ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/01/2019 - 14:55

បិទ​អង្គ​សន្និ​បាត​មជ្ឈិម​៩​ នី​តិ​កាល​ XII​

បង្ក​​សន្ទុះ​ថ្មី​ កម្លាំង​ឈាន​មុខ​ថ្មី សម្រេច​ជោគ​ជ័យ​ទិស​ដៅ​​ភារ​កិច្ច​ឆ្នាំ​២០១៩

ក្រោយ​រយៈ​ពេល​២​ថ្ងៃ​ធ្វើ​ការ​ដ៏​ម​មា​ញឹក ហ្មត់​ចត់​ ប្រ​ជា​ធិប​តេយ្យ​ និងទ​ទួល​ខុស​ត្រូវ​ខ្ពស់ កន្លង​ហើយ សន្និ​បាត​លើក​ទី​៩ របស់​គណៈ​ប្រតិ​បត្តិការ​មជ្ឈិម​បក្ស​ នី​តិ​កាល​XII បាន​សម្រេច​រួច​រាល់​ខ្លឹម​សារ​នៃ​កម្ម​វិ​ធីដាក់​ចេញ​។

ពិ​ធី​បិទ​អង្គ​សន្និ​បាត​មជ្ឈិម​៩​ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​នី​តិ​កាល​XII។

ថ្លែង​សុន្ទ​រ​ក​ថា​បិទ​អង្គ​សន្និ​បាត​ អគ្គ​លេ​ខា​ប្រ​ធាន​រដ្ឋ​ង្វៀន​ភូ​ត្រុង​ បានសង្កត់​ធ្ងន់​និង​អំ​ណះ​អំ​ណាង​សា​ជា​ថ្មី​ម្តង​ទៀត​ថា កម្មា​ភិ​បាល​និង​កិច្ចការ​កម្មា​ភិ​បាល​មាន​សារៈ​សំ​ខាន់​បំ​ផុត​ ចាំ​បាច់​ត្រូវ​បាន​ចាប់​ផ្តើម​អនុ​វត្តន៍​យ៉ាង​ហ្មត់​ចត់ ​​ជា​​​ប្រ​ចាំ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ក្នុង​អង្គ​សន្និ​បាតនេះ​  មជ្ឈិម​បាន​ឯក​ភាព​ខ្ពស់​ចំ​ពោះ​ការ​ផ្តល់​ម​តិ ស្តី​ពី​រៀប​ចំ​គម្រោង​គណៈ​ប្រតិ​បត្តិ​​ការ​មជ្ឈិម​បក្ស អា​ណត្តិ​កាល​២០២១​-២០២​៦​ ជា​មួយស្មារ​តី​គប្បី​ធ្វើ​កិច្ច​ការ​នី​មួយ​ៗ​ត្រូវ​ច្បាស់​​លាស់ ប្រ​កដ​ប្រ​ជា​​ផ្ចិត​ផ្ចង់​; រៀប​ចំគម្រោង​​គណៈ​ប្រតិ​ប​​ត្តិ​ការ​មជ្ឈិម​បក្ស​រួច​ស្រេច​ ទើប​រៀប​ចំ​គម្រោងកា​រិយា​ល័យ​ន​យោ​បាយ​ គណៈ​លេ​ខា​; បន្ទាប់​ពី​នោះ ទើប​ដល់​មុខ​ងារស្នូល​​ផ្សេង​ៗ​ទៀត​។

ក្នុង​អង្គ​សន្និ​បាត​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ ស្រប​មតិ​រ​បាយ​ការ​ណ៍​ធ្វើវិ​វេច​នា​នៃ​ការ​ដឹក​នាំ ចង្អុល​ការ​របស់​កា​រិ​យា​ល័យ​ន​យោ​បាយ​ គណៈលេ​ខា​ឆ្នាំ​២០១៨; កំ​ណត់​ច្បាស់​កា​រិ​យា​ល័យ​​ន​យោ​បាយ​ គណៈ​លេ​ខា គឺ​ជា​ស​មូ​ហ​ភាព​ដឹក​នាំ​សាម​គ្គី មាន​ជំ​ហរ​ន​យោ​បាយ​រឹង​មាំ ​មិន​ងាក​​រេចំ​ពោះ​ទិស​ដៅ​និង​ឧត្តម​គតិ​របស់​បក្ស; មិន​ងាក​រេ​ចំ​ពោះ​លទ្ធិ​ម៉ាក​-​ឡេនីន​ និង​ស​តិ​អា​រម្មណ៍​ហូ​ជី​មិញ; ប្តេជ្ញា​ការ​ពារ​បក្ស​ ការ​ពារ​រ​បប​ ការ​ពារឯក​រាជ្យ​ជាតិ​ និង​អធិប​តេយ្យ​ជាតិ​។

ឆ្នាំ​២០១៩ គឺ​ជា​ឆ្នាំ​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​អនុ​វត្ត​ជោគ​ជ័យទាំង​ស្រុង​សេចក្តី​សម្រេច    ​​ម​ហា​សន្និ​បាត​ XII រ​បស់​បក្ស​ និង​ផែន​ការអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច រយៈ​ពេល​៥​ឆ្នាំ​២០១៦​-២០​២០ ត្រៀមបម្រុង​ម​ហា​សន្និ​បាត​ XIII រ​បស់​បក្ស​។ អគ្គ​លេ​ខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង​ សំ​ណើ​សម​មិត្ត​ម​ជ្ឈិម សម​មិត្ត​ចូល​រួម​អង្គ​សន្និ​បាត និង​ជន​រួមជាតិ​ យុទ្ធ​ជន​ទូ​ទាំង​ប្រ​ទេស​ គ​ប្បី​ព្រួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​ ពង្រីក​លទ្ធ​ផលស្នា​ដៃ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៨; បន្ត​អនុ​វត្ត​ឲ្យ​កាន់​តែ​ប្រ​សើរឡើង​នូវ​សេច​ក្តី​សម្រេច​របស់​មជ្ឈិម​របស់​រដ្ឋ​ស​ភា រដ្ឋា​ភិ​បាល​ បង្កសន្ទុះ​ថ្មី  កម្លាំង​ឈាន​មុខ​ថ្មី​ដើម្បី​សម្រេច​ជោគ​ជ័យ​ទិស​ដៅ​ ភារ​កិច្ច​ឆ្នាំ២០​១៩ និង​គ្រប់​ភារ​កិច្ច​ដែល​ម​ហា​សន្និ​បាត​ XII ដាក់​ចេញ​៕

ប្រ​ភពៈ​ TTXVN -បក​ប្រែ​៖ ​វិ​មាន

ចែករំលែកអត្ថបទ