កន្លងហើយ នៅក្រុងត្រាវិញ ស្រុកទីវកឹង និងស្រុកចូវថាញ់ ខេត្តត្រាវិញ បានចាត់តាំងពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ ថ្នាក់ទី១-២-៣ ឆ្នាំសិក្សា២០១៨-២០១៩។

ទិដ្ឋភាពនៃការប្រឡង។
ពិធីប្រឡង មានបេក្ខសមណសិស្សនិងសិស្សចូលរួម៣៨៧អង្គនិងរូប ក្នុងនោះ មណ្ឌលប្រឡងវត្តចម្ប៉ាអង្គរជ័យ (ចម្ការ) សង្កាត់៩ ក្រុងត្រាវិញ មានបេក្ខសមណសិស្សនិងសិស្ស៧០អង្គនិងរូប; មណ្ឌលប្រឡងវត្តពោធិចេត្យារាម (ផ្នោអណ្តែត) ឃុំដាឡុក ស្រុកចូវថាញ់ មានបេក្ខ សមណសិស្សនិងសិស្ស១៤៧អង្គនិងរូប និងមណ្ឌលប្រឡងវត្តសុវណ្ណនិគ្រោធ (អូរជ្រៃ) ឃុំតឹងហុង ស្រុកទីវកឹង មានបេក្ខសមណសិស្សនិងសិស្ស១៧០អង្គនិងរូប។ រយៈពេលសិក្សា៩ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០១៩។ លទ្ធផលមានបេក្ខសមណសិស្សនិងសិស្សប្រឡងជាប់៩៥%៕
សើុងម៉ាល័យ-វិមាន