយ​សោ​ភណ​ភាព​ខ្ពស់​។ អា​ស្រ័យ​ហេតុ​នោះ ទម្រង់សិល្បៈ​ទាំ​ង​នេះ ក៏​បា​​ន​ក្លាយ​ជា​ចំ​ណី​អា​រម្មណ៍​មិន​អាច​ខ្វះ​បាន​របស់ប្រ​ជា​ជន​ខ្មែរ​ណាម​​បូ ក៏​ដូច​បណ្តា​ជន​ជាតិ​វៀត​ណាម​ផង​ដែរ​។

ថ្វី​ត្បិត​ដូច្នោះ​ក្តី តាម​ប្រ​សាសន៍​លោក​ស្រី​បណ្ឌិត​ ម៉ា​យ​ម៉ី​យ្វៀន សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ឲ្យ​ដឹង​៖ បច្ចុ​ប្បន្ន ជា​មួយ​និន្នា​ការ​នៃ​ស​មា​ហ​រណកម្ម​និង​ទំ​នាក់​ទំ​នង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កា​​ន់​​តែ​ទូ​លាយ​ ចំ​ពោះ​ការជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្លា  និង​ទទួល​រង​ឥទ្ធិ​ពល​នៃ​វប្ប​ធម៌​ប្រ​ទេសលោក​ខាង​លិច​ ព្រម​ទាំង​វប្ប​ធម៌​នៃ​​បណ្តា​ប្រ​ទេស​នៅ​អា​ស៊ី​ ដូច្នេះ​ការអភិ​វឌ្ឍ​និង​ផ្សព្វ​ផ្សាយ​តាម​រយៈ​ មធ្យោ​បាយ​សោត​ទស្សន៍​ទំ​នើប​ៗ ឬក៏​កម្ម​វិ​ធី​បទ​ភ្លេង​ថ្មី​ៗ ​ដែល​ទាក់​ទាញ​អា​រម្មណ៍​ផ្សាយ​តាម​ទូរ​ទស្សន៍​​ឬតាម​បណ្តាញ​សង្គម​ ។ល។  ឃើញ​ថា​បទ​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ កំ​ពុង​ប្រ​ឈម​មុខ​នឹង​បញ្ហា​លំ​បាក​សា​កល្បង​ជា​ច្រើន​។ មាន​វណ្ណ​កម្ម បទ​ភ្លេង​ ឬ​ក៏​ប្រ​ភេទ​ឧប​ករណ៍​តន្រ្តី​ខ្លះ​ទៀត​ កំ​ពុង​មាន​ការ​សាប​រ​លាបបន្តិ​ចម្តង​ៗ និង​បាត់​អត្ត​សញ្ញាណ​ជាតិ​។ ក្រៅ​ពី​នេះ មាន​សិល្ប​ករ​-កា​រិនី​ខំ​ប្រឹង​រក​សុ​ីចិញ្ចឹម​ជី​វិត​ក៏​បោះ​បង់​ចោល​ចំ​ណង់​ចំ​ណូល​ចិត្ត​។ មានស្រ​ទាប់​យុវ​វ័យ​មួយ​ចំ​នួន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ​ហាក់​មិន​សូវ​អើ​ពើ​ពី​ការអភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌ ​ភ្លេងប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ផ​​ង​ដែរ​។ល។​

តាម​ប្រ​សាសន៍ លោក​ឡឹម​សា​រ៉ន​ នា​យក​រង​នៃ​សាលា​មធ្យម​សិក្សាបា​លី​-ខ្មែរ​ត្រា​វិញ​ ឲ្យ​ដឹង​៖  ការ​សិក្សា​ស្រាវ​ជ្រាវ​ អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃវប្ប​ធម៌​នៃ​មជ្ឈ​ដ្ឋាន​បទ​ភ្លេង​ប្រ​ជា​ប្រិយ​​ខ្មែរ​ណាម​បូ គឺ​ជា​ស​កម្ម​ភាពមួយ​មាន​អត្ថ​ន័យ​យ៉ាង​ខ្លាំង​។  ​ពិ​សេស​គឺ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ត្រូវបាន​នា​យក​​រដ្ឋ​មន្រ្តី​​នៃ​រដ្ឋា​ភិ​បាល​ ប្រ​គល់​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​របស់ប្រ​ទេស​​នោះ គឺ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​អំ​ពី​ភា​សា​ សិល្បៈ វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ នេះ​គឺ​ជា​ឱ​កាស​សម្រាប់​គ្រូបង្រៀន​ និង​និស្សិត​ផ្នែក​វប្ប​ធម៌​ សិល្បៈ​របស់​សា​លា បង្កើន​ស​មត្ថ​ភាពសិក្សា​ស្រាវ​ជ្រាវ​  បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​កេរ​ដំ​ណែល​​វប្ប​ធម៌​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ គប្បី​មាន​វិ​ធាន​ការ​សិក្សា​​ស្រាវ​ជ្រាវ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ពីតម្លៃ​បទ​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណា​ម​បូ​  ដើម្បី​អ​ភិ​រក្ស​និង​ពង្រីក​ទម្រង់សិល្បៈ​ដ៏​ពិ​សេស​នេះ​៕

សឺន​ម៉ា​ល័យ​-លី​សៀ

 

ចែករំលែកអត្ថបទ