21/01/2019 - 08:36

ភាព​ជាក់​ស្តែ​​ង​នៃ​គោល​ន​យោ​បាយ​ជន​ជាតិ​ កំ​ណត់​ទិស​ដៅ ក​សាងគោល​ន​យោ​បាយ ​ដំ​ណាក់​កាល​២០២១​-២០៣០

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ទើប​ស​ហ​ការ​ជា​មួយ​នឹង​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត Ireland ប្រ​ចាំ​នៅ​ហា​ណូយ​ រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ ស្ដី​ពី​"ភាពជាក់​ស្តែង​នៃ​គោល​ន​យោ​បាយ​ជន​​ជាតិ​ កំ​ណត់​ទិស​ដៅ​ក​សាង​គោលន​យោ​បាយ​ ដំ​ណាក់​កាល​២០២១​-២០៣០​"។

ឧប​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល ​ត្រឿង​ហ្វា​ប៊ិ​ញ ថ្លែង​យោ​បល់នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​។

តាម​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ចាប់​ពី​ឆ្នាំ​២០១៦ រ​ហូត​មក​ទល់​នឹងបច្ចុ​ប្បន្ន រដ្ឋា​ភិ​បាល​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ បាន​ប្រ​កាស​ឲ្យ​​ប្រើ​ឯកសារ​៤​១​ច្បាប់​ ជាប់​ពាក់​ព័ន្ធ​ដល់​ការ​អា​ទិ​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​​ភាគ​តិច និង​តំ​បន់​ភ្នំ​ ក្នុង​នោះ មាន​គម្រោង​​​គោលន​យោ​បាយ​ជន​ជាតិ​ចំ​នួន​១៥​។ បច្ចុ​ប្បន្ន មាន​គោល​ន​យោ​បាយ​ចំ​នួន៥៤​ នៅ​មាន​សុ​ពល​ភាព​ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ភ្នំ​ ឧបត្ថម្ភជន​ជាតិ​ភាគ​តិច​។ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ទូ​ទាំង​ប្រ​ព័ន្ធន​យោបាយ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំប​ន់ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ សម្រេច​ផែន​ការ កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់បន្ថយ​ភាព​​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។

អនុ​វត្ត​ល្អ​នូ​​​វ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ ធា​នា​សុ​ខុ​មាល​​ភាព​សង្គម​ មិនទុក​ឲ្យ​អ្នក​ក្រ​លំ​បាក​ណា​មួយ​ដោយ​មិន​បាន​​ទ​ទួល​ជំ​នួយ​ឡើយ​។ ថ្វីដ្បិត​ដូច្នោះ ស្ថាន​ភាព​ខ្វះ​ការ​ងារ​​ធ្វើ ក្រ​លំ​បាក​ គ្រោះ​ធម្ម​ជាតិ​ ឈឺ​ថ្កាត់​ នៅ​តែ​ជា​បញ្ហា​ប្រ​ឈម​ដ៏​ធំ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​មាន​មួយ​ភាគ​នៅ​ជួប​ការ​លំ​បាកច្រើន​  ប្រៀប​នឹង​កម្រិត​មធ្យម​ភាគ​រួម​នៅ​គម្លាត​ឆ្ងាយ​។

អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​ចង្អុល​ការ​ ឧប​នា​យក​​រដ្ឋ​មន្រ្តី​ប្រ​ចាំការ​រដ្ឋា​ភិ​បាល​ ត្រឿង​ហ្វា​ប៊ិញ​ អំ​ណះ​អំ​ណាង​៖ បក្ស​និង​រដ្ឋ​តែង​យកចិត្ត​ទុក​ដាក់​ដល់​ការ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ ចាត់​ទុក​ជាភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ និងអភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ ជា​ច្រើន​ឆ្នាំ​កន្ល​ង ប្រ​ព័ន្ធ​គោល​ន​យោ​បាយជន​ជាតិ​ តំ​បន់​ភ្នំ ត្រូវ​បាន​បន្ត​ការ​ធ្វើ​ឲ្យ​សុ​ក្រឹត​ សម​ស្រប​នឹង​ទិស​ដៅអភិ​វឌ្ឍ​រួម សំ​ខាន់​បំ​ផុត​គឺឧ​បត្ថម្ភ​ក្នុង​ការ​អប់​រំ សុ​ខា​ភិ​បាល​ ថែ​ទាំ​សុខភាព​ជូន​ប្រ​ជា​ជន​ កាត់​បន្ថយ​ភាព​​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ អនុ​វត្តភាព​ជឿន​លឿន​ សម​ធម៌​​សង្គម​។ ទន្ទឹម​នឹង​នោះ ប្រ​ព័ន្ធ​គោលន​យោបាយ​សម្រាប់​​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​រាត់​រាយ​ ប្រ​ទាក់​ប្រ​ទើស​។ ប្រភព​កម្លាំង​អនុ​វត្ត​នៅ​ជួប​ការ​លំ​បាក​ មិន​ទាន់​ទាញ​យក​អស់​សក្តា​នុ​ពលរបស់​តំ​បន់​នី​មួយ​ៗ មិន​ទាន់​បាន​លើក​ទឹក​ចិត្ត​​ជន​រួម​ជាតិ​ឈាន​ឡើងដោយ​ខ្លួន​ឯង​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​​ក្រ​។ ភូមិ​ភាគ​ជា​ច្រើន​នៅ​ជួប​ការលំ​បាក​ ជាប់​ជំ​ពាក់​ក្នុង​ការ​កៀរ​គរ​ បែង​ចែក​ប្រ​ភព​កម្លាំង​ ពុំ​ទាន់​ពង្រីកល្អ​នូវ​តួ​នា​ទី​ឃ្លាំ​មើល​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅឡើយ​។ល។ ដើម្បី​ជម្នះ​ភាព​ខ្វះ​ចន្លោះ​ ភាព​មាន​កម្រិត​   ​អ​នុ​វត្ត​សេច​ក្តីសម្រេច​ចិត្ត​របស់​រដ្ឋ​ស​ភា​ រដ្ឋា​​ភិ​បាល​បាន​​ដាក់​បញ្ចូល​កម្ម​វិ​ធី​ការ​ងារ​ឆ្នាំ២០​១៩ ក​សាង​គម្រោង​ប្លង់គោល​វិ​និ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គមតំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ តំ​បន់​លំ​បាក​ពិ​សេស​ តាម​ទិស​ដៅសម​​ស្រប​នឹង​គោល​ន​យោ​បាយ​ វិ​ធាន​ការ​ សំ​ដៅ​អភិ​វឌ្ឍ​ឆាប់​រ​ហ័ស ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ កាន់​តែ​មានភាព​ប្រ​សើរ​។ ឧប​នា​យក​រដ្ឋ​មន្រ្តី​    សំ​ណូម​ពរ​៖ គណៈ​កម្មា​ធិ​ការ​ជនជាតិ​ ក្រ​សួង​ គណៈ ​​ផ្នែក​ ភូមិ​ភាគ​នា​នា អ្នក​វិ​ទ្យា​សាស្រ្ត​ អ្នក​ឯក​ទេសមាន​បទ​​ពិ​សោធន៍​ វាយ​តម្លៃ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាង​ទៀត​ អំ​​ពីប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ដំ​ណាក់​កាល​២០១៦-​២០​១៨។ វិ​ភាគចំ​ៗ​ចំ​ពោះ​ស្ថាន​ភាព​ជាក់​ស្តែង​ ប្រាក់​ចំ​​ណូល​ ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ និងកម្រិត​កៀក​ជិត​វប្ប​ធម៌​ អប់​រំ សុ​ខា​ភិ​បាល​របស់​ជន​ជាតិ​ភាគ​តិច​ រួមចំ​ណែក​ផ្តល់​​គំ​និត​ ពង្រីក​ទិស​ដៅ​ក​សាង​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជនជាតិ​នៅ​ដំ​ណាក់​កាល​ខាង​មុខ​ប្រ​កប​ដោយ​លក្ខណៈ​ចម្រុះ​ ព្រម​ៗ​គ្នា សុ​ពល​ភាព​ ប្រ​សិទ្ធ​ភាព​…៕

                       តាម​៖ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុ​នី

ចែករំលែកអត្ថបទ