វិញឡុង គឺជាខេត្តមួយក្នុងចំណោមខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង ដែលអនុវត្តល្អការងារថែទាំសុខភាពជូនជនជាតិភាគតិច។ ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ស្មារតីភ្ញាក់រលឹកក្នុងការថែទាំសុខភាពរបស់ប្រជាជន ក៏ត្រូវបានលើកកម្ពស់ផងដែរ។
បងប្អូននារីជនជាតិខ្មែរ យកចិត្តទុកដាក់ពីសុវត្ថិភាពម្ហូបអាហារ ខណៈពេលច្នៃនំខ្ញីតាមបែបប្រពៃណី។
ពេលយើងខ្ញុំសើុបសួរចង់ដឹងអំពីហេតុការណ៍ដែលជនជាតិភាគតិច ទិញឱសថពីកប៉ាលទំនិញយកមកផឹក ព្យាបាលរោគដោយខ្លួនឯង ឬក៏ព្យាបាលជំងឺតាមបែបបុរាណស្រាប់តែ បងឡេវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំតឹនមី ស្រុកត្រាអូង ឲ្យដឹង៖ “សព្វថ្ងៃ រឿងនេះកម្រមានណាស់ ពីព្រោះខណៈពេលមានជំងឺ គឺមាមីងទៅកាន់ដំណាក់សុខាភិបាលដើម្បីពិនិត្យព្យាបាលជំងឺភ្លាម មិនមានការព្យាបាលជំងឺដោយខ្លួនឯងដូចពីមុនទៀតទេ”។ តាមប្រសាសន៍បងឡេវិញត្វឹង សម្រេចបានលទ្ធផលដ៏គាប់ប្រសើរដូច្នេះ គឺដោយសារការរួមចំណែកពីកងជួរសហការីសុខាភិបាលនៅតាមភូមិ អនុវត្តបានល្អការងារ ផ្សព្វផ្សាយច្បាមភូមិសាស្រ្តដើម្បីណែនាំប្រជាជនរួមគ្នាអនុវត្តកម្មវិធីសុខាភិបាលជាតិ ពោលគឺការថែទាំសុខភាពបឋម។ ម្យ៉ាងទៀត ការដែលរដ្ឋបានកសាងសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដំណាក់សុខាភិបាលនីមួយៗ ធានា មានគ្រប់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដែលមានកម្រិតវិជ្ជាឯកទេសពូកែក្នុងការពិនិត្យព្យាបាលជំងឺ ក៏បានធ្វើឲ្យអ្នកជំងឺកាន់តែស្ងប់ចិត្ត ទើបមាមីងទៅពិនិត្យព្យាបាលនៅដំណាក់សុខាភិបាលកាន់តែច្រើនឡើង។ ទន្ទឹមនឹងនោះ ភូមិភាគនីមួយៗក៏បានអនុវត្តល្អនូវសេចក្តីសម្រេចចិត្តលេខ ១០៥៣/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ស្តីពី”ការផ្តល់សច្ចាប័នលើផែនការជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិច ដែលកំពុងរស់នៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គម ក្រលំបាកនិងប្រជាជនកំពុងរស់នៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេសលើភូមិសាស្រ្តខេត្ត ដំណាក់កាលឆ្នាំ ២០១៧ -២០២០” ដូច្នេះគ្រួសារទាំងអស់ដែលរស់នៅតំបន់លំបាកពិសេសនិងតំបន់ជនជាតិ ភាគតិចនៅក្រលំបាក ត្រូវបានឧបត្ថម្ភថវិកា១០០% ដើម្បីទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល។
ដំណាក់សុខាភិបាលឃុំឡងម៉ីពេលណាក៏មានអ្នកមកពិនិត្យព្យាបាលជំងឺដែរ ។
បច្ចុប្បន្ន នៅតំបន់ជនជាតិភាគតិចខេត្តវិញឡុង ដំណាក់សុខាភិបាលទាំង១១/១១នៅតាមឃុំដែលមានជនរួមជាតិ ខ្មែររស់នៅកុះករ សុទ្ធសឹងសម្រេចបទដ្ឋានជាតិ។ បងស្រីថាច់ ធីវ៉ឹន នៅភូមិព្រែកឈូក ឃុំឡងមី ស្រុកតាមប៊ិញ ឲ្យដឹង៖ “នាងខ្ញុំបានរដ្ឋជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ហេតុនោះ ពេលទៅដំណាក់សុខាភិបាលពិនិត្យជំងឺម្តងៗ មិនបង់លុយកាក់ទេ និងបានជូនថ្នាំផឹកដោយឥតគិតថ្លៃ ព្រមទាំងបានគ្រូពេទ្យ វេជ្ជបណ្ឌិត ផ្តល់ពិគ្រោះពីរបៀបបង្ការជំងឺយ៉ាងអស់ពីចិត្តទៀតផង”។
តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹង៖ គណៈជនជាតិបានសំណូមពរដល់ការិយាល័យជនជាតិក្រោមឱវាទ សហការឲ្យបានជិតដិតជាមួយផ្នែកសុខាភិបាល អនុវត្តឲ្យបានល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិ។ ព្រមជាមួយនោះ ជម្រើសមនុស្សជាជនជាតិភាគតិច ចូលរួមក្នុងប្រព័ន្ធសហការីសុខាភិបាលតាមភូមិ អនុសង្កាត់ដើម្បីបណ្តុះបណ្តាលឲ្យបានញឹកញយ រួចហើយជួយបណ្តុះបណ្តាលតៗគ្នាដើម្បីសម្រាលដល់ដំណាក់សុខាភិបាលក្នុងការអនុវត្តនូវកម្មវិធីសុខាភិបាលជាតិ ក៏ដូចជាកម្មវិធីគួបផ្សំដទៃទៀត និងផ្សព្វផ្សាយអប់រំអំពីសុខភាពសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានគុណភាពជាងទៀត៕
ហាថាញ់ -លីសៀ